ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

បានផុស

នៅ

កូវីដកំពុងរាលដាលខ្លាំងនៅលើពិភពលោក ហើយមន្ទីរពេទ្យតាមប្រទេសនីមួយៗ គ្មានគ្រែសម្រាកព្យាបាលឡើយ ខណៈអ្នកជំងឺស្រាលខ្លះ ត្រូវតម្រូវឲ្យព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ ដូច្នេះហើយ ទើប​ប្រជាជន​អាស៊ីមួយចំនួន បាន​ងាក​មក​ដាំ​ទឹក​ក្ដៅ​ ដោយ​ប្រើ​គ្រឿងផ្សំ​ធម្មជាតិ​ដូចជា ​ខ្ញី មើមខ្ជាយ គល់ស្លឹកគ្រៃ ​រំដេង​ ឬក្រូច​សើច ​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ដែល​ថា ទឹក​ដែល​ផ្សំ​ចេញ​​ឱសថ​រុក្ខជាតិ​ទាំងនេះ ​អាច​ជួយ​ការពារ​កូវីដបាន​យ៉ាង​ដូចម្ដេច?

លោកបណ្ឌិត​ Wanaporn Thongcham អ្នក​ជំនាញ​អាហារូបត្ថម្ភក្រុម​អាហារ​បំប៉ន​ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បាន​បញ្ជាក់​ថា ឱសថ​រុក្ខជាតិ ដូចជា​ខ្ទឹមបារាំង ​ខ្ទឹមក្រហម​និង​ស ខ្ញី រំដេង គល់ស្លឹក​គ្រៃ ​គ្រឿងទេស​ទាំង​នេះ​មាន​លក្ខណៈ​សម្បត្តិ​ជួយ បំបាត់​ការ​ក្អក ជំងឺ​ផ្ដាសាយ ការ​កកស្ទះ​ច្រមុះ។ ជាពិសេស​គ្រឿងផ្សំ​នីមួយៗ​ មាន​សារធាតុ​សំខាន់ៗ​ដូចជា quercetin, kaempferol, allicin, gingerol, ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ។

លើស​ពី​នេះ​ទៀត ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Mahidol បាន​ស្រាវជ្រាវ​និង​រក​ឃើញ​ថា​ការ​ដក​យក​សារធាតុ​ពី​មើម​ខ្ជាយ ​គឺរួមចំណែកជួយទប់ស្កាត់រលូតលាស់របស់កូវីដ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយ​មើម​ខ្ជាយ​មាន​សារធាតុ ២ សំខាន់ៗរួមគ្នា គឺ Panduratin A និង Pinostrobin ។

ដូច្នេះអាចនិយាយបានថា ​រាល់លក្ខណៈសម្បត្តិទាំងអស់នៃឱសថរុក្ខជាតិ​ទាំងនេះ​​ មិនត្រឹម​ត្រូវ​បានគេមើលឃើញថា​ មាន​អត្ថប្រយោជន៍​សម្រាប់​រាងកាយ​ ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺផ្តាសាយតែមួយមុខឡើយ។​ តែវាក៏អាចជួយកាត់បន្ថយការរ​លាក និងបង្កើនភាពស៊ាំដល់រាងកាយ ហើយ​ក៏​ជួយ​​ការពារ​កូវីដបាន ១០០% ។

ប៉ុន្តែ​ទន្ទឹម​នឹងគ្រឿងទេសទាំងនោះ មាន​ប្រយោជន៍ដល់​សុខភាពរាងកាយ ​វាក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ ប្រសិន​បើ​អ្នកហូប​មិន​បាន​ត្រឹមត្រូវ។

លោក​បណ្ឌិត Wanaporn បាន​បញ្ជាក់​ថា យើង​គួរតែសិក្សាពីបរិមាណ​នៃ​សារធាតុ​សំខាន់ៗ​ ដែល​មាន​នៅ​ក្នុង​វត្ថុធាតុដើម​ ព្រោះអ្វីដែលប្រើ​ច្រើន​ពេក​ ក៏​អាច​ជា​គ្រោះថ្នាក់ផងដែរ។ ចំពោះ​សារធាតុ​ខ្លះ​ អាច​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​មួយ​ចំនួន ​ដែល​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស​ ជាជាង​ទទួល​បាន​ផលប្រយោជន៍។ ឧទាហរណ៍​អ្នក​ជំងឺ​ទឹកនោមផ្អែម នៅ​ពេល​ដែល​មាន​រសជាតិ​ឆ្ងាញ់ ​អ្នក​ជំងឺ​នឹង​ញ៉ាំ​ច្រើន ជា​លទ្ធផល ​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ក៏​កំពុង​កើន​ឡើង​ផង​ដែរ។

ឱសថ​រុក្ខជាតិ​គឺ​ជា​គ្រឿងទេស​មាន​ប្រយោជន៍ ​និង​មាន​សុវត្ថិភាព​ ហើយ​ជួយ​ការពារ​ឬ​ពង្រឹង​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​ក៏​ត្រូវ​ពិចារណា​លើ​អំពី​កម្រិត​នៃ​ការ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​ កុំ​ឲ្យ​ឱសថ​ធម្មជាតិ ​ក្លាយ​ជា​របស់​​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​ជំនួស​វិញ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services