សុខភាព
វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Delta បានដល់កម្រិតណា?
វីរុសបំប្លែង Delta បើធៀបនឹងជំងឺកូវីដ-១៩ ធម្មតា មានសមត្ថភាពឆ្លងលឿនជាង និងមានសភាពកាចសាហាវជាងផងដែរ និង មកដល់ពេលនេះ វីរុសបំប្លែងនេះចាប់ផ្ដើមរាលដាលក្នុងសហគមន៍ក្នុងបណ្ដាប្រទេសជាច្រើន។ ចុះវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងDelta មិនឲ្យវាយលុកសុខភាពយើងធ្ងន់ធ្ងរបាន? ហើយវ៉ាក់សាំងកូវីដ-១៩ ទប់ទល់វីរុសបំប្លែង Delta បានដល់កម្រិតណា?
លោកស្រី Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោក (WHO) បានបកស្រាយឲ្យដឹងថា វីរុសបំប្លែងDelta អាចចម្លងបានលឿន និងអាចប្រឆាំងអង់ទីករដែលមាននៅក្នុងឈាមរបស់យើង។ នេះមានន័យថា យើងត្រូវការអង់ទីករខ្លាំង ដើម្បីយកឈ្នះនឹងវីរុសបំប្លែងនេះ បើប្រៀបនឹងវីរុសបំប្លែងដទៃដូច វីរុសបំប្លែង Alpha ជាដើម។
លោកស្រីបន្តថា ដំណឹងល្អនោះគឺ រាល់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មានប្រសិទ្ធភាពអាចប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ដោយសារវីរុសបំប្លែង Delta។ វ៉ាក់សាំងទាំងនេះ អាចការពារជំងឺមិនឲ្យវិវដ្ដធ្ងន់ធ្ងរបាន និងអ្វីដែល WHO ចង់បាននោះគឺ ទោះជាយើងឆ្លងក៏ដោយ ក៏យើងឆាប់ជាសះស្បើយ និងមិនឈឺធ្ងន់។
ត្បិតតែឥឡូវនេះមិនទាន់មានវ៉ាក់សាំងណាអាចការពារយើងមិនឲ្យឆ្លងបាន ១០០% តែប្រសិទ្ធភាពរបស់វ៉ាក់សាំងនីមួយៗ អាចការពារមិនឲ្យយើងឆ្លងជំងឺកូវីដ-១៩ និងវីរុសបំប្លែង Deltaមានចន្លោះពី ៧០% ដល់ ៩០%។ ប៉ុន្តែ បើនិយាយពីការការពារយើងពីជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់សុទ្ធតែមានប្រសិទ្ធិភាពលើស៩០%។
ដូច្នេះហើយទើបលោកស្រី Soumya Swaminathanបន្ថែមថា ប្រសិនបើយើងអាចទទួលបានវ៉ាក់សាំងទទួលស្គាល់ដោយ WHO យើងគួរតែចាក់វាឲ្យបានគ្រប់ដូស ដើម្បីការពារខ្លួនពីការឆ្លងវីរុសបំប្លែង Delta និងជំងឺកូវីដ-១៩។ ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង