Connect with us

សុខភាព

យល់ដឹងពីវិធី​បង្ការ​ជំងឺឫសដូងបាត​

បានផុស

នៅ

១) អ្វី​ទៅជា​ជំងឺ​ឫសដូងបាត​?

​ជំងឺ​ឫសដូងបាត​គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការរីក​ប៉ោង​នៃ​សរសៃឈាម​ ដែល​មាននៅ​ជុំវិញ​ក្រសាល​គូទ​។ គេ​សង្កេតឃើញថា ជំងឺ​ឫសដូងបាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាលគូទ​។ ជំងឺ​ឫសដូងបាត​នេះ​មិនអាច​វិវត្តន៍​ទៅជា​ជំងឺមហារីក​បាន​នោះទេ​។​

How Do You Cure Piles?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) តើ​ជំងឺ​ឫសដូងបាត​មាន​ប៉ុន្មាន​ប្រភេទ​?

​ជំងឺ​ឫសដូងបាត​មាន ២​ប្រភេទ​គឺ ៖

– ឫសដូងបាត​ក្នុង​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​ខាងក្នុង​រន្ធ​គូទ​

– ឫសដូងបាត​ក្រៅ​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​នៅ​ខាងក្រៅ​រន្ធ​គូទ​

៣) តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ឫសដូងបាត​?

​មាន​កត្តា​ជាច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​កើតឡើង ដែលមាន​ដូចជា ៖

– បញ្ហា​នៃ​ការ​បន្ទោបង់​លាមក​: ការ​ទល់លាមក​ជា​ញឹកញាប់ ឬ​ការ​រាគ​ខ្លាំង​

– ស្ត្រី​មានគភ៌ និង​ស្ត្រី​ក្រោយ​សម្រាល​

– បញ្ហា​ដុំ​នៅ​អាងត្រគាក ឬ​ទាច​ទឹក ដែល​ធ្វើ​ឲ្យ​មាន​សំពាធ​ខ្លាំង​ទៅលើ​សរសៃឈាម​ឫសដូង​

៤) តើ​ជំងឺ​ឫសដូងបាត​មាន​រោគសញ្ញា​អ្វីខ្លះ​?

​អ្នកជំងឺ​អាចមាន​រោគសញ្ញា​ដូចជា បន្ទោ​បង់​លាមក​មាន​ឈាម លាន​ឫសដូង​ចេញមកក្រៅ​ការឈឺចាប់​នៅ​ក្រសាលគូទ។

​ក​. ចំពោះ​ឫសដូងបាត​ខាងក្នុង​មាន​រោគសញ្ញា​ជា ៤​ដំណាក់កាល ៖

– ដំណាក់កាល​ទី​១: អ្នកជំងឺ​បន្ទោ​បង់​លាមក​មាន​ឈាមក្រហម​ស្រស់​

– ដំណាក់កាល​ទី​២: ពេល​បន្ទោ​បង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង​

– ដំណាក់កាល​ទី​៣: ពេល​បន្ទោ​បង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ​តែ​ចូល​វិញ​ដោយ​យកដៃ​រុញ​បញ្ចូល

– ដំណាក់កាល​ទី​៤: អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ ដោយ​មិន​ចូល​វិញ​ទេ​ទោះបី​រុញ​ក៏ដោយ​

​ខ​. ចំពោះ​ឫសដូងបាត​ក្រៅ ៖

​អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាលគូទ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង​ហើយ​អាចមាន​ឈាម​នៅពេលដែល​ដុំ​នោះ​បែក​។ ចំពោះ​រោគសញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូទ​។​

* សំគាល់​: ការ​បន្ទោ​បង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​ឫសដូងបាត​ទេ គឺអាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូចជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។​

៥) តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​ឫសដូងបាត​?

​ក​. ចំពោះ​បញ្ហា​ឫសដូងបាត​ខាងក្រៅ​៖

​អ្នកជំងឺ​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការឈឺចាប់​រួមទាំង​ថ្នាំ​បន្ទន់​លាមក ក្នុងពេល​ជាមួយគ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សម្រាប់​លាប​លើ​ដុំ​នោះ​។ ពេលខ្លះ​គ្រូពេទ្យ​អាចធ្វើ​ការ​កាត់​យក​កំណក​ឈាម​នៃ​ឫសដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឫសដូងបាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែមួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការឈឺចាប់​ភ្លាមៗ​។​

What is the best hemorrhoid cream of 2020? - Chicago Tribune

​ខ​. ចំពោះ​បញ្ហា​ឫសដូងបាត​ក្នុង​៖

​ការព្យាបាល​ចម្បង​ គឺ​ការព្យាបាល​ទៅលើ​បញ្ហា​បន្ទោ​បង់​លាមក​មានដូចជា ​កា​រទ​ល់លា​មក​ឬ​ការ​រាគ​។​

​មាន​ឧបករណ៍ ៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឫសដូងបាត​មានដូចជាៈ​

– ការដុត​កម្ដៅ​(Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

​ការព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យទៅលើ​ដំណាក់កាល​របស់​រោគសញ្ញា​ឫសដូង​បាតៈ

+​ដំណាក់កាល​ទី ១ : អាច​ព្យាបាល​ដោយ​ការដុត​កម្ដៅ​ឬ​ការចាក់​

+​ដំណាក់កាល​ទី ២ និង​ទី​៣ : អាច​ព្យាបាល​ដោយ​ការ​ចង

+​ចំពោះ​ការវះកាត់​ឫសដូងបាត គឺធ្វើឡើង​ចំពោះ​ឫសដូងបាត​នៅ​កម្រិត​ទី ៤ ឬ ឫសដូងបាត​ដែល​បរាជ័យ​ក្នុងការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣ ខាងលើ ។​

៦) តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​បង្ការ​ជំងឺ​ឫសដូងបាត​?

​កត្តា​មួយចំនួន​ដែល​អាច​ការពារ​ជំងឺ​ឫសដូងបាត មានដូចជា​៖

– អ្នកជំងឺ​ត្រូវ​ពិសា​បន្លែ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​

– លំ​ហាត់ប្រាណ​ជាប្រចាំ​

– មិនត្រូវ​បន្ទោ​បង់​លាមក​ដោយ​ប្រើ​រយៈពេល​យូរ

– មិនត្រូវ​ប្រឹង​ខ្លាំង​ពេល​បន្ទោ​បង់​

* បញ្ជាក់​៖ ជំងឺ​ឫសដូងបាត មិនមែនជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ជាក់ថា​ពិតជា​ជំងឺ​ឫសដូងបាត​មែន ហើយ​ការព្យាបាល​ទៀតសោត​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូចជា​ការព្យាបាល​ដោយ​ការចាក់ បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​អ្នកជំងឺ​អាចមាន​ដំបៅ​នៅ​រន្ធ​គូថ​ឬ​អាច​ត្បៀត​ក្រសាលគូថ​ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​។​

Hemorrhoids: Causes, treatments, and prevention

“​ព្យាបាល​ទាន់ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ ជាមួយនឹង​រោគវិនិច្ឆ័យ​ច្បាស់លាស់ នាំមក​នូវ​ការ​សះស្បើយ​ឆាប់​រហ័ស “៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ​គួរគប្បី​អនុវត្ត​តាម​របៀប​ខាង​ក្រោម​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម