Connect with us

សុខភាព

ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន

បានផុស

នៅ

ថ្លើម គឺជាសរីរាង្គមួយផ្សេងទៀតរបស់សត្វ ជាទូទៅមនុស្សចូលចិត្តទទួលទាន រួមមានថ្លើមជ្រូក ថ្លើមមាន់ ថ្លើមគោ គឺសុទ្ធតែអាចចម្អិនមុខម្ហូបបានច្រើនមុខ។​ វាមិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្តែក៏សំបូរទៅដោយសារធាតុចិញ្ចឹម និង​មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលយើងអាចមិនដឹង។

គុណប្រយោជន៍នៃការបរិភោគថ្លើម អ្នកប្រាកដជាចង់រកថ្លើមមកហូបមិនខាន បើបានដឹងពីអាហារមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុចិញ្ចឹមបានមកពីការបរិភោគថ្លើម

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ថ្លើមជ្រូក ១០០ ក្រាម ផ្ទុកវីតាមីន និងជាតិរ៉ែ ដូចជាខ្លាញ់ ៤,៤ ក្រាមខ្លាញ់ ៣.៧៦ ក្រាមកាបូអ៊ីដ្រាតប្រូតេអ៊ីន ២៦ ក្រាម។

លើសពីនេះ ថ្លើមក៏សម្បូរនូវអាវីតាមីន B2 ឬ ryboflavin វីតាមីន B3 ឬ niacin វីតាមីន B5 វីតាមីន B6 វីតាមីន B9 ឬ Folic AcidវីតាមីនB12 វីតាមីន C និង D វីតាមីន K2 ស័ង្កសី ជាតិដែក ម៉ង់ហ្គាណែស ផូស្វ័រ ប៉ូតាស្យូម សេលេញ៉ូម និងច្រើនទៀត។

អត្ថប្រយោជន៍​សុខភាព​នៃ​ការ​បរិភោគថ្លើម ៖

ផ្ដល់​ថាមពល​ដល់អ្នកពេញមួយថ្ងៃ

ប្រសិន​បើអ្នកចង់បានថាមពល សូមព្យាយាមប្តូរពីកាហ្វេមួយកែវ ទៅជាថ្លើមឆ្អិនមួយពែងតូច។ អាហារ​ពេលព្រឹក​មាន​ថ្លើម​ពិត​ជាល្អ ព្រោះថ្លើមសំបូរទៅដោយ​វីតាមីន B ដែលមានថាមពលបំប្លែង ជួយ​ចិញ្ចឹមកោសិកានៃរាងកាយ។ នេះក៏ជួយឲ្យ​រាងកាយ​ដុតបំផ្លាញជាតិខ្លាញ់ ជាថាមពលផងដែរ។ ក្រៅពីធ្វើ​អ្នកមានថាមពល​វា​ក៏​អាច​ជួយ​កាត់បន្ថយ​ការប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ និង​ពង្រឹង​សាច់ដុំ​ផងដែរ។

២ បំប៉ន​ស្បែក

ថ្លើម​មានវីតាមីន A ត្រូវបាន​គេ​ស្គាល់​ថា​ជា​អង់ទីអុកស៊ីដង់​ដ៏​អស្ចារ្យសម្រាប់ស្បែក។ វា​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ដោយសារ​រ៉ាឌីកាល់សេរី​ហួសហេតុ​ បានមកពី​ពន្លឺ​ព្រះអាទិត្យ ការ​បំពុល​បរិយាកាស ​ការ​ជក់បារី​ការ​ផឹក​ស្រា​ស្រវឹង​ជាដើម។ លើសពីនេះ ថ្លើមសត្វក៏ជាប្រភពនៃស័ង្កសីនិងគ្លីសេរីន ដែលរួមចំណែកដល់ការផលិតកូឡាជែន និងបន្ថយការបាត់បង់កូឡាជែនក្រោមស្រទាប់ស្បែក។

៣ ជួយបំប៉នសុខភាពបេះដូង

ថ្លើមមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលជួយការពារជំងឺសរសៃឈាមបេះដូង។ ឧទាហរណ៍វីតាមីន K ដែលជួយការពារជាតិកាល់ស្យូមឬថ្មកំបោរពីការជាប់នឹងសរសៃឈាមនិងឆ្អឹងឬអាស៊ីតហ្វូលិកនិងបូបូវីវីនលុបបំបាត់ homocysteine ​​ដែលអាចបង្កគ្រោះថ្នាក់ដល់សរសៃឈាម និងបង្កើនហានិភ័យក្នុងការវិវត្ត ការគាំងបេះដូងរួមទាំងជំងឺមហារីក។ លើសពីនេះទៀត ការសិក្សាជាច្រើនទាំងសត្វនិងមនុស្សបង្ហាញថា កង្វះស័ង្កសីអាចបណ្តាលឲ្យមានជំងឺបេះដូង។

៤​ ជួយ​ពង្រឹង​សាច់ដុំ

ថ្លើម​គឺជាប្រភពនៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ ​ដែលចាំបាច់សម្រាប់ការកសាងសាច់ដុំ។ អាស៊ីដ​អាមីណូ​សំខាន់ៗ​រួមមានវីតាមីន A ជួយបង្កើនអ័រម៉ូន​តេស្តូស្តេរ៉ូន ពង្រឹង​សាច់ដុំ​និង​ឆ្អឹង​និង​វីតាមីន K2 ដែលធ្វើឲ្យ​ប្រសើរឡើង​នូវ​កាយសម្បទា​រឹងមាំ​ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​តេស្តូស្តេរ៉ូននៃ​សាច់ដុំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៩ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម