Connect with us

សុខភាព

កុំប្រហែសសុខភាព! សូម្បីចុចទឹកបង្គន់មិនបិទគម្រប ក៏អាចឆ្លងកូវីដបានរហ័សដែរ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្របានសិក្សាពីគំរូ នៃទឹកហូរនិងចរន្តខ្យល់នៅក្នុងបន្ទប់ទឹក ហើយបានរកឃើញថា ចានបង្គន់ដែលមានលំហូរទឹកហូរចេញ អាចបង្កជាមេរោគកូវីដរីករាលដាលដល់មនុស្ស ដែលស្ថិតក្នុងរយៈចម្ងាយជិតៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​កូវីដ ​ត្រូវបានគេរកឃើញនៅក្នុងលាមក​របស់អ្នកជំងឺ​ផ្ទុក​វីរុស​ក៏ដោយ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ​តើ​មាន​មេរោគ​គ្រប់គ្រាន់​នៅ​ក្នុង​លាមក ​អាច​ចម្លង​ជំងឺ​មក​កាន់​អ្នក​ផ្សេង​ឬ​យ៉ាងណា។

ទោះយ៉ាងណាក៏ដោយ ​អ្នកស្រាវជ្រាវ​និយាយ​ថា ​លទ្ធភាពនៃការ​បញ្ជូន​តាម​វិធី​នេះ អាច​នឹង​កើត​មាន។ សំខាន់​បំផុត​អ្នក​ស្រាវជ្រាវ​ណែនាំ​ឲ្យ​បិទ​គម្រប​បង្គន់ ​មុន​ពេល​ចុច​ទឹក។

លោក Ji Xiang Wang ​អ្នក​ស្រាវជ្រាវ​ម្នាក់​ ដែល​សិក្សា​អំពី​វត្ថុ​រាវ​នៅ​សាកលវិទ្យាល័យ យ៉ាំងចូវ ប្រទេស​ចិន​និង​ជា​សហ​អ្នកនិពន្ធ​របាយការណ៍​បាន​និយាយ​ថា ​ទឹកហូរ​នឹង​ច្របាច់​ចំហាយ​ខ្យល់ ​ដែល​មាន​ផ្ទុក​វីរុស​កខ្វក់​ចេញ​ពី​ចាន​បង្គន់។ ដូច្នេះ​អ្នក​ប្រើប្រាស់​បង្គន់​ ត្រូវ​បិទ​គម្រប​បង្គន់​ជាមុន​សិន ​មុន​នឹង​យកដៃ​សង្កត់​ទឹក​ ហើយ​បន្ទាប់​មកត្រូវប្រញាប់លាងដៃ​ឲ្យ​បាន​ស្អាត​ ជាមួយ​សាប៊ូ។

ក្រុម​អ្នក​ជំនាញ​ក៏​បាន​និយាយ​ផងដែរ​ថា មនុស្ស​ភាគច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​អនាម័យ​ នៃ​ចំណុច​ចាន​បង្គន់​ ដោយ​ការ​ជូត​សំអាត​ មុន​នឹង​បន្ទោបង់​ និង​ការ​ប៉ះ​ដៃ​ទុយយោ​បាញ់​ទឹក​ជាដើម។ ប៉ុន្តែ​តាម​ពិត ​ការ​​បញ្ជូន ទំនាក់ទំនង​ស្បែក​ជាមួយ​ចាន​បង្គន់​ បង្ក​ហានិភ័យ​តូចតាច​ប៉ុណ្ណោះ​ ទាក់ទង​នឹង​សុខភាព ​បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​កើតឡើង ​បន្ទាប់​ពី​ចាក់​ទឹក​បង្គន់។

ដែល​ទាំង​នោះ ​មាន​លាមក​និង​ទឹកនោម​អ្នក​ផ្ទុក​កូវីដ ​បាន​បក់​បោក​យ៉ាង​ខ្លាំង​នៅ​ក្នុង​បង្គន់​ ជាមួយ​កម្លាំង​ទឹក​បាញ់​ ដែល​វា​អាច​មាន​ឱកាស​​សាយភាយ ចូល​ទៅ​ក្នុង​ខ្យល់ ៩១.៤៤សង់ទីម៉ែត្រ ហើយ​ក្លាយ​ជា aerosols (ភាគ​ល្អិត​ឬ​ដំណក់​ទឹក​រាវ​តូចៗ​ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​បរិយាកាស ) នោះ​វា​នឹង​ជាប់​គាំង​នៅ​លើ​ផ្ទៃ​បន្ទប់ទឹក​ដែល​បណ្ដាល​ឲ្យមាន​ការ​ឆ្លង​ដល់​មនុស្ស​ចូល​តាម​ក្រោយ។

លោក Charles P. Gerba អ្នក​ជំនាញ​ផ្នែក​មីក្រូជីវសាស្រ្ត នៅ​សាកល​វិទ្យាល័យ Arizona​ បាន​សិក្សា​ជំងឺ​​ឆ្លង​អស់​រយៈពេល ៤៥ ឆ្នាំ​ និងមាន​​ប្រសាសន៍​ថា​និយាយ​ថា ​អ្វី​ដែល​មិន​ទាន់​ដឹង​នៅ​ពេល​នេះ ​គឺ​ថា ​តើ​ការ​ហូរ​ចូល​បង្គន់​នៅ​ក្នុង​បន្ទប់ទឹក​ប៉ុន្មាន ​អាច​បណ្តាល​ឲ្យ​មេរោគ​ឆ្លង​រាលដាល ​និង​ត្រូវការ​ចំណាយ​ប៉ុន្មាន​ដើម្បី​ចាប់​បាន។

ប៉ុន្តែ​សម្រាប់​ពេលនេះ​ យើង​សូម​ណែនាំ​ដល់​អ្នកប្រើ​បង្គន់​សាធារណៈ​ ដូចជា​ បន្ទប់ទឹក​តាម​ហាង​កាហ្វេ ​ហាង​អាហារ​ហូបចុក ​ឬ​អូហ្វីស​ជា​ដើម​ ត្រូវ​ជូត​សំអាត​ចាន​បង្គន់​ និង​បិទ​គម្របរាល់​ពេល​ចុច​ទឹក​ ជា​ពិសេស​ត្រូវ​ចេញ​ពី​កន្លែង​នោះ​ឲ្យ​បាន​លឿន​បំផុត​ និង​កុំ​ភ្លេច​លាង​សំអាត​ដៃ។

ហើយ​មិន​គួរ​ចំណាយ​ពេល​នៅ​តាម​បន្ទប់​សាធារណៈ​ឡើយ ជា​ពិសេស​ប្រសិន​បើ​វា​នៅ​កន្លែង​ណា​មួយ មិន​មាន​ប្រព័ន្ធ​ខ្យល់​ល្អ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ

ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម