Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta​ គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង

បានផុស

នៅ

ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាមបានធម្មតា ប្រសិនបើឆ្លង Delta អាចនឹងធ្លាក់ក្នុងសភាពធ្ងន់ ព្រមទាំងមានឱកាសស្លាប់ងាយជាងអ្នកផ្សេង។ ដូច្នេះក្រុមអ្នកជំងឺបែបនេះ គួរតែមានការ​ប្រុង​ប្រយ័ត្ន និង​ចៀសវាង​ហានិភ័យ​ជួប​ផ្ទាល់​ជាមួយ​មនុស្ស​ច្រើន​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត P.D. Rattanapan Smiththarak គ្រូពេទ្យ​ឯកទេស​ខាង​ប្រព័ន្ធ Endocrine នៅ​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោមផ្អែម​ក្រពេញ​ទីរ៉ូអ៊ីដ​ នៃ​មន្ទីរពេទ្យ​បាងកក ​បាន​និយាយ​ថា ​អ្វី​ដែល​អ្នក​ជំងឺ​ទឹកនោមផ្អែម​គួរ​ប្រុងប្រយ័ត្ន​ខ្លាំង ប្រសិន​បើ​ពួកគេ​ឆ្លង Delta គឺ៖

អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ការ​គ្រប់គ្រង​ជាតិ​ស្ករ​មិន​ល្អ​ ទំនង​ជា​ប្រឈម​នឹង​ផល​ប៉ះពាល់​ពី Delta ជាង​មនុស្ស​ធម្មតា​ ដោយសារ​កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ជាង​ធម្មតា។ ជា​លទ្ធផល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​កំពុង​ដំណើរការ​ និង​​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​យ៉ាង​លំបាក។ មេរោគ​នេះ ​អាច​រីក​លូតលាស់​និង​បែក​ខ្ចាត់ខ្ចាយ​បាន​យ៉ាង​ងាយស្រួល។ អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ជំងឺ​សន្លាក់​ ប្រសិន​បើឆ្លង​កូវីដ​បំប្លែងថ្មីនេះ ​ទំនង​ជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ឬ​ផល​ប៉ះពាល់​កើន​ឡើង​ទ្វេ​ដង។

ជាពិសេស​ប្រតិកម្ម​រលាក ​ពី​ការ​ឆ្លង​មេរោគ​ អាច​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​កាន់​តែ​អាក្រក់ ហើយ​រាងកាយ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​មេរោគ។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ខ្ពស់ ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​មាន​អត្រា​មរណភាព​ខ្ពស់​ជាង ២ ទៅ ៣ ដង​ ចំពោះ​មនុស្ស​ទូទៅ ​ដែល​នេះ​ជា​មូលហេតុ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ព្យាបាល​អ្នក​ជំងឺ​ទឹកនោមផ្អែម​ ប្រសិន​បើ​ពួកគេ​ឆ្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី។

ការ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ក្នុង​កំឡុង​ពេល​ផ្ទុះ​ Delta ក្នុង​សហគមន៍

វិធីសាស្ត្រ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ គឺ​ត្រូវលេប​ថ្នាំ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​រាល់ថ្ងៃ។ បើ​អ្នក​មិន​អាច​ទៅ​មន្ទីរពេទ្យ​បាន​ដូច​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ទេ​ វា​ជា​ការ​សំខាន់​ដើម្បី​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ដោយខ្លួនឯង។ ដោយសារស្ថានភាពអ្នកជំងឺ​ទឹកនោមផ្អែម ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ ដូច្នេះត្រូវលេបថ្នាំបញ្ចុះជាតិស្ករ។

ជា​ពិសេស​ត្រូវ​ថែរក្សា​សុខភាព​រាងកាយ​របស់​អ្នក​ជានិច្ច។ ការ​ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ភាព​ស៊ាំ​មាន​សុខភាព​ល្អ​ ចំពោះ​អ្នកជំងឺ។ សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​កូវីដ​គ្រប់ប្រភេទនិងកុំនៅជិតមនុស្សដែលឧស្សាហ៏ដើរហើរចេញក្រៅច្រើន ហើយត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត ​ឬ​បាញ់​អាល់កុលនិង​ជែល ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ

ចុចអាន៖WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម