Connect with us

សុខភាព

តាមដាន! អ្នកចាក់វ៉ាក់សាំងហើយ ឆ្លងកូវីដ ចេញរោគសញ្ញាមួយនេះ ញឹកញាប់បំផុត

បានផុស

នៅ

វ៉ាក់សាំងគឺជាគន្លឹះក្នុងការបញ្ឈប់ការស្លាប់ ឬឈឺធ្ងន់ហើយបានបង្ហាញថា អាចកាត់បន្ថយចំនួនអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យ។

មនុស្សជាង ៣៧លាននាក់នៅទូទាំងចក្រភពអង់គ្លេស ទទួលវ៉ាក់សាំងពេញលេញ រួចទៅហើយ។

រោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ-១៩គឺការឡើងកម្តៅ ក្អកជាប់ និងបាត់បង់ឬផ្លាស់ប្តូរ រសជាតិឬក្លិន។

ប៉ុន្តែយោងតាមសាកលវិទ្យាល័យ King’s College London បានឲ្យដឹងថា អ្នកដែលចាក់វ៉ាក់សាំងហើយ បានរាយការណ៍អំពីការកណ្តាស់ ថាជារោគសញ្ញាមួយ កើតឡើងខ្លាំងជាងអ្នកមិនទាន់ចាក់វ៉ាក់សាំងដែលឆ្លងកូវីដ។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំងរួច​ ហើយធ្វើតេស្ត វិជ្ជមាន គឺមានរោគសញ្ញាស្រាលជាង​ បើប្រៀបធៀបជាមួយអ្នកមិនទាន់ចាក់វ៉ាក់សាំង។

A New Variant Of Covid-19 Has Emerged In England - Here Is What It Could  Mean For The Pandemic And Vaccines

រោគសញ្ញាទូទៅផ្សេងទៀតចំពោះអ្នកចាក់វ៉ាក់សាំងហើយឆ្លងកូវីដគឺ៖

-ឈឺក្បាល

-ហៀរ​សំបោរ

-ឈឺ​ក

ក្រុមអ្នកស្រាវជ្រាវ បានវិភាគទិន្នន័យពីអ្នកចូលរួម ដែលបានកត់សម្គាល់រោគសញ្ញា ការធ្វើតេស្តនិងវ៉ាក់សាំងរបស់ពួកគេ នៅលើកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE របស់ ចក្រភពអង់គ្លេស។

ពួកគេបានពិនិត្យលើមនុស្សពេញវ័យចំនួន ២,២៧៨ នាក់ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពី ចាក់វ៉ាក់សាំងរួច ហើយបានប្រៀបធៀបពួកគេទៅនឹងមនុស្សពេញវ័យដែល ទទួលវ៉ាក់សាំងហើយធ្វើតេស្តអវិជ្ជមាន និងមនុស្សពេញវ័យមិនទាន់ចាក់វ៉ាក់សាំងដែលធ្វើតេស្ត វិជ្ជមាន។

ពួកគេបានជំរុញឲ្យអ្នកដែលកណ្តាស់ បន្ទាប់ពីចាក់វ៉ាក់សាំង ត្រូវទៅធ្វើតេស្តរកកូវីដ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមិនបានឆ្លងវីរុសនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម