Connect with us

សុខភាព

ស្លេកស្លាំង​ខុសពី​ធម្មតា​បញ្ជាក់ថា ​អ្នក​កំពុង​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាម​និង​ខ្សោយតម្រងនោម

បានផុស

នៅ

មូលហេតុ​ចម្បង​ពី​ធំៗ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ​៖

– ទី​១ គឺជា​ផល​លំបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​

– ទី​២ ជា​ផល​លំបាក​នៃ​ជំងឺលើសឈាម ដែល​កើតឡើង​រាំ​រ៉ៃ ហើយ​មិន​ទទួលបាន​នូវ​ការព្យាបាល​មួយ​ត្រឹមត្រូវ​។​

Can your period cause anemia?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ​នេះ ​បានផ្ដល់​ផល​លំបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារតែ​ការកើនឡើង​ជាតិពុល​ច្រើន​ក្នុង​ឈាម​(uremic toxins ) ក្នុងនោះ កង្វះ​គ្រាប់​ឈាមក្រហម​ក៏​ជា​ផល​លំបាក​មួយ​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​ផងដែរ​។​

​ក​) មូលហេតុ​ជាច្រើន​ចូលរួម​៖

– កង្វះ​អរ​ម៉ូ​ន EPO (erythropoietin) ដែលជា​ធម្មតា ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រងនោម​

– ការថយចុះ​អាយុ​របស់​គ្រាប់​ឈាមក្រហម ៧០-៨០​ថ្ងៃ (​ធម្មតា​១២០​ថ្ងៃ​)

– ការបាត់បង់​ជាតិ​ដែក វីតាមីន​B9 និង​B12

– ការកើនឡើង hepcidine

​ខ​) រោគសញ្ញា​៖

– ស្លេកស្លាំង​ខុសពី​ធម្មតា​

– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​

– ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល​

– ហ៊ឹង​ត្រចៀក​

– ស្រវាំងភ្នែក​

– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​

– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

The Link Between Cancer and Low-Iron Anemia

​គ​) ជារួម​៖

​កង្វះ​គ្រាប់​ឈាមក្រហម នេះ​កើនឡើង​ស្របទៅនឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយតម្រងនោម​។​កង្វះ​គ្រាប់​ឈាមក្រហម ផ្តល់​ផលប៉ះពាល់​ជាច្រើន​ចំពោះ​អ្នកជំងឺ​ដូចជា ស្លេកស្លាំង ឆាប់​ហត់​ប៉ះពាល់​ដល់​ជីវភាព ប្រចាំថ្ងៃ​របស់​ពួកគាត់ ហើយ​ជាពិសេស​ធ្វើឲ្យ​កើនឡើង​ខ្ពស់​នូវ អត្រា​មរណភាព និង​ពិការភាព​។​

​ដោយសារ​ការធ្វើរ​ករោគ​វិនិច្ឆ័យ និង​ការព្យាបាល​ជំងឺ​នេះ​មាន​ភាពស្មុគស្មាញ ដូចនេះ​ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធភាព ទំនុកចិត្ត និង​ច្បាស់លាស់ លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​តម្រងនោម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កំណត់​ពី​មូលហេតុ​បង្ក​ជំងឺ​ពិតប្រាកដ​។

​មានតែ​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​កំណត់​វិធីសាស្ត្រ​ព្យាបាល​ច្បាស់លាស់​ទៅតាម​ម​គ្គុ​ទេស​ព្យាបាល​ជា​សកល​និង​យោបល់​ពី​អ្នកជំនាញ​ទេ ទើប​អ្នកជំងឺ​ទទួលបាន​មកវិញ​នូវ​សភាព​ធូរ​ស្បើយ​និង​ទទួលបាន​នៅ​គុណភាព​ជីវិត​មួយ​ដ៏​ល្អប្រសើរ​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម