Connect with us

សុខភាព

អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង

បានផុស

នៅ

យើងទាំងអស់គ្នាដឹងថា បារីពិតជាប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់អ្នកជក់ ហើយផ្សែថ្នាំជក់ ក៏បង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សែង​ថ្នាំ​ជក់​មាន​សារធាតុគីមី​ជាង ៤ពាន់ មុខ​និង​មាន​ផ្ទុក​សារជាតិ​បង្ក​មហារីក ៦០ ប្រភេទ​ដូចជា នីកូទីន ជ័រកាបូន កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូហ្សែន ស៊ីយ៉ានីត អាម៉ូញ៉ាក់ សារធាតុ​វិទ្យុសកម្ម​ជាដើម ដែល​សុទ្ធតែ​ជា​សារធាតុ​ប៉ះពាល់​និង​បង្ក​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​​ និង​មហារីក​នៅ​ក្នុង​សរីរាង្គ។ ហើយ​មេរោគ​ខាងលើ​នេះ​ នឹង​បើកដៃ​ឲ្យ​ Delta ​ងាយ​ស្រួល​វាយលុក​លើ​រាងកាយ​យើង បាន​រហ័ស​លើ​សួត។

ខណៈ Delta កំពុង​វាយលុក​យ៉ាង​ខ្លាំងក្លា​ក្នុង​សហគមន៍​ ការ​ជក់បារី​អាច​បង្កើន​ឱកាស​និង​ហានិភ័យ​ នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ ដោយ​ភាព​ធ្ងន់ធ្ងរ ​បើ​សិន​បុគ្គល​នោះ​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ ​ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​រយៈ​ពេល​នៃ​ការ​ជក់​​ និង​ចំនួន​ដែល​ជក់បារី​ក្នុងមួយថ្ងៃ​ដែរ។

ជក់បារី​ច្រើន​ដើម ​ឬ​ជក់​ញឹកញាប់​ មិន​ត្រឹម​មាន​ហានិភ័យ​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នោះ​ទេ ​វា​ក៏​អាចបង្ក​ឲ្យ​មាន​រោគសញ្ញា​កាន់​តែ​អាក្រក់​ទៅៗ និង​ជំរុញ​មហារីក​ដូចជា៖ មហារីក​មាត់ រួម​ទាំង​ផ្នែក​ខ្លះ​នៃ​បំពង់ក​ ដូចជា​អណ្ដាត មហារីក​បំពង់​អាហារ​ មហារីក​ប្រូស្តាត ​មហារីក​ប្រអប់​លីក ជំងឺ​មហារីក​ឈាម មហារីក​សួត មហារីក​ក្រពះ មហារីក​បំពង់​ទឹកនោម​និង​តម្រងនោម មហារីក​ថ្លើម មហារីក​ប្លោកនោម មហារីក​ពោះវៀន​តូច ​និង​ពោះវៀន​ធំ ឧទាហរណ៍ បង្ក​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា៖ ខួរក្បាល បណ្ដាល​ឲ្យ​សរសៃ​វ៉ែន​ចិញ្ចឹម​ខួរក្បាល​កាន់​តែ​ច្រើន។

បើ​និយាយ​ពី​ប៉ះពាល់​បេះដូង​វិញ​ នេះ​បណ្តាល​ឲ្យ​មាន​សរសៃឈាម​បេះដូង​កាន់​តែ​ច្រើន ​និង​មាន​ជំងឺ​បេះដូង ischemic ជំងឺ រលាកស្រោមខួរ ជាដើម។

ការ​ស្រូប​ផ្សែង​ចូល​ក្នុង​សួត​ បណ្ដាល​ឲ្យ​ថង់​ខ្យល់​តូចៗ​ត្រូវ​បាន​បំផ្លាញ ​ហើយ​ប្រមូល​ផ្ដុំ​ទៅ​ក្នុង​ពោង​ខ្យល់​ធំ។ នេះ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ថង់​ខ្យល់​ថយ​ចុះ។ ការ​ជក់បារី​មិន​ត្រឹម​តែ​បំផ្លាញ​សួត​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ប៉ះពាល់​ផ្ទាល់​ដល់​សុខភាព ​និង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​យើង​ស្រូប​ចូល​សួត​តាម​ថែម​ទៀត​ផង។

បើ​សិន​អ្នក​ជក់​បារី​ឆ្លង Delat វិញ​ ក្រុម​មនុស្ស​ទាំង​នេះ ​គឺ​គេច​មិន​ផុត​ពី​ការ​ធ្លាក់​ខ្លួន​ចូល​ក្នុង​សភាព​ធ្ងន់ធ្ងរ​ឡើយ។ ជា​ការ​ល្អ​ក្នុ្ងង​ពេលនេះ​ សូម​ផ្ដាច់​បារី​ឬ​ឈប់​ជក់​តែ​ម្ដង ​ដើម្បី​ងាក​មក​ផ្ដោត​លើ​សុខភាព​រាងកាយ​នៃ​បេះដូង​និង​សួត​ម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ កូវីដ​កំពុង​រីក​រាលដាល​ខ្លាំង ប្រុសៗ​គួរ​ផ្ដាច់​បារី​ក្នុង​ពេល​នេះ​ល្អ​បំផុត

ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ

ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម១១ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

ចរាចរណ៍៤ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា២៤ ម៉ោង មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

ព័ត៌មានជាតិ៧ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម