Connect with us

សុខភាព

អនុវត្ត ៥វិធីនេះបាន វីរុសបំប្លែងខ្លួន Delta មិនហ៊ានមកក្បែរ

បានផុស

នៅ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ វីរុស​បំប្លែង Delta បាន​កំពុង​រាតត្បាត​ជា​ខ្លាំង​ក្នុង​សហគមន៍​យើង ដែល​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ព្រោះ​វីរុស​បំប្លែង​នេះ​ឆ្លង​បាន​លឿន និង​អាច​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ឈឺ​ធ្ងន់​ពេល​ឆ្លង។ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta គ្នា​យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ។

វិធីសាស្ត្រ​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta

១. ចាក់​វ៉ាក់សាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិត​តែ​ការ​ចាក់​វ៉ាក់សាំង​មិន​អាច​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ១០០% ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ការពារ​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​ការ​ឆ្លង​វីរុស​បំប្លែង Delta ឬ​ជំងឺ​កូវីដ-១៩ ​ធម្មតា។

២. ធ្វើ​តាម​វិធាន​ការ​ការពារ

ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ឬ​វីរុស​កូរ៉ូណា​ធម្មតា​បាន​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដោយ​មាន​ការ៖

  • ពាក់​ម៉ាស​រាល់​ពេល​ចេញ​ទៅ​ណា​មក​ណា
  • លាង​ដៃ​ឲ្យ​ស្អាត​ជានិច្ច​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ជែល ឬ​អាល់កុល​លាង​ដៃ
  • រក្សា​គម្លាត​ពី​អ្នក​ដទៃ
  • ក្អក ឬ​កណ្ដាស់​ខ្ទប់​មាត់ ច្រមុះ​នឹង​កែងដៃ
  • ចេញ​ក្រៅ​ផ្ទះ​តែ​ពេល​ចាំ​បាច់​។ល។

៣. សម្លាប់​មេរោគ​លើ​ផ្ទៃ​របស់​របរ

How do you sanitize your mobile? - Here's how you should clean your phone  to ward off Coronavirus | The Economic Times

ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ឬ​ជំងឺ​កូវីដ-១៩​ធម្មតា យើង​គួរ​សម្អាត ឬ​សម្លាប់​មេរោគ​រាល់​ផ្ទៃ​វត្ថុ​ណា​ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន​ជា​ប្រចាំ​ដូច​ជា ដៃ​ទ្វារ ប្រកាន់​ដៃ​កាំ​ជណ្ដើរ ទូរស័ព្ទ ក្ដារ​ចុច​កុំព្យូទ័រ​ជាដើម។ ប្រសិន​បើ​ផ្ទៃ​វត្ថុ​កខ្វក់​ខ្លាំង យើង​គួរ​សម្អាត​ដោយ​ទឹក និង​សាប៊ូ​ជាមុន​សិន សឹម​ប្រើ​ថ្នាំ​សម្លាប់​មេរោគ (ចំពោះ​វត្ថុ​ដែល​ត្រូវ​ទឹក​មិន​ខូច)។ នេះ​បើ​តាម​ការ​ឲ្យ​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)

៤. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ

One Major Side Effect of Not Drinking Enough Water, Says Study | Eat This  Not That

ប្រព័ន្ធ​ការពារ​រាងកាយ​មាន​នាទី​សំខាន់​បំផុត​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ដូច​នេះ​ហើយ គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​បាន​រឹងមាំ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ (បន្លែ ផ្លែឈើ សាច់។ល។) ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់​ប្រាណ​ជា​ប្រចាំ ពិសេស​នោះ​គឺ​យើង​ត្រូវ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម​ឲ្យ​បាន​ល្អ។

៥. តាម​ដាន​ព័ត៌មាន

ជា​ចុង​ក្រោយ យើង​គួរ​តាម​ដាន​រាល់​ការ ​Update ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ព្រោះ​វា​ជួយ​យើង​ដឹង​ពី​អ្វី​ៗ​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស ការ​វិវត្ត​របស់​ជំងឺ​កូវីដ-១៩ និង​វិធី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ឬ​វីរុស​បំប្លែង​ដទៃ​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់

ចុចអាន៖ ច្បាស់ៗ អាការ ៣យ៉ាង កើតឡើង ក្រោយចាក់វ៉ាក់សាំងលាយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម