Connect with us

សុខភាព

អ្នកមានជំងឺរ៉ាំរ៉ៃប៉ុន្មានមុខនេះ អាចចាក់វ៉ាក់សាំង Johnson & Johnson បានដោយសុវត្ថិភាព

បានផុស

នៅ

តាមប្រភពពី អង្គការសុខភាពពិភពលោក (WHO)​ បានឱ្យដឹងថា វ៉ាក់សាំង Jonhson & Jonhson មានសុវត្ថិភាពនិងប្រសិទ្ធភាពចំពោះអ្នកដែលមានលក្ខខណ្ឌសុខភាពមិនប្រក្រតីដូចជា ជំងឺលើសឈាម ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម។

Chronic Disease Management | COVID | Corner Stone Urgent Care Center
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងចាក់តែ១ដូស Jonhson & Jonhson មិនត្រឹមតែផ្ដល់ប្រសិទ្ធភាពចំពោះបុគ្គលមានសុខភាពធម្មតាប៉ុណ្ណោះទេ តែវាក៏មានសមត្ថភាពឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរ៉ាំរ៉ៃផងដែរ។

Covid vaccines and blood clots: Your questions answered - BBC News

នៅក្នុងការស្រាវជ្រាវ គេបានសាកល្បងចាក់វ៉ាក់សាំងនេះទៅលើក្រុមមនុស្សដែលមានភាពស៊ាំចុះខ្សោយ ​(អ្នកជំងឺអេដស៍)  និងជាក្រុមមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ។ លទ្ធផលបង្ហាញថា អ្នកជំងឺទាំងនោះមិនមានប្រតិកម្មអាក្រក់លើសុខភាពក្រោយពីចាក់វ៉ាក់សាំងឡើយ ទោះបីជារាងកាយពួកគេឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំតិចជាងបុគ្គលធម្មតាក៏ដោយ។ នេះមានន័យថា វ៉ាក់សាំង Jonhson & Jonhson មានប្រសិទ្ធចំពោះអ្នកជំងឺរ៉ាំរ៉ៃ ហើយវាក៏ត្រូវបាន WHO ណែនាំឱ្យចាក់ជូនពួកគេផងដែរ។

What you need to know about the Johnson & Johnson vaccine - WHYY

គួរបញ្ជាក់ថា វ៉ាក់សាំង Jonhson & Jonhson ត្រូវ​បាន​រក​ឃើញ​ប្រសិទ្ធភាព ៦៦.៩% ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ២៨ ថ្ងៃ​បន្ទាប់​ពី​ចាក់​ថ្នាំ​វ៉ាក់សាំង Johnson&Johnson គេក៏រកឃើញថា វាផ្ដល់​ប្រសិទ្ធភាព ៨៥.៤% ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំង​នឹង​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ វាត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាព។

ចំណែកស្រ្តីកំពុងបំបៅដោះកូន ក៏ជាក្រុមមនុស្សដែល ​WHO បានណែនាំឱ្យចាក់វ៉ាក់សាំង Jonhson & Jonhson និងពុំចាំបាច់បញ្ឈប់ការបំបៅកូនដោយទឹកដោះនោះទេ បន្ទាប់ពីទទួលថ្នាំបង្ការកូវីដមួយប្រភេទនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង

ចុចអាន វ៉ាក់សាំង Johnson & Johnson មានសុវត្ថិភាពខ្ពស់ចំពោះម្តាយកំពុងបំបៅដោះកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម