Connect with us

សុខភាព

តើ​ត្រូវធ្វើ​ដូចម្តេច ​ដើម្បី​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​?

បានផុស

នៅ

​ការ​បំបៅ​ដោះ​គឺជា​មធ្យោបាយ​ផ្តល់​អាហារ​តែមួយគត់​ចំពោះ​ទារក​។ ទារក​ទើបនឹង​កើត​អាច​ប្រឈម​នឹង​ការ​ឈ្លក់​ប្រសិនបើ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អ្វី​ទៅជា​ការ​ឈ្លក់​ទឹកដោះ​?

​ជាការ​លេប​ចូល​ទឹកដោះ​ដោយ​ចៃដន្យ​ទៅក្នុង​សួត​។ ការ​ឈ្លក់​នេះ​ទៀតសោត​អាច​បង្កឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាងខ្លាំង​។​

២) កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ទារក​ឈ្លក់​?

​ទារក​ដែល​ប្រឈម​នឹង​ការ​ឈ្លក់​អាចជា​៖

– ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់​

– ទារក​ដែលមាន​បញ្ហា​បេះដូង​

– ទារក​ដែល​មាន​ភាព​មិនប្រក្រតី​ពី​កំណើត​ដូចជា​ឆែបមាត់​ឬក្រអូមមាត់​

– ទារក​ដែល​ក្អែ​ញឹកញាប់​

– ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ស្ថានភាព​ទារក​ឲ្យ​បៅ ឬការ​បំបៅ​មិនបាន​ត្រឹមត្រូវ​

៣) តើ​មាន​ផលវិបាក​អ្វីខ្លះ ប្រសិនបើ​ទារក​ឈ្លក់​ទឹកដោះ​?

– អាច​បង្កឲ្យ​មាន​រលា​ក​ផ្លូវដង្ហើម ឬរ​លាក​សាច់​សួត​ពី​ស្រាល​

​ដល់​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ក៏មាន​

– ទារក​អាចមាន​បញ្ហា​កង្វះ​ជាតិ​ទឹក ឬ​អាហារូបត្ថម្ភ​

– ទារក​អាច​នឹង​មិនសូវ​ឡើង​ទម្ងន់​

៤) តើ​មាន​សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា​ទារក​មាន​ឈ្លក់​ទឹកដោះ​?

​ជាទូទៅ​រោគសញ្ញា​ស្តែងចេញ ទៅតាម​ភាព​ញឹកញាប់​នៃ​ការ​ឈ្លក់ និង​បរិមាណ​ឬ​ប្រភេទ​ទឹកដោះ​ដែល​បាន​ឈ្លក់​។​

​រោគសញ្ញា​អាចមាន​៖

– លែង​ចង់​បៅ ឬ​ងាក​ចេញ​

– ប្តូរ​ពណ៌​សម្បុរ​ពី​ក្រហម ទៅជា​ស្វាយ ឬ​ខ្មៅ​

– ពិបាក​ដកដង្ហើម ដង្ហក់ ឬ​ឈប់​ដកដង្ហើម​

– ក្អក ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​

– ក្រៅពីនេះ​អាចមាន​ជា​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់​

៥) តើ​ធ្វើ​ដូចម្តេច​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​?

​ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​ភាគច្រើន​ដោយ​ការ​បំបៅ​ទឹកដោះគោ​។​

– ប្រសិនបើ​បំបៅ​ទារក​ដោយ​ទឹកដោះគោ​ម្សៅ ត្រូវ​ជ្រើសរើស​

​ក្បាល​ដប​ដែល​សាក​សម​ទៅតាម​អាយុ​របស់​ទារក​។​

– ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​អោយ​ស៊ប់​នឹង​ក្បាលដោះ​ឬ​ក្បាល​ដប​។​

– រៀបចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​លើក​ទារក​បញ្ឆិត​ឲ្យ​បាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃរាប រាល់ពេល​បំបៅ​។​

– ក្រោយពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យបាន​យ៉ាងតិច​៣០​ទៅ​៦០​នាទី មុននឹង​ដាក់ឲ្យ​ទារក​គេង​លើ​ផ្ទៃ​រាបស្មើ​វិញ​។​

– ប្រសិនបើ​ទារក​ក្អែ​ញឹកញាប់ សូម​ព្យាយាម​បំបៅ​ទារក​តិចៗ​តែ​ញយ​ដង​។​

​សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រសិនបើ​កូន​លោកអ្នក​នៅតែមាន​អាកា​រៈ​ឈ្លក់​ញឹកញាប់​។​

​សូម​ចងចាំ​ថា​“​ទឹកដោះ​ម្តាយ​ គឺជា​ជម្រើស​អាហារ​ដ៏​មាន​សុវត្ថិភាព​តែមួយគត់​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម