Connect with us

សុខភាព

កុមារកម្ពុជាជិតបានចាក់វ៉ាក់សាំងកូវីដហើយ នេះជាអ្វីដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហើបថា គម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់កុមារនិងយុវវ័យអាយុពី១២ ដល់១៧ឆ្នាំ នឹងបើកយុទ្ធនាការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការថ្លែងសារពិសេសមួយជូនជនរួមជាតិ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។

ខណៈកម្ពុជាត្រៀមចាក់វ៉ាក់សាំងសម្រាប់កុមារក្នុងពេលដ៏ខ្លីខាងមុខ នេះជាអ្វីដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់៖

១. តើវ៉ាក់សាំងការពារកូវីដ-១៩មានសុវត្ថិភាពប៉ុនណាំចំពោះកូនខ្ញុំ?

Why Your Kids Should Still Get Vaccinated During the Coronavirus Pandemic –  Health Essentials from Cleveland Clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាកល្បងវ៉ាក់សាំង Covid-19 ចំពោះកុមារដែលមានអាយុពី ១២-១៥ ឆ្នាំនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពណាស់។

ចំណែកផលប៉ះពាល់លើកុមារមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញកើតឡើងចំពោះមនុស្សពេញវ័យដែរ ដែលភាគច្រើនពួកគេនឹងមានអាការដូចជា ឈឺដៃ ឬអស់កម្លាំងជាដើម។

តើកូនៗរបស់ខ្ញុំត្រូវការចាក់វ៉ាក់សាំងពីរដូសដូចមនុស្សធំដែរឬយ៉ាងណា?

កុមារនឹងត្រូវចាក់វ៉ាក់សាំងចំនួនពីរដូសមិនខុសពីមនុស្សពេញវ័យទេ ពីព្រោះទាល់តែពីរដូសទើបផ្តល់នូវការការពារបានប្រសើរពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងចាក់តែមួយដូស។

៣. តើក្មេងៗនឹងរងផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់សាំងការពារកូវីដ-១៩?

Teacher gave this Dangerous Injection to the Children

ផលរំខានទូទៅចំពោះកុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំរួមមាន ឈឺចាប់ត្រង់កន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនតិចតួច ឈឺសន្លាក់ និងក្ដៅខ្លួន។ល។

៤. តើខ្ញុំគួរធ្វើអ្វី ប្រសិនបើកូនៗរងផលប៉ះពាល់ណាមួយ?

ប្រសិនក្មេងមានប្រតិកម្មឈឺសាច់ដុំ ឬឈឺក្បាល បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំប៉ារ៉ាសេតាមុលអាចយកមកប្រើបាន ដើម្បីជួយឱ្យអាការធូរស្រាល។ យ៉ាងណាមិញផលប៉ះពាល់ទាំងនេះនឹងត្រឡប់រកភាពប្រក្រតីវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។

៥. តាមដែលធ្លាប់ដឹងវីរុសកូវីដ-១៩មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារដូចមនុស្សពេញវ័យទេ ហេតុអ្វីពួកគេចាំបាច់ត្រូវចាក់វ៉ាក់សាំង?

ទោះបីជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់កម្រកើតមានចំពោះកុមារ បន្ទាប់ពីពួកគេឆ្លងវីរុស Covid-19 ក៏ដោយ ក៏ហានិភ័យខ្លះអាចកើតមានលើក្មេង។ ដោយសារបែបនេះហើយ ការចាក់វ៉ាក់សាំងអាចការពារកុមារពីហានិភ័យទាំងនោះ។

Weighing COVID-19 Vaccinations For Teens - Science Friday

មួយវិញទៀត ការបើកសាលាឡើងវិញកំពុងត្រូវជាប់គាំង ដោយសារភ័យខ្លាចការចម្លងវីរុសកូវីដ-១៩ក្នុងចំណោមក្មេងៗ។ ដូច្នេះ ក្រោយកុមារនិងយុវវ័យបានចាក់វ៉ាក់សាំង  យ៉ាងហោច​ណាស់ ក៏អាចបើកដំណើរការសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅដែរ។ នេះបើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន។

៦. តើកុមារនឹងមានអង់ទីគ័រការពារបានយូរប៉ុនណា?

ដោយសារតែវីរុសដែលបណ្តាលឱ្យមានជំងឺ Covid-19 ចេះតែបន្តផ្លាស់ប្តូរថ្មីជានិច្ច(វីរុសបំប្លែងខ្លួន) ដូច្នេះវ៉ាក់សាំងអាចការពារមនុស្សពេញវ័យនិងកុមារបានតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។

សម្រាប់រយៈពេលប៉ុនណាដែលអង់ទីគ័រអាចប្រឆាំងនឹងវីរុសកូវីដ-១៩ មិនទាន់មានចម្លើយសមស្របទេ។ ប៉ុន្តែជាទូទៅវ៉ាក់សាំងបង្ការកូវីដ-១៩អាចការពារបានពី៦ខែទៅ១ឆ្នាំ។

Coronavirus Vaccine For Kids: List of all COVID-19 vaccines being developed  right now

៧. ប្រសិនបើក្មេងមិនបានចាក់វ៉ាក់សាំង តើពួកគេអាចប៉ះពាល់ដោយសារវីរុសបំប្លែងខ្លួនដែរទេ?

វ៉ាក់សាំងទាំងអស់ដែលកំពុងតេស្តនិងសិក្សា សុទ្ធតែអាចការពារប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងសូម្បីវីរុសបំប្លែងខ្លួនថ្មីៗក៏អាចការពារបានដែរ។

ផ្ទុយទៅវិញ កុមារដែលមិនបានទទួលថ្នាំបង្ការកូវីដ-១៩នឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួននាពេលអនាគត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mirror

ចុចអាន៖ TOP NEWS៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសអំពីគម្រោងចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អំពាវ នាវដល់មាតាបិតា​ ត្រៀមនាំកូន ចៅរបស់ខ្លួន ទៅចាក់វ៉ាក់សាំង នាពេលខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម