Connect with us

សុខភាព

ទូរសព្ទដៃអាចជាភ្នាក់ងារចម្លងកូវីដ ខណៈវីរុសអាចលាក់ខ្លួនលើស្រ្គីនរហូត៤ថ្ងៃ

បានផុស

នៅ

ស្មាតហ្វូនជាឧបករណ៍មួយដែលមនុស្សប្រើច្រើនបំផុត ជាងឧបករណ៍អេឡិចត្រូនិកនានា។ ដោយសារតែការប្រើប្រាស់វាជាប្រចាំ ស្មាតហ្វូនក្លាយជាឧបករណ៍ដែលងាយរងគ្រោះជាងគេជាមួយមេរោគគ្រប់ប្រភេទ។

covid-19: New smartphone-based Covid-19 test gives results in less than 30  minutes, says study - The Economic Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសក្នុងកំលុងនៃការរីករាលដាលវីរុសកូវីដ- ១៩ ស្មាតហ្វូនក៏ជាក្ដីបារម្ភខ្លាំងថាអាចជាភ្នាក់ងារចម្លងវីរុសយ៉ាងងាយផងដែរ។

Covid-19: Smartphone-Based Tests to Do at Home - MedicalExpo e-Magazine

យោងតាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោក និងការសិក្សារបស់ NIH អង់គ្លេស បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចជាប់នៅលើផ្ទៃកញ្ចក់បានរហូតដល់ ៩៦ ម៉ោង។ ដោយសារស្មាតហ្វូនស្ទើរតែទាំងអស់ភ្ជាប់មកជាមួយបន្ទះកញ្ចក់ (ស្រ្គីន) នៅផ្ទៃខាងលើ ក្រុមអ្នកសិក្សានិយាយថា មេរោគកូវីដអាចលាក់ខ្លួនលើស្មាតហ្វូនបាន ៩៦ ម៉ោង​ ឬរហូតដល់ទៅ ៩ថ្ងៃ អាស្រ័យតាមអាកាសធាតុ (សីតុណ្ហភាពត្រជាក់)។

Portable Saliva-Based Smartphone Platform Could Rapidly Expand COVID-19  Testing

មិនត្រឹមតែស្មាតហ្វូនប៉ុណ្ណោះទេ ចំពោះឧបករណ៍ណាក៏ដោយដែលមានផ្ទៃកញ្ចក់ដូចជា នាឡិកាវៃឆ្លាត ថេប្លេត ឬកុំព្យូទ័រ ក៏មេរោគជាប់នៅរហូតដល់៤ថ្ងៃដែរ ហើយវានឹងតោងជាប់កាន់តែយូរ ប្រសិនបើនៅលើផ្ទៃនោះមានសំណើម។

Virusi ya Covid imara 'iminsi 28 itarapfa' iyo iri ahameze nko muri  'laboratoire' - BBC News Gahuza

ហេតុដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការរក្សាការសម្អាតទូរសព្ទជាទៀងទាត់ ដើម្បីការពារការចម្លងពីមេរោគ។ ដើម្បីសម្អាតស្មាតហ្វូនឱ្យមានសុវត្ថិភាព អ្នកអាចប្រើទឹកលាងសម្អាតសម្រាប់ទូរសព្ទឬគ្រឿងអេឡិចត្រូនិក ឬគ្រាន់តែជូតផ្ទៃរបស់វាដោយក្រណាត់អាល់កុលសើមឱ្យបានញឹកញាប់ ក្រោយប៉ះពាល់វត្ថុផ្សេង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ

ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២​ម៉ោង

ចុចអាន៖ ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម