Connect with us

សុខភាព

ឆ្ងល់​ឈឺចង្កេះ​មិនចេះ​បាត់​ តើ​បណ្តាលមកពី​អ្វី?

បានផុស

នៅ

​ឈឺចង្កេះ គឺជា​រោគសញ្ញា​មួយ​ដែល​កើតមាន​ឡើងជា​ញឹកញាប់ និង​ទូទៅ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​អ្នកជំងឺ​ភាគច្រើន​ធ្វើ​ការងារ​មិនបាន ឫ​រំខាន​ញឹកញាប់​កិច្ចការ​ប្រចាំថ្ងៃ​។ ការ​ឈឺ​ចង្កេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​នៅក្នុង​អាយុ​ចន្លោះ​ពី ៤៥ ទៅ ៥០ ឆ្នាំ​។ ប្រសិនបើ​យើង​មិនបាន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ បញ្ហា​ឈឺចង្កេះ​នេះ នឹង​អាច​វិវត្តន៍​ទៅជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ធ្ងន់ធ្ងរ​។​

Lower Back Pain | Causes, Treatments, Exercises, Back Pain Relief
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាលឲ្យឈឺចង្កេះ​រួមមាន​៖

– វិបត្តិ​សាច់ដុំ សរសៃពួរ​ត​ឆ្អឹង​ត្រង់​សន្លាក់​

– ការ​សឹក​សន្លាក់ឆ្អឹង ឬ​ដោយសារ​ការពុក​ឆ្អឹង​ចង្កេះ​

– ការ​រលាក​សន្លាក់ឆ្អឹង និង​ឆ្អឹង​ចង្កេះ​

6 Low Back Pain Symptoms, Locations, Treatments & Causes

– ភាពចុះ​ខ្សោយ និង​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង​

– ការបាក់​បែក​ឆ្អឹង​ចង្កេះ​ដែល​បណ្តាលមកពី​គ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់​ពី​ទី​ខ្ពស់ និង​រអិល​ជាដើម​

– ការ​គាប ឬ​សង្កត់​ទៅលើ​សរសៃ​ប្រព័ន្ធ​ប្រសាទ​

– ជំងឺមហារីក ។​ល​។​

*​បញ្ជាក់​៖ មូលហេតុ​ភាគច្រើន​បណ្ដាលមកពី​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង ហើយ​ប្រសិនបើ​មិន​បានធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់រហ័ស និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​ផ្ដល់​ផលវិបាក​ដូចជា​ពិការ​ជើង វិបត្តិ​បន្ទោបង់ និង​ការឈឺចាប់​ខ្លាំង​រហូត​មិនអាច​ធ្វើការ​បាន​។​

​ខ​) កត្តា​ប្រឈមមុខ​នឹង​បញ្ហា​ឈឺចង្កេះ​មានដូចជា​៖

– អ្នកធ្វើការងារ​ដោយ​ប្រើ​កម្លាំង​កាយ​ខ្លាំង​ដូចជា លីសែង​របស់​ធ្ងន់ៗ​

– អ្នកធ្វើការងារ​ដែល​អង្គុយ ឬ​ឈរ​ដោយ​ប្រើ​រយៈពេល​យូរ​

– ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធាត់ មនុស្ស​ចាស់ជរា​

Low Back Pain: Exercise, Causes, Treatment, Symptoms & Diagnosis

– អ្នក​ដែល​ពុំ​សូវ​បាន​ហាត់ប្រាណ​ជាប្រចាំ​

– ស្ត្រី​ដែល​ចូលចិត្ត​ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​ត្រូវ​ពឹង​ផ្អែកលើ​៖

– ការសាកសួរ​ពី​រោគសញ្ញា និង​ការ​ពិនិត្យមើល​អ្នកជំងឺ​

– ការពិនិត្យ​មើល​ឈាម​មួយចំនួន​ទៅតាម​ប្រភេទ​ជំងឺ​

– ការថត​ឆ្លុះ​ឆ្អឹងខ្នង​ដោយ​ម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹម​អរ​អាយ ស្កា​ន់​នែរ (X-Ray, MRI, Scanner) ជាដើម​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​គឺ​អាស្រ័យទៅលើ​ការធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទៅតាម​ជំនាញ​ឯកទេស​ពិតប្រាកដ ព្រមទាំង​មាន​ឧបករណ៍​ពិនិត្យ​ទំនើប​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ការជឿទុកចិត្ត​។​

​ការព្យាបាល​គឺ​ទៅតាម​ប្រភេទ​ជំងឺ​មានដូចជា​៖

– ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​

– ការវះកាត់​

– ការព្យាបាល​ដោយ​ចលនា​

– ការ​សម្រាក​ពី​ការងារ​ទៅតាម​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​

– ការអប់រំ​ពី​របៀប​រស់នៅ​ដែល​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​ឈឺចង្កេះ​

​សូមកុំ​ទុកឲ្យ​បញ្ហា​ឈឺចង្កេះ​នេះ​រំខាន​ដល់​ការរស់នៅ​របស់លោក​អ្នក​តទៅទៀត ដោយ​សូម​ឆាប់​មក​ពិនិត្យ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មក​ដឹង​ពី​មូល​ហេតុ ដែល​ធ្វើ​ឲ្យដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​រោគសញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម