Connect with us

សុខភាព

វ៉ាក់សាំងកូវីដ-១៩៖ ស្រ្តីមានប្រព័ន្ធភាពស៊ាំឆ្លើយតបជាមួយថ្នាំបង្ការខ្លាំងជាងបុរស

បានផុស

នៅ

យោងតាមប្រភពពី Gavi បានចុះផ្សាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ-១៩ មានលទ្ធផលជាវិជ្ជមានចំពោះស្ត្រី និងធ្វើឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អជាងបុរស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចាក់វ៉ាក់សាំងកូវីដរួច គេបានតាមដានអាការមួយចំនួនកើតមានលើស្ត្រី និងរកឃើញថា វ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយចំពោះរាងកាយមនុស្សស្រី។ មូលហេតុមកពីកត្តាភេទរបស់ស្ត្រីតែម្ដងដែលរួមមាន អ័រម៉ូនអេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអ័រម៉ូនអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំបង្ការ ខណ:ពេលដែលអ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ្នកទប់ស្កាត់វីរុស។

ថ្វីត្បិតគេរកឃើញប្រសិទ្ធភាពវ៉ាក់សាំងជះឥទ្ធិពលខ្លាំងក្លាជាងបុរស តែស្ត្រីភាគច្រើនជួបនឹងអាការមិនស្រួលខ្លួនខ្លាំងជាងមនុស្សប្រុសផងដែរ។

តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានធ្វើការវិភាគទៅលើចំនួនអ្នកចាក់វ៉ាក់សាំងចំនួន ១៣.៧ លាននាក់នៅសហរដ្ឋអាមេរិក ដោយរកឃើញថា ៧៩.១% នៃអ្នកដែលមានរោគសញ្ញាបន្ទាប់ពីចាក់រួចរាល់គឺជាស្ត្រី។ ក្រោយចាក់វ៉ាក់សាំងផលរំខានរួមមាន ឈឺដៃ ក្តៅខ្លួន ញាក់ និងឈឺក្បាល បានកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។ ​ទោះយ៉ាងណា បើតាមការស្រាវជ្រាវមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយកើតឡើងគួរឱ្យបារម្ភឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ មិនសូវមានផលរំខានដល់កុមារ

ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម