ហេតុអ្វី​ចាំបាច់​បាញ់​កាំរស្មី​ សម្រាប់​អ្នកជំងឺ​មហារីក​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុអ្វី​ចាំបាច់​បាញ់​កាំរស្មី​ សម្រាប់​អ្នកជំងឺ​មហារីក​

បានផុស

នៅ

​កាំរស្មី​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ កម្រិត​កាំរស្មី​ខ្ពស់ (high doses of radiation) ដើម្បី​សម្លាប់​កោសិកា​មហារីក​។ កាំរស្មី​ដែល​គេ​ប្រើ​ជា​ញឹកញាប់ គឺ​កាំរស្មីអ៊ិច (X-rays) ឬ​ហ្វូ​តុង​អ៊ិ​ច (Photon X) ដែលមាន​លទ្ធភាព​អាច​បំផ្លាញ DNA របស់​កោសិកា​មហារីក​បាន ហើយ​ដែលជា​លទ្ធផល​កោសិការ​មហារីក នឹង​មិនអាច​រីកលូតលាស់​បាន​។ ការព្យាបាល​ដោយ​កាំរស្មី គឺមាន​គោលដៅ​សម្លាប់ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការប៉ះពាល់​ទៅលើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Cancer: Types, Symptoms, and Treatment | Health.com

១) ប្រភេទ​នៃ​ការព្យាបាល​ដោយ​កាំរស្មី​

​យោងតាម​បច្ចេកទេស (Technique)​នៃ​ការប្រើ​កាំរស្មី ការព្យាបាល​នេះ​ត្រូវបាន​បែងចែក​ជា​២​ធំៗ​រួមមាន​៖

• ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy)៖ វិធីសាស្ត្រ​នេះ​គឺ ប្រភព​កាំរស្មី​ត្រូវបាន​បញ្ចេញ​ពី​ម៉ាស៊ីន​មាន​លក្ខណៈ​ជា​បាច់​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃទៀត​រហូត​ទៅដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។​

• ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy)៖ ជាការ​ដាក់បញ្ចូល​ប្រភព​កាំរស្មី​ទៅក្នុង​ខ្លួន​របស់​អ្នកជំងឺ​ឲ្យ​ជិត ឬ ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេងៗ​ដូច​ការ​បញ្ចាំង​កាំរស្មី​ពី​ខាងក្រៅ​នោះទេ​។​

​ករណី​យោងតាម​គោលដៅ​វេជ្ជសាស្ត្រ ( Radiation therapy intents) ការព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​ត្រូវបាន​បែង​ចែកជា ២​ធំៗ​ផងដែរ ដូចជា​៖

• ការព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជាសះស្បើយ (Curative intent)៖ ជាការ​ព្យាបាល​ដោយ​កាំរស្មី​ច្រើន បូករួម​ជាមួយនឹង​ការព្យាបាល​ដទៃទៀត ទាំង​ការចាក់​ថ្នាំ​គីមី និង​ការវះកាត់ (​មុន ឬ​ក្រោយ​ការវះកាត់​)​ដើម្បី​ឲ្យ​អត្រា​នៃ​ការ​ជាសះស្បើយ​ខ្ពស់ និង​កាត់បន្ថយ​ការ​លាប់​ឡើងវិញ​។​

• ការព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់​(Palliative intent)៖ វិធី​នេះ​សម្រាប់​ព្យាបាល​ដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់ បន្ថយ​ពិការភាព ឬ ទប់​មិន​ឲ្យ​មានការ​ហូរឈាម​ភ្លាមៗ ដែលជា​ហេតុ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បន្ទាន់ និង​គុណភាព​ជីវិតចុងក្រោយ​របស់គាត់​។​

Radiation Therapy Types

២) ដំណើរការ​នៃ​ការព្យាបាល​ដោយ​កាំរស្មី​

​ដើម្បី​សន្មត​ថា​អ្នកជំងឺ​ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ដោយ​ថ្នាំ​គីមី ឬ​ការវះកាត់ ត្រូវ​ឆ្លងកាត់​ការប្រជុំ​ពិភាក្សា​រវាង​ក្រុមគ្រូពេទ្យ​ឯកទេស​ដែល​ពាក់ព័ន្ធ​នឹង​ការព្យាបាល​ជំងឺមហារីក (MDT= Multidisciplinary Team) ដូចជា​គ្រូពេទ្យ​ឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​គីមី គ្រូពេទ្យ​ឯកទេស​បញ្ចាំង​កាំរស្មី និង​គ្រូពេទ្យ​ឯកទេស​វះកាត់​មហារីក ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ក្នុងការ​ព្យាបាល​ជាមុនសិន​។

​នៅពេល​អ្នកជំងឺ​ត្រូវបាន​កំណត់ថា​ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ចលនា​នៃ​ការព្យាបាល​នេះ​ចែកចេញជា ៥​ដំណាក់កាល​ដូចខាងក្រោម​៖

• ការ​ណាត់ជួប​អ្នកជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី​៖ ដើម្បី​ឲ្យ​អ្នកជំងឺ​ត្រៀមលក្ខណៈ ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ព្យាបាល​ដោយ​កាំរស្មី ផលវិបាក​មួយចំនួន​ដែល​កើតឡើង​ក្នុងអំឡុងពេល និង​ក្រោយពេល​ព្យាបាល​។​

• ការថត​ប្លង់​កាំរស្មី (CT Simulation)៖ ជា​ការថត​ស្កែ​ន​សម្រាប់​ការព្យាបាល​ដោយ​កាំរស្មី​រូបភាព​ដែល​ទទួលបាន​គឺ​ប្រើ​សម្រាប់ធ្វើ​ការសិក្សា​ប្លង់​។​

• ការសិក្សា​ប្លង់ (Dosimetry)៖ ដើម្បី​កំណត់​ទីតាំង ទិសដៅ​បញ្ចាំង និង​កម្រិត​កាំរស្មី​ដែល​ត្រូវ​ប្រើ ត្រូវមាន​ការចូលរួម​សម្រេច​ដោយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី និង​អ្នកឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ រួច​ទើប​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ទៅកាន់​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី (Linear Accelerator) ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​។​

• ការព្យាបាល​ដោយ​កាំរស្មី​៖ ការព្យាបាល​ធ្វើតាម ទិន្នន័យ​ដែល​រក្សាទុក​ក្នុង​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី​សម្រាប់​អ្នកជំងឺ​ម្នាក់ៗ​។​

• ការតាមដាន​៖ ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នកជំងឺ​ទទួល​ការព្យាបាល​ដោយ​កាំរស្មី រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​ការព្យាបាល និង​ក្រោយ​បញ្ចប់​ការព្យាបាល​។ អ្នកជំងឺ​តម្រូវឲ្យ​ជួប​គ្រូពេទ្យ​ឯកទេស​កាំរស្មី ជាប្រចាំ​។

External Beam Radiation Therapy for Cancer - National Cancer Institute

៣) ការត្រៀមខ្លួន​របស់​អ្នកជំងឺ​

៣​ដំណាក់​កាលដែល​អ្នកជំងឺ​ត្រូវ​ត្រៀមខ្លួន សម្រាប់​ការព្យាបាល​ដោយ​កាំរស្មី​៖

• នៅពេល​មុន​ទទួល​ការព្យាបាល​ដោយ​កាំរស្មី​៖ អ្នកជំងឺ​នឹង​តម្រូវ​ឲ្យ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កាំរស្មី​ដើម្បី​ស្វែងយល់ ឬ​ទទួល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​គោលបំណង ដំណើរការ និង​ផលវិបាក​អំឡុងពេល និង​ក្រោយពេល​ព្យាបាល​។​

• អំឡុងពេល​ព្យាបាល​ដោយ​កាំរស្មី​៖ អ្នកជំងឺ​ត្រូវ​ជួប​គ្រូពេទ្យ​យ៉ាងហោច​ម្តង ក្នុង​មួយ​សប្តាហ៍​និង​ក្នុងករណី​មាន​ផលវិបាក​ដោយ​កាំរស្មី អ្នកជំងឺ​តម្រូវឲ្យ​ជួប​គ្រូពេទ្យ​ញឹកញាប់ (​លើសពី​ម្តង​ក្នុង​មួយ​សប្តាហ៍​) ដើម្បី​ប្រឹក្សា​បន្ថែម​ដើម្បី​បន្ថយ​ផលវិបាក​ទាំងនោះ​។​

• ក្រោយ​ការ​បញ្ចាំង​កាំរស្មី​៖ អ្នកជំងឺ​ត្រូវ​បន្ត​ការតាមដាន​ជារឿយៗ ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី​ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​ផលវិបាក នឹង​ការវិវត្តន៍​នៃ​ជំងឺ​។​

World Cancer Day 2021: I Am and I Will - PAHO/WHO | Pan American Health  Organization

​សូមមេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សូម​ប្រយ័ត្ន​អ្នក​អាច​កើត​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនចំណាស់អាយុ ៦០ ឆ្នាំឡើងទៅ

សេចក្ដីជូនដំណឹង៤ នាទី មុន

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញ​ចូលរួមដេញថ្លៃការងារ ជួសជុលផ្លូវ​មេតុង​មេ ជូនរដ្ឋបាលស្រុកបាណន់

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ចិនផ្ទុះ​កូវីដ​​ថ្មី​អាក្រក់​បំផុត​ចាប់តាំង​ពី​​កើត​ដំបូង​នៅ​អ៊ូហាន

ព័ត៌មានជាតិ១០ នាទី មុន

រង្វាន់​ធំ $10,000 បាន​ផ្លាស់​ប្តូរជីវិត​អ្នកលក់​ចាប់ហួយ​ទាំងស្រុង ​ក្នុង​ពេល​លំបាក​នា​សម័យ​កូ​វីដ 19

ព័ត៌មានជាតិ១០ នាទី មុន

រាជរដ្ឋាភិបាល​បង្កើតក្រុមការងារសិក្សា​ និងស្រាវជ្រាវ​រកឱសថ​​ព្យាបាលកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services