Connect with us

សុខភាព

លំហាត់​ប្រាណ​បែបលាតសន្ធឹងជើងចុះ​ឡើង​​ ជួយដល់លំហូរឈាម​

បានផុស

នៅ

យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ ការ​ហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើង​​ជា​ទៀងទាត់​ ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​បញ្ហា​រមួល​ និង​ចុក​រួយ​សាច់​ដុំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​ ​វា​ក៏​អាច​ការពារ​យើង​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ ក៏​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ​យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា​ ការ​លាត​សន្ធឹង​​ជើង​បែប​ងាយ​ៗ​ អាច​ជួយ​​ពង្រឹង​លំហូរ​ឈាម​ទៅ​ពាសពេញ​រាងកាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​​ស្រាវជ្រាវ​បាន​បែងចែក​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ចំនួន​៣៩​នាក់​ជា​ពីរ​ក្រុម ដោយ​មួយ​ក្រុម​មិន​ធ្វើ​លំហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើងទេ​​ ​រី​ឯ​មួ​យ​ក្រុម​ទៀត​​ធ្វើ​លំហាត់​ប្រាណ​បែប​បែប​លាត​សន្ធឹង​​ជើងចុះឡើង​ចំនួន​​៤​ប្រភេទ​ ចំនួន​៥​ដង​ក្នុង​មួយ​សប្ដាហ៍ ​សម្រាប់​រយៈពេល​១២​សប្ដាហ៍​។​ លំហាត់​ប្រាណ​នេះ​ផ្ដោត​លើ​ត្រគាក​ ជង្គង់​ និង​ក​ជើង​ ហើយ​លំហាត់​បែប​លាត​សន្ធឹង​​ជើងចុះឡើង​នីមួយ​ៗ ​មាន​រយៈពេល​៤៥​វិនាទី ​និង​សម្រាក​ចំនួន​១៥​វិនាទី​។ ក្រោយ​មក​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ សរសៃ​ឈាម​នៅ​ជើង​​ផ្នែក​ខាង​ក្រោម​នៃ​ក្រុម​ដែល​​ធ្វើ​លំហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើង​​មាន​លំហូរ​ឈាម​ប្រសើរ​ជាង​ និង​មិន​សូវ​​ចុក​រួយ​​ជើង​ឡើយ​។​ ​បន្ថែម​ពី​នេះ​ ក្រុម​ដែល​ធ្វើ​លំហាត់​​​ប្រាណបែបនេះ ​​មាន​សម្ពាធ​ឈាម​ទាប​​នៅ​ចុង​បញ្ចប់​នៃ​ការ​​សិក្សា​​ បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​សម្ពាធ​ឈាម​ដំបូង​របស់​ពួក​គេ​។​

| Shutterstock

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​លាត​សន្ធឹង​រាងកាយ​ផ្នែក​ខាង​ក្រោម​ នឹង​ធ្វើ​​ឲ្យ​សាច់ដុំ​សង្កត់​លើ​សរសៃ​ឈាម​នៅ​ភ្លៅ​ និង​ជើង​ ដែល​​​បណ្ដាល​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ​គីមី​​ដែល​ពង្រីក​សរសៃ​ឈាម​ ដូច្នេះ​ហើយ​ឈាម​អាច​ចូល​​បាន​ច្រើន​។​ កត្តា​នេះ​ក៏​ជះ​ឥទ្ធិពល​លើ​សរសៃ​ឈាម​នៅ​ផ្នែក​ខាង​លើ​នៃ​រាងកាយ​ដូច​គ្នា​ ពីព្រោះ​អ្នក​ចូលរួមការ​សិក្សា ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ស្រដៀង​គ្នា​នៅ​ក្នុង​សរសៃ​ឈាម​នៃ​ដៃ​​ផ្នែក​ខាង​លើ​របស់​ពួក​គេ​។

Asian Woman Tying Laces On Stock Footage Video (100% Royalty-free) 24038953  | Shutterstock

​​​​​​​​​​​​​​​​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ថា​ លំហាត់​ប្រាណ​​បែប​លាត​សន្ធឹង​​ជើងចុះឡើង ក៏​អាច​បន្ថែម​​ការ​ការពារ​ប្រឆាំង​ទៅ​នឹង​ជំងឺ​បេះដូង​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​​បាន​ផង​ដែរ​ ​ដោយ​សារ​តែ​​វា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​។​ ​​បន្ថែម​ពី​នេះ​ លំហាត់​ប្រាណបែប​លាត​សន្ធឹង​​ជើងចុះឡើង​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ​ដែល​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​ចលនា​ និង​មិន​អាច​ហាត់​ប្រាណ​ទៀងទាត់​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កម្រិតអស់​កម្លាំងរបស់ប្រុសៗ អាច​ជា​សញ្ញា​ព្រមានរឿង​គាំង​បេះដូង

ចុចអាន៖ ចង់រត់​ហាត់​ប្រាណ​ឲ្យ​ស្រកទម្ងន់​ ត្រូវ​ដឹងតិចនិក​ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥០ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៧ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម