Connect with us

សុខភាព

ជំងឺ​មហារីក​សុដន់​ មិនមែន​កើតតែ​លើ​មនុស្ស​ចាស់ទេ សូម​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

​ជំងឺមហារីក​សុដន់​នៅលើ​ពិភពលោក​ គឺជា​ក្ដី​កង្វល់​មួយ​ក្នុងចំណោម​ជំងឺមហារីក​របស់​ស្ត្រី​ទាំងអស់​។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​ជំងឺ​នេះ ​គឺ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២​នៃ​ជំងឺមហារីក​របស់​ស្ត្រី​។ គេ​សង្កេតឃើញ​ជំងឺ​នេះ​ច្រើន​មាននៅ​លើ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ជួបប្រទះ​ដែរ​។ អត្រា​នៃ​អ្នកជំងឺ​មហារីក​សុដន់​៖

Breast cancer: Anatomy and early warning signs
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ១០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៣៥​ឆ្នាំ​

– ២០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៥០​ឆ្នាំ​

– ៥០% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៥០-៦៩​ឆ្នាំ​

– ២៨% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៦០​ឆ្នាំ ឡើងទៅ​

​ក​) កត្តា​ប្រឈម និង​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​៖

​ជំងឺមហារីក​សុដន់​កើតឡើង​ពី​ការវិវត្តន៍​នៃ​កោសិកា​ក្រពេញ​ដោះ​។ កត្តា​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​រួមមាន​៖

– កត្តា​អ័រម៉ូន​ស្ត្រី​: ស្ត្រី​ខ្លះ​ឆាប់​ពេញវ័យ​ពេក (​មុន​១២​ឆ្នាំ​) និង​ស្ត្រី​ខ្លះទៀត​អស់​រដូវ​យូរពេក​(​ក្រោយ ៥៥​ឆ្នាំ​)

– ស្ត្រី​ដែលមាន​បុត្រ​ទី​១ ក្រោយ​អាយុ ៣០​ឆ្នាំ​

– ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​ការ​មាន​រដូវ​

– បញ្ហា​តំណ​ពូជ​

– របប​ចំណី​អាហារ

• អ្នក​មិនសូវ​ទទួលទាន​បន្លែ​

• អ្នក​មិនបាន​ហាត់​កីឡា​

• អ្នក​ធាត់​ខ្លាំង​

• អ្នក​ញាំ​ស្រា ៥០០ml ក្នុង​មួយថ្ងៃ​

– ជក់បារី​

– ប្រវត្តិ​ក្រុមគ្រួសារ​មាន​: ជំងឺមហារីក​សុដន់ មហារីក​ដៃ​ស្បូន (​អត្រា​អាច​កើត​ជំងឺមហារីក​សុដន់​មាន​ពី ២០%-៣០% ក្នុង​លក្ខណៈ​ដំណ​ពូជ​) ។​

​ខ​) រោគសញ្ញា​៖

– ដុំ​មួយ ឬ​ច្រើន​នៅក្នុង​សុដន់ ទំហំ​តូច​ឬ​ធំ​គែម​ជុំវិញ ដុំ​មិន​ច្បាស់លាស់ រឆេងរឆូង​មិនអាច​រំកិល​បានជា​ប់​ស្អិត​ជាមួយ​សាច់ដុំ​

– ស្បែក​សុដន់​រាង​ដូច​សំបក​ក្រូច​

– ក្បាលដោះ​ផត​ចូលក្នុង​

– ដោះ​ប្រែប្រួល​ទំហំ​ខុសធម្មតា​ខ្លាំង​

– ចេញ​ទឹកដោះ​លាយ​ឈាម​

– មាន​កូនកណ្តុរ​នៅក្រោម​ក្លៀក​

– សញ្ញា​ផ្សេងៗ​ទៀត​

​ជួនកាល​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​យឺត នាំ​ឲ្យ​ដុំ​នោះ​អាច​លូតលាស់​រាលដាល​ទៅ​កន្លែង​ផ្សេង និង​បណ្តាល​ឲ្យ​មាន​អាការៈ​ក្អួតចង្អោរ ស្រក​ទម្ងន់ ស្បែក​ឡើង​ពណ៌​លឿង ឈឺសន្លាក់​ឆ្អឹង​ឈឺក្បាល ក្អក​។​

​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ដឹងថា​មាន​ជំងឺមហារីក​សុដន់​?

Breast Cancer: Symptoms, Treatment & Prevention | Live Science

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​សុដន់​៖

– ការ​ប៉ះ ឬ​ស្ទាប​ពិនិត្យ​ទម្រង់​របស់​ដុំ​ដោះ​

– ការពិនិត្យ​អេកូ​សុដន់​

– ការពិនិត្យ​ថត​កៀប​សុដន់ (​បើ​ស្ត្រី​អាយុ​ពី​៤០​ឆ្នាំ​ឡើង​)

– ការថត​ស្កេ​ន (Scan)

– ការថត អ៊ី​អែ​អឹម (IRM)

– ការ​ចោះ​ដុំ​សាច់​ដោយ​ធ្វើតាម​ម៉ាស៊ីន​អេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)

– ការវិភាគ​លើ​សាច់​ដែល​បាន​ចោះ​រួច (Anatomopathologie de la pièce biopsique)​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​ជំងឺមហារីក​សុដន់ ធ្វើឡើង​ទៅតាម​ទំហំ​របស់​ដុំ​ដោះ​។ ជាទូទៅ​ការព្យាបាល​នោះ​រួមមាន​៖

– ការ​វះ​យក​ដុំ​សាច់​មហារីក ដោយ​កាត់ចេញ​ដោះ​ទាំងមូល ឬ​ពាក់កណ្តាល​

– ការព្យាបាល​ដោយ​ថ្នាំ​គីមី​

– ការព្យាបាល​ដោយ​កាំរស្មី​អ៊ីយ៉ុង​

– ការព្យាបាល​ដោយ អរ​ម៉ូ​ន​

Breast Cancer: Symptoms, Stages, Types and More

​ង​) វិធី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺមហារីក​សុដន់​៖

​ការពិនិត្យ​សុខភាព​ផ្នែក​រោគ​ស្ត្រី​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​:

– ថត​កៀប​សុដន់​រៀងរាល់ឆ្នាំ​ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​ជំងឺមហារីក​សុដន់ ចាប់ពី​អាយុ ៤០​ឆ្នាំទៅ​

– ករណី​ក្រុមគ្រួសារ​មាន​ម្នា​ក់កើត​ជំងឺមហារីក​សុដន់ ក្រោម​អាយុ ៥០​ឆ្នាំ​ត្រូវ​ពិនិត្យ​រៀងរាល់​៦​ខែម្តង ដោយ​ធ្វើការ​កៀប​ដោះ អេកូ​ដោះ​។​

​ជាទូទៅ នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្មវិធី​បង្ការ​មហារីក​សុដន់​លើ​ស្ត្រី ត្រូវបាន​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​។​

​ច​) ស្ត្រី​គ្រប់រូប​ត្រូវ​ចេះ​ស្ទាប និង​ពិនិត្យ​សុដន់​របស់ខ្លួន​ដោយ​៖

10 Breast Cancer Symptoms (Besides Lumps) That Everyone Should Know About |  Glamour

១. ឈរ​នៅមុខ​កញ្ចក់​៖

​ពិនិត្យ​សុដន់​នូវ​សញ្ញា​ខាងក្រោមៈ​

– ការចេញ​ទឹកដោះ (Écoulement mamelonnaire)

– ស្បែក​គ្រើម​ដូច​សំបក​ក្រូច​

– ក្រហម​រមាស់ ផត​ចូល​នៃ​ផ្នែក​ណាមួយ​

២. លើកដៃ​ខាងស្តាំ​ឡើង ហើយ​ដៃ​ឆ្វេង​ប្រើ​ចុង​ម្រាមដៃ​៣​ស្ទាប​ដោះ​ស្តាំ ដោយ​ចាប់ផ្តើម​ស្ទាប​ពី​ខាងក្រៅ​ទៅ​ស្ទាប​ជា​រង្វង់​។​

៣. សូម​ធ្វើការ​ពិនិត្យ​សុដន់​ទាំង​២ ព្រមទាំង​ក្លៀក

៤. ការបញ្ចប់​ការពិនិត្យ​សុដន់​ចុងក្រោយ ត្រូវ​ពិនិត្យ​ចុង​ដោះ មាន​ចេញ​ទឹកដោះ​លាយ​ឈាម​ឬ​អត់​ឬក៏​ផត​ក្បាល​ចូលក្នុង​។​

Global Breast Cancer Initiative launched to reduce mortality

​ប្រសិនបើ​មាន​ករណី​សង្ស័យ ឬ​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ មេត្តា​ប្រញាប់​ជួប​ពិគ្រោះ​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ជៀសវាង​យឺត​ពេល ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ បណ្ដោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម