Connect with us

សុខភាព

លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta

បានផុស

នៅ

វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca/ Oxford) ដែលកម្ពុជាទើបទទួលបានថ្មីៗនេះ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

France reports three new cases of thrombosis, more deaths after AstraZeneca  jabs
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅដើមខែ សីហា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣ ឬដូសជំ​រុញ​បន្ថែម។

ឥឡូវនេះ មកដឹងលម្អិតអំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា ទាំងអស់គ្នា!

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?

Statement on donation and distribution of Oxford-AstraZeneca COVID-19  vaccine through AVATT – Africa CDC

ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់ ១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល ៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះមានប្រសិទ្ធភាពចន្លោះពី ៨៥ ទៅ ៩០ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែម​​​ថា ក្រោយចាក់វ៉ាក់សាំងនេះ​២​ដូសពេញលេញអាច​ផ្តល់នូវការការពារ​ល្អ ​​ដោយ​ពុំចាំ​បាច់​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យឡើយ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?

Oxford vaccine could substantially cut spread - BBC News

យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ២ ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ចំនួន ៦៧ ភាគរយ និង ៧៤,៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពី​វីរុស​បំប្លែង​ខ្លួន​ទាំងពីរនេះទៀតផង។

តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?

Data concerns and safety worries fuel crisis of confidence in AstraZeneca  vaccine | Science | AAAS

មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ ​អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម ១៨ ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?

Canada Authorizes AstraZeneca's Covid Vaccine, the Country's Third - The  New York Times

​ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ក្រៅពីនោះ អ្នកជំនាញបានប្រាប់ថា ផលរំខានទាំងនេះកើតមានតិចតួចបំផុតចំពោះមនុស្សវ័យចំណាស់ និងអាចកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។

ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសទី៣?

All Australians over 50 are eligible for the AstraZeneca shot today. Here's  what you should do if that's you - ABC News

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣ ​​ក្នុង​រយៈ​ពេល​ជាង​៦​ខែ ក្រោយដូសទី២ ​​​អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យ​ផលិត​​អង់ទីគ័រ​កាន់តែរឹងមាំ​ដើម្បី​កម្ចាត់​មេ​រោគ​កូវីដ-១៩​ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ៗផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់អង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣

ចុចអាន៖ តើការ​ចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវ​ឃ្លាត​យូរ​ប៉ុណ្ណា​​ ​ក្រោយចាក់​ដូស​ទី២រួចរាល់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម