Connect with us

សុខភាព

គួរដឹង! អាការលេចចេញក្រោយចាក់ AstraZeneca ដែលជាវ៉ាក់សាំង ចាក់ដូសទី៣

បានផុស

នៅ

មាន​ប្រសា​ស​ន៍​តាមរយៈ​សា​ជាសំឡេង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយកាលពី​រសៀល​ថ្ងៃទី​០៦ ខែសីហា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​ស​ប្តា​ហ៍​ទី​២ នៃ​ខែសីហា​នេះ ដោយ​ចាប់ផ្តើម​ពី​ក្រុមការងារ​ជួរមុខ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានស្នើ​ឲ្យ​លោកជំទាវ ឱ វណ្ណឌី​ន អនុវត្ត​នូវ​ការចាក់​វ៉ាក់សាំងនេះឲ្យ​ក្រុមការងារ​នៅ​ជួរមុខ នៅតាម​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ពីព្រោះ​បងប្អូន​ទាំងនេះ ​ទទួល​ហានិភ័យ​ខ្ពស់ ក្រោយពី​មាន​បងប្អូន​ពលករ​ខ្មែរ​យ៉ាងច្រើន បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ ដូច្នេះ​ត្រូវ​ដឹក​ជាបន្ទាន់​នូវ​វ៉ាក់សាំង AstraZeneca ទៅកាន់​ព្រំដែន ដើម្បី​ចាក់​ជូន​គ្រូពេទ្យ កងទ័ព​នគរបាល អាវុធហត្ថ ក៏ដូចជា​មន្ត្រីរាជការ​នានា ដែល​ពាក់ព័ន្ធ​។

វ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបាននេះ គឺជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាបពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

តើវ៉ាក់សាំង AstraZeneca បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?

ក្រោយពេលចាក់ វ៉ាក់សាំង AstraZeneca អ្នកនឹងមានអាការដូចជា៖

  • ឈឺចាប់នៅកន្លែងចាក់ថ្នាំ
  • ឈឺក្បាល
  • អស់កម្លាំង
  • ឈឺសាច់ដុំ
  • គ្រុនក្តៅនិងញាក់។ បញ្ជាក់៖ គ្រុនក្តៅច្រើនកើតលើមនុស្សអាយុក្រោម ៤០ ឆ្នាំព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។ អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ទៅ២ ថ្ងៃ
  • ឈឺសន្លាក់និងចង្អោរ

ក៏អាចមានរោគសញ្ញាផ្សេងទៀតផងដែរ ដូចជា៖

  • ហើម ឡើងក្រហមនិងឡើងកំដៅនៅកន្លែងចាក់ថ្នាំ
  • ចេញស្នាមជាំស្រាល
  • ចេញកន្ទួលស្រាល
  • មានអារម្មណ៍មិនស្រួលខ្លួន
  • រោគសញ្ញាដូចជាផ្តាសាយ
  • ឈឺបំពង់ក
  • ក្អួតមិនលើសពី ៥ ដង (ករណីកម្រ)

គួរបញ្ជាក់ថា រោគសញ្ញាទាំងនេះភាគច្រើនគឺ ស្រាល ហើយជាធម្មតា បាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃឬក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kapook

ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២១ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣៥ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម