Connect with us

សុខភាព

ហេតុ​បានជា​កើត​ជំងឺ​កូន​ពង លើ​ការ​វិវត្តន៍​មិន​ប្រក្រតី នៃ​គភ៌​របស់​ស្ត្រី

បានផុស

នៅ

១) អ្វី​ទៅជា​កូន​ពង​?

​ជាការ​វិវត្តន៍​មិន​ប្រក្រតី នៃ​គភ៌​របស់​ស្ត្រី ទៅជា​ពងទឹក​ថ្លា​មាន​រាងដូចជា​កញ្ចុំ​ផ្លែ​ទំពាំងបាយជូរ​។ កូន​ពង​ជា​ករណី​កម្រ ១/១០០០ គភ៌​នៅ​បារាំង និង ១/១០០ ទៅ ១/៥០០​នៅ​មជ្ឈិមបូព៌ា​។​

Obstetrics vs Gynecology: What's the Difference? - Revere Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) រោគសញ្ញា (Clinique)៖

– ធ្លាក់ឈាម​ឯកឯង​, ធ្ងន់ធ្ងរ​

– ក្អួតចង្អោរ​

– ហើម​លើ​ខ្លួនប្រាណ​

– ចុះ​ស្គម​, ទឹកមុខ​ស្លេកស្លាំង​, ស្បែក​លឿង​, ហត់​, បេះដូង​ដើរ​ញាប់​, ឡេះឡះ​គេង​មិន​លក់​

– មាន​ជំងឺ​ទឹកនោមប្រៃ​

– លើសឈាម​

– ទំហំ​ស្បូន​ឡើង​ធំ​ប៉ោង​លឿន​ខុស​ប្រក្រតី​, ទន់​ខុស​ប្រក្រតី​

៣) រោគវិនិច្ឆ័យ​៖

​ជាទូទៅ​ការធ្វើ​រោគវិនិច្ឆ័យ ត្រូវ​ពឹង​ផ្អែកលើៈ​

– ការពិនិត្យ​ឈាម​

– អេកូ​សាស្ត្រ (Echographie)

– ថត​ឆ្លុះ​ស្បូន (Hystéroscopie)

– ថត​សួត​ដោយ​កាំរស្មីអ៊ិច រក​ការ​រាលដាល (Métastase)

​យើង​អាច​ធ្វើការ​សន្និដ្ឋានបាន នៃ​ជំងឺ​នេះ​ដោយៈ​

– តាមរយៈ​រូបភាព​អេកូ​សាស្ត្រៈ គ្មាន​វត្តមាន​ថង់​កូន និង​អំប្រ៊ីយ៉ុង​នៅក្នុង​ស្បូន ផ្ទុយទៅវិញ​ថង់​ស្បូន​ទាំងមូល​បំពេញ​ទៅដោយ រូបភាព​ព្រិល​កក ឬ​កញ្ចុំ​ទំពាំងបាយជូរ​។​

– ការពិនិត្យ​ឈាមៈ​

● ការកើនឡើង​លើសលប់​នៃ (βHCG) អ័រម៉ូន Chorionique gonadotropes

● អត្រា​ទាប​ខុស​ប្រក្រតី​នៃ​អ័រម៉ូន Lactogène placentain (HPL)

៤) កត្តា​បង្ក​៖

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​កូន​ពង អាច​មកពី​កត្តា​មួយ​ចំនួន​ដូច​ជាៈ​

– តំណ​ពូជ​

– ចំណីអាហារ ប្រូតេអ៊ីន រុក្ខជាតិ​

– រោគ​ឆ្លង (Viral)

– ភាពស៊ាំ (Immulio logique)

៥) ការវិវត្តន៍​៖

​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ដូចជាៈ​

– អាច​វិវត្តន៍​ទៅរក​ការ​រលូត (Avortement môlaire) ដោយ​ឯកឯង​នៅ​ចុង​ត្រីមាស​ទីមួយ ដែល​មាន​លក្ខណៈ ដោយ​យឺតៗ ឬ ធ្លាក់ឈាម​ដុំៗ (Fragmentaire et incomplet)

– ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​វិវត្តន៍​ទៅរក​មហារីក (Chorio-cancinome)

៦) វិធី​ព្យាបាល​៖

​យើង​អាចធ្វើ​ការព្យាបាល​ទៅតាម​ករណី​របស់​ជំងឺៈ​

– ករណី​ធម្មតា​មិន​ធ្ងន់ធ្ងរៈ ដោយ​កោស​សំអាត​ស្បូន (Evacuer la môle par aspiration)

– ក្នុងករណី​ធ្លាយ​ស្បូន (Perforation) ឬ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​មិនអាច​គ្រប់គ្រង​បានៈ ត្រូវធ្វើ​ការវះកាត់​ស្បូន​ចេញ (Hystérectomie)

– តាមដាន​ការវិវត្តន៍​ដោយ​ពិនិត្យ​ឈាម​រក βHCG រាល់​សប្តាហ៍​ក្នុង​រយៈពេល ១​ខែ និង​រៀងរាល់ខែ​រយៈពេល​១​ឆ្នាំ​។​

៦) ការវិវត្តន៍​ក្រោយ​ការព្យាបាល​៖

– ការវះកាត់​នេះ​ភាគច្រើន​វិវត្តន៍​ទៅរក​ការ​ជាសះស្បើយ (βHCG អវិជ្ជមាន​) និង​អនុញ្ញាត​ឲ្យ​មានគភ៌​ជាថ្មី​ក្រោយ​ជាសះស្បើយ​មួយឆ្នាំ​

– អត្រា​លាប់​ឡើងវិញ​មាន​តិច​បំផុត (២% Récidive)​។​

– ករណី​កម្រ​ខ្លះ ការវិវត្តន៍​មិន​អំណោយផល​ក្រោយ​ការព្យាបាល (Dèfavorable) ដោយមាន​សញ្ញា​

● បន្ត​ធ្លាក់ឈាម​

● ស្បូន​នៅតែមាន​ទំហំ​ធំ​, ទន់​

● βHCG > 50mUI/ml ឬ​បន្ត​ឡើងវិញ​ជាថ្មី (Nouvelle asceasion)

​អាកា​រៈទាំង​នេះ អាចជា​ករណីៈ​

● កូន​ពង​ធម្មតា​សល់​ក្នុង​ស្បូន (Pécidus môlaire intra-utérine 5%)

● កូន​ពង​មិនធម្មតា (Môle invasive) តែ​វា​ជា​ករណី​កម្រ​

● កូន​ពង​ដែល​វិវត្តន៍​ជា​មហារីក (Chorio-carcinome)

– ក្នុងករណី​សល់​កូន​ពង​ក្នុង​ស្បូន (Rétention de récidus môlaire) ត្រូវធ្វើ​ការសំអាត​ស្បូន​ជាថ្មី ដោយ​បន្ត​ការព្យាបាល​តាមបែប​គីមី (Chimicthérapie de principle) ហើយ​បន្ត​ការតាមដាន βHCG ។​

– ក្នុងករណី​មហារីក (Chorio-carcinoma) ត្រូវ​ព្យាបាល​ដោយ​គីមី​សាស្ត្រ (​ប្រសិន​អ្នកជំងឺ​មាន​វ័យចាស់​ជាង ៤០​ឆ្នាំ ឬ​មាន​ផលវិបាក​ធ្លាក់ឈាម​ធ្ងន់ធ្ងរ ការព្យាបាល​ត្រូវ​រួមផ្សំ​ដោយ​ការវះកាត់ Hystérectomie) ។​

“ បើ​មាន​ចម្ងល់​ផ្សេងៗ​បន្ថែម សូមមេត្តា​មក​ពិគ្រោះ​ផ្នែក​ឯកទេស​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ពត៌មាន​លំអិត​ទាក់ទង​ស្ថានភាព​ជំងឺ​! ”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម