ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍បែបនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍បែបនេះ

បានផុស

នៅ

ពាក្យថាមនុស្សស្រី មិនស្រួលដូចមនុសប្រុស ពិតជាត្រឹមត្រូវ។ ជាក់ស្តែង សុខភាពតែម្តង ពិសេសពេលដល់ថ្ងៃខែម្តងៗ អារម្មណ៍ប្រែប្រួលប្លែកពីធម្មតា កុំថាតែប្រុសៗមិនយល់ ស្រីៗខ្លួនឯងក៏មិនយល់ដូចគ្នា។ អត្ថបទនេះនឹងបង្ហាញខ្លះៗពីអារម្មណ៍ប្រែប្រួលរបស់ស្រីៗអំឡុងពេលមករដូវ ឬជិតដល់ថ្ងៃរដូវ ហើយការប្រែប្រួលទាំងនេះ គឺដោយសារបម្រែបម្រួលអរម៉ូនក្នុងខ្លួនយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- មានអារម្មណ៍ប្រែប្រួល

កំណើនអ័រម៉ូន​ Progesterone (អ័រម៉ូនជួយរំញោចស្បូនសម្រាប់ត្រៀមខ្លួនមានផ្ទៃពោះ) ក្នុងខ្លួនស្រីៗ អាចនឹងធ្វើឲ្យមានអារម្មណ៍មិនល្អជាមួយអ្នកដទៃតាមរយៈទឹកមុខ។ ក្នុងអំឡុងថ្ងៃទី ៥-៦ នៃវដ្តរដូវ ជាពេល Progesterone ថយចុះ ទើបអារម្មណ៍គ្នាយើងត្រលប់មកធម្មតាវិញ។

២- ទំនុកចិត្តខ្ពស់

ពេលរាងកាយត្រៀមខ្លួនបញ្ចេញស៊ុតបង្កកំណើត ជាទូទៅនៅចន្លោះថ្ងៃទី ៥ និងថ្ងៃទី ១៣ នៃវដ្តរដូវ អ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ អ៊ឺស្ត្រូហ្សែន (Estrogen) ឡើងខ្លាំង កត្តានេះនាំឲ្យអារម្មណ៍គ្នាយើងជឿជាក់លើខ្លួនឯងខ្លាំង និងមានអារម្មណ៍សិចស៊ី។

៣- ហត់ហើយឃ្លាន

Premium Photo | Asian woman eating hamburger very hungry.

ជាធម្មតា អ័រម៉ូនអ៊ឺស្ត្រូហ្សែន និង តេស្តូស្ដេរ៉ូន (Testosterone) ចាប់ផ្តើមធ្លាក់ចុះអំឡុងថ្ងៃទី ១៦ (ពេលខ្លះ ចន្លោះថ្ងៃទី ៥ និងទី ២២ នៃវដ្តរដូវ) បណ្តាលឲ្យមានការបញ្ចេញស៊ុតបង្កកំណើត ក៏ជាពេលអ័រម៉ូន Progesterone កើនឡើង នាំឲ្យយើងមានអារម្មណ៍ថាចង់សម្រាក និងឃ្លានអ្វីម្យ៉ាងជាខ្លាំង។

៤- អារម្មណ៍រំខានពេលជិតមករដូវ

Traditional Chinese Medicine Tricks to Help Alleviate Period Pains

ស្រីៗខ្លះអាចមានអារម្មណ៍មួយចំនួនកើតឡើងភ្លាមៗអំឡុងពេលជិតដល់ថ្ងៃមករដូវ ដូចជា មួម៉ៅច្រើន ឆាប់ខឹង បាក់ទឹកចិត្ត យំច្រើន ឆាប់ប៉ះពាល់អាម្មណ៍ ភ័យព្រួយ ប្រែជាកើតទុក្ខ។

សម្រាប់ស្រីៗមួយចំនួនទៀត ការផ្លាស់ប្តូរបែបផែនរស់នៅអាចជួយព្យាបាលរោគសញ្ញាមុនមករដូវ បានជោគជ័យ។ ប៉ុន្តែ ខ្លះមានរោគសញ្ញាធ្ងន់ធ្ងរ គឺត្រូវព្យាបាលដោយថ្នាំ៕

អត្ថបទផ្ដល់សិទ្ធិ៖ ​Hello គ្រូពេទ្យ

ចុចអាន៖ អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?

ចុចអាន៖ ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services