Connect with us

សុខភាព

ញ៉ាំស៊ុត មាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

បានផុស

នៅ

បើ​យើង​និយាយ​ពី​ស៊ុត​ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ជា​អាហារ​ងាយ​រក តែ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យើង​។ មិន​បាច់​និយាយ​ដល់​ប្រ​យោជន៍​សុខ​ភាព​ផ្សេង​ទៀត យើង​និយាយ​តែ​ពី​គុណ​ប្រ​យោជន៍​របស់​ស៊ុត​លើ​ការ​ចងចាំ ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រំលង​ស៊ុត​ពី​របប​អាហារ​បាន​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ុត​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អ្នក​ជំនាញ​ខាង​សុខ​ភាព​​ជឿ​ថា​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​មាន​ផល​ល្អ​ដល់​អង្គ​ចងចាំ និង​អារម្មណ៍​របស់​មនុស្ស​យើង​។ ក្រៅពី​នេះ​សារធាតុ​ choline មាន​ក្នុង​ស៊ុត ក៏​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល​​​ផ្នែក​ចងចាំ​មាន​សុខភាព​​​ល្អ​។

​​​​​តាម​ការ​សិក្សា​ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​ទទួល​បាន​សារធាតុ​choline គ្រប់​គ្រាន់​ពី​របប​អាហារ​នោះ​ទេ។ បើ​តាម​ការ​ណែ​នាំ សម្រាប់​មនុស្ស​ស្រី​គួរ​ទទួល​បាន​សារធាតុ​ choline ៤២៥​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ចំណែក​មនុស្ស​ប្រុស​វិញ​គួរ​ទទួល​បាន​សារធាតុ​ choline ៥៥០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​សារធាតុ​choline នៅ​ក្នុង​ផ្នែក​ពណ៌លឿង​របស់​ស៊ុត​មួយ​គ្រាប់​មាន​ចំនួន​១១២​មិល្លីក្រាម​។

ជា​ការ​ណែ​នាំ​​មនុស្ស​យើង​មាន​សុខភាព​ល្អ​ធម្មតា​ គួរ​ញ៉ាំ​ស៊ុត​មិន​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ និង​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​លើ​ស​ពី​៣​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​។ ​ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ស៊ុត​នៅ​មាន​ផ្ទុក​​វីតាមីន​Bដែល​ជា​វីតាមីន​​​ដើរ​តួនាទី​សំខាន់​​ដល់​សុខភាព​ខួរក្បាល​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​ជួប​បញ្ហា​​ធ្លាក់​ចុះ​​វីតាមីនB រួម​មានហ្វូឡាត និង​វីតាមីន B12 អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​។

បញ្ហា​ធ្លាក់​ចុះ​នៃ​ ហ្វូឡាត ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​វង្វេងតែ​ការ​សិក្សា​ថា​ការ​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទអាសុីដហ្វូលិក​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ចុះ​នៃ​កម្រិត​ចង​ចាំ​នេះ​បាន​។

ដូច​នេះ​ហើយ បាន​ជា​គេ​ថា​ស៊ុត​ជា​ប្រភព​នៃ​វីតាមីន​B និង choline ដែល​សុទ្ធ​តែ​សំខាន់​សម្រាប់​ដំណើរ​ការ និង​ការ​លូត​លាស់​​ខួរ​ក្បាល ក៏​ដូច​ជា​គ្រប់​គ្រង​អារម្មណ៍​របស់​មនុស្ស​យើង​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ គុណប្រយោជន៍​សុខភាព ​៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

សូមចុចអាន៖ គួរញាំអីក្រោយហាត់ប្រាណរួច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៤ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៥ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម