Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំងរួច ស្រាប់តែឈឺក្បាល នេះអាចចាត់ទុកថាជាករណីរោគសញ្ញា Delta ដែរទេ?

បានផុស

នៅ

ការឈឺក្បាលគឺជាបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទមួយផ្សេងទៀត ដែលអាចត្រូវបានរកឃើញជាញឹកញាប់ចំពោះអ្នកជំងឺដែលឆ្លងវីរុស និងអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ។ ចំពោះអ្នកជំងឺខ្លះ ការឈឺក្បាលអាចស្រាល ហើយ​ជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែក្នុងអំឡុងផ្ទុះវីរុសបំប្លែងខ្លួន Delta អ្នកជំងឺអាចត្រូវការការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឈឺក្បាលភាគច្រើនគឺកើតលើអ្នកដែលឆ្លងវីរុស ប៉ុន្តែវាក៏អាចកើតមានចំពោះមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ​ផងដែរ។ យោង​តាម​ការ​ស្រាវជ្រាវ​បច្ចុប្បន្ន​បាន​រក​ឃើញ​ថា ៦ ទៅ ១៨.៧ភាគរយ នៃការឈឺក្បាល​ក្រោយ​ចាក់វ៉ាក់សាំង ​ត្រូវបានគេរកឃើញ​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង AstraZeneca មេរោគរកឃើញ ២២.៨ ភាគរយទៅ ២៩.៣ ភាគរយ នៃ​ការ​ឈឺក្បាល​ និង ២២.៨ ភាគរយ ទៅ ២៩.៣ ភាគរយ ចំពោះវ៉ាក់សាំង Pfizer។

ការ​រក​ឃើញ​ករណី​នៃ​អ្នក​ឆ្លង​នេះ ​គឺ​ដោយសារ​ក្រោយ​ពេល​ចាក់​រួច​ គឺ​បុគ្គល​នោះ​បាន​បំពាន​វិធានការ​ក្រសួងសុខាភិបាល ​ដោយ​មើល​ស្រាល​ជំងឺ​ និង​គិត​ថា​ខ្លួន​ចាក់​ពេញ ២ ដូស​រួច​ហើយ។

តើ​គួរធ្វើដូចម្តេចប្រសិនបើ​ឈឺក្បាលក្រោយចាក់វ៉ាក់សាំងប្រឆាំង​កូវីដរួចរាល់?

ជាធម្មតាប្រសិន​បើការ​ឈឺក្បាលកើតឡើង ពី​ការ​ចាក់វ៉ាក់សាំង​ រោគ​សញ្ញា​នឹងប្រសើរឡើង​បន្តិច​ម្តងៗ ក្នុងរយៈពេល​មួយ​សប្ដាហ៍។

ក្នុងករណីចំពោះអ្នកដែលឈឺក្បាលប្រកាំង​កាន់តែធ្ងន់ធ្ងរ​ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ យើង​អាច​លេប​ថ្នាំ​ប៉ារ៉ាសេតាមុល ​ដើម្បី​គ្រប់គ្រងការ​ឈឺចាប់។ ចំណែក​ថ្នាំប្រឆាំងនឹងការរលាក​ ដែលមិនមែ​នជាស្តេរ៉ូអ៊ីដ​ឬ NSAIDs អាច​ត្រូវ​បាន​ពិចារណា។ ប៉ុន្តែ​មុន​លេប​សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​សិន​ដែរ។

មួយវិញ​ទៀត បន្ទាប់ពី​ទទួល​វ៉ាក់សាំង ប្រសិន​បើ​ការឈឺក្បាលធ្ងន់ធ្ងរ​ ឬមិន​ធូរស្រាល ​បន្ទាប់​ពី​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ឬ​​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ សូម​ស្វែងរក​ការ​ព្យាបាល​ភ្លាមៗ​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ឈឺក្បាល​ចៀសវាង​ឆ្លង​ Delta មិន​ដឹង​ខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

ចុចអាន៖ដុកទ័រពន្យល់លំអិត មូលហេតុច្រមុះបាត់បង់ក្លិនភ្លាមៗ គឺជារោគសញ្ញាកូវីដពិតមែនឬយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម