Connect with us

សុខភាព

រោគសញ្ញា​បង្ហាញ​ទាំងនេះ ​បញ្ញាក់​ថា​អ្នក​កំពុង​កើត​ជំងឺមហារីក​បំពង់​អាហារ

បានផុស

នៅ

​មហារីក​បំពង់​អាហារ គឺជា​ការវិវត្ត​មិន​ប្រក្រតី (​លឿន​ខុសធម្មតា​) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើតបានជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅថា ​ជា​ជំងឺ​ដុំ​សាច់​មហារីក​នៃ​បំពង់​អាហារ​ព្រោះ​ជំងឺ​នេះ ​ត្រូវបាន​ចែកជា​ពីរ​ប្រភេទ​ធំៗ​គឺ ពួក​ស្កេ​មមើ​ស​សែ​ល ការ​សី​ណូ​ម​ម៉ា​និង​អាដេ​ណូ​កា​រសី​ណូ​ម​ម៉ា​។​

Esophageal Cancer Complications | Everyday Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​ជំងឺ​ដុំ​មហារីក​បំពង់​អាហារ អាចមាន​រោគសញ្ញា​អ្វីខ្លះ​?

​យើង​តែងតែ​សង្កេតឃើញថា អ្នកជំងឺ​ដែលមាន​ដុំ​មហារីក​បំពង់​អាហារ​នេះ គឺមាន​រោគសញ្ញា​ដូចជា​៖

– អួលណែន និង​ពិបាក​លេប​អាហារ​ចូល (​ដំបូង អាហារ​រឹង បន្ទាប់មក​រាវ និង​ចុងក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ​) ។​

– ឈឺ​ចុកចាប់ នៅពេល​បរិភោគ​អាហារ​

– ក្អូ​ត​ចង្អោរ បន្ទាប់ពី​បរិភោគ​អាហារ​រួច​

– មានការ​ចុក​ណែន​អួល ក្នុង​ដើមទ្រូង​

– មានការ​ស្លេកស្លាំង និង​ខ្វះ​គ្រាប់​ឈាមក្រហម​

– ចុះខ្សោយ អស់កម្លាំង កំហែង និង​ល្ហិតល្ហៃ​

– មិន​ចង់​ទទួលទាន​អាហារ និង​ធុំ​សាច់​

– ស្រក​ទម្ងន់​ខ្លាំង​ខុសពី​ធម្មតា​

– ពេលខ្លះ​វា​ក៏​អាច​បណ្តាលឲ្យមានការ​ហូរ​ធ្លាក់ឈាម​ផងដែរ​។​ល​។​

Esophageal cancer: Symptoms, causes, and treatment

​ខ​) តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​អាច​បណ្តាល​ឲ្យ​កើតមានឡើង​នៃ​ដុំ​មហារីក​នេះ​?

​កត្តា​ប្រឈម​ដែល​អាច​បង្កឲ្យ​មាន​ដុំ​មហារីក​នេះ​កើត​មានបាន​មានដូចជា​៖

– ការ​ពិសា​បារី រយៈពេល​វែង​

– បរិភោគ​សុរា​ច្រើន​ហួស​កម្រិត​

– ជំងឺ​ច្រាល​ជាតិ​អាស៊ី​តរបស់​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​វេជ្ជសាស្ត្រ (GERD)​។​

– អាយុ​ច្រើន (​លើសពី ៥៥ ឆ្នាំ​)

– ភេទ ប្រុស​

– ការទទួល​ទាន​ចំណី​អាហារ​មិន​សមស្រប​។​ល​។​

Esophageal Cancer Awareness Month | St. Elizabeth Healthcare

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​វិធី​តែមួយគត់​ដែល​ច្បាស់លាស់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​បំពង់​អាហារ​នេះ​បាន​នោះ​គឺ ការថត​ឆ្លុះ​ក្រពះ ព្រមទាំង​ធ្វើ​ការយក​សាច់​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍ (Gastric Fibroscopy and Anapath)​។ បន្ទាប់ពីនោះ​ក៏ត្រូវ​មាន​ផងដែរ​គឺ ការថត​ស្គេ​ន មើល​ដើមទ្រូង និង​ផ្ទៃពោះ​(Thoraco-abdomonal CT-SCAN with injection) ដើម្បី​កំណត់​បាន​នៅ​ដំណាក់កាល និង​ការ​វិត្ត​ន៍​របស់​ជំងឺ ហើយក៏​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​កំណត់​ទៅលើ​ការព្យាបាល​ផងដែរ​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​ជំងឺ​ដុំ​មហារីក​បំពង់​អាហារ​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការចូលរួម ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ច្រើន​មុខជំនាញ ដើម្បី​ធ្វើការ​ពិភាក្សា​រិះរក​វិធី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ ទើប​ការព្យាបាល​អាចមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ចំ​គោលដៅ ក្នុងនោះ​មាន​៖

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក ថ្លើម ក្រពះ ពោះវៀន​

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺមហារីក

– និង​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ។​

– សំខាន់​ជាងនេះទៅទៀត​ក្រុមគ្រួសារ​អ្នកជំងឺ​និង​អ្នកជំងឺ​ផ្ទាល់​ ក៏ត្រូវ​ចូលរួម​ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​ផងដែរ។ ជម្រើស​ជាច្រើន​នឹងត្រូវ​បានលើកឡើង ផល​ប្រយោជន៍ និង​ផលវិបាក នៃ​ជម្រើស​នី​មួយៗ​ត្រូវបាន​ពន្យល់​និង​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកជំងឺ និង​ក្រុមគ្រួសារ។ ការ​សម្រេច​ត្រូវតែមាន​ការព្រមព្រៀង​ពី​អ្នកជំងឺ​និង​ក្រុមគ្រួសារ​។

What Are the Early Signs of Esophageal Cancer? | Moffitt | Moffitt

​ទោះជា​យ៉ាងណា ប្រសិទ្ធិភាព​នៃ​ការព្យាបាល​ជំងឺមហារីក​បំពង់​អាហារ​ គឺមាន​កម្រិត ដោយ​ភាគច្រើន​នៃ​អ្នកជំងឺ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ គឺមាន​សភាព​ធ្ងន់ធ្ងរ ដែលជា​ហេតុ​នៃ​ការយឺតយ៉ាវ​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ (​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​យឺត​ពេល​) ។ ការព្យាបាល​ដែលមាន​ប្រសិទ្ធិភាព​បំផុត​ គឺត្រូវធ្វើ​នូវ​ដំណាក់កាល​ដំបូង ដែល​អ្នកជំងឺ​មិនទាន់មាន​លេចចេញ​ជា​រោគសញ្ញា​។ ការឆ្លុះ​ក្រពះ​គឺជា​វិធីសាស្ត្រ​តែមួយគត់​ដែល​អាចឲ្យ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​បានជាអ្នក​កើត​ជំងឺ​គ្រួស​ក្នុង​បង្ហូរ​នោម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ វិនាទី មុន

ប៊ុត សីហា សន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ

ព័ត៌មានជាតិ៣ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

Sokha Hotels

ព័ត៌មានពេញនិយម