Connect with us

សុខភាព

រោគសញ្ញា​ជំងឺ​ខ្យល់​ក្នុង​ទ្រូង ​ដែល​ធ្វើ​ឲ្យ​សួត​របស់​យើង​កំពិត ឬ​ត្បៀត

បានផុស

នៅ

​ជំងឺ​នេះ​កើតឡើង​នៅពេលដែល​មានការ​លេចចេញ​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង ជញ្ជាំង​ទ្រូង ។ ខ្យល់​នេះ​វា​រុញច្រាន​សួ​តទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ ឲ្យ​សួត​កំពិត​។ វា​អាច​កើតឡើង​ផងដែរ​នៅពេលដែល​មានការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬក៏​អាច​កើតឡើង​នៅពេលដែល មាន​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​មួយចំនួន ។​

5 Early Signs of Lung Cancer You Need to Know | SELF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​

– ឈឺទ្រូង​ខ្លាំង​ភ្លាមៗ​

– ពិបាក​ដកដង្ហើម​

– ដង្ហក់ ។​

​ខ​) មូលហេតុ​៖

– របួស​ទ្រូង​ដោយ​ការបុក និង​ប៉ះទង្គិច​ចាក់​ចូល​

– ជំងឺ​សួត​រ៉ាំរ៉ៃ​

– បែកធ្លាយ​ថង់​ខ្យល់​នៅក្នុង​សួត​

– ការដកដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation) ។​

​គ​) កត្តា​ដែល​នាំ​ឲ្យ​កើតមាន​៖

– ភេទ​ប្រុស​ច្រើនជាង​ស្ដ្រី​

– ជក់បារី​

– អាយុ​ចន្លោះ​ពី ២០ – ៤០​ឆ្នាំ​, អ្នក​ខ្ពស់​ហើយ​ស្គម​

– តំណពូជ​

– ជំងឺ​សួត​

– អ្នកជំងឺ​ដែល​ដកដង្ហើម​តាម​ម៉ាស៊ីន​

– ធ្លាប់មាន​ជំងឺ​នេះ​ពីមុនមក ។​

In what way are our lungs forgiving? | South China Morning Post

​ឃ​) រោគវិនិច្ឆ័យ​ចុងក្រោយ​ច្បាស់លាស់ ពឹង​ផ្អែកលើ​រោគសញ្ញា​ខាងលើ និង​ការពិនិត្យ​ផ្ទាល់​លើ​អ្នកជំងឺ ដែលជា​សញ្ញា​គ្លីនិក រួមផ្សំ​នឹង​៖

– ថត​ទ្រូង​ដោយ​កាំរស្មី​

– និង​ឈានដល់​ការធ្វើ​ស្គែ​ន​ន័​រ​សួត ករណី​លំបាក​ស្មុគស្មាញ (Scanner ទ្រូង​) ។​

​ង​) ការព្យាបាល ៖

– អ្នក​ដែល​កើត​ជំងឺ​នេះ​លើ​សួត​តែ​ម្ខាង​រយៈពេល​ពី ១ ទៅ ២​ឆ្នាំ​ទៀត​អាច នឹង​កើតឡើង​ម្ខាង​ទៀត​។ ខ្យល់​វា​អាច​ចេញ​រហូត​កាលណា​កន្លែង​ដែល​សួត ធ្លាយ​ពុំបាន​ព្យាបាល​។ ដូច្នេះ​ការព្យាបាល​ដោយ​ការវះកាត់​អាច​ត្រូវធ្វើ ។​

– គោលបំណង : គឺ​ដើម្បី​កុំ​ឲ្យ​សួត​រីក​ដូច​ធម្មតា​វិញ​បាន និង​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត ។​

– ដើម្បី​ឲ្យ​ការព្យាបាល​សម្រេច​ទិសដៅ​បាន​វា​អាស្រ័យ​លើ​ទំហំ​នៃ​ការ ត្បៀត​របស់​សួ​តៈ​

១. ប្រសិនបើ​ការ​ត្បៀត​សួត​ដោយសារ​ខ្យល់​តិចតួច យើង​ធ្វើការ​តាមដាន​សិន ។​

២. ចោះ​ទ្រូង​បង្ហូរ​ខ្យល់​ចេញ​ក្រៅ (​ខ្យល់​ច្រើន​) ។​

៣. ការវះកាត់ (​ករណី​ការព្យាបាល​ដោយ​ចោះ​ពុំបាន​ធូរស្បើយ​) ។​

COVID-19 Lung Damage | Johns Hopkins Medicine

​សូម​លោក លោកស្រី​ដែលមាន​រោគសញ្ញា​សង្ស័យ​ជា​ជំងឺ​ខ្យល់​ក្នុង​ទ្រូង ដូច​បាន រៀបរាប់​ជូន​ខាងលើ មេត្តា​ប្រញាប់​មក​ទទួល​ការពិនិត្យ​ព្យាបាល ពី​សាស្ត្រាចារ្យ​-​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​សួត នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឫ​មន្ទីរពេទ្យ​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួលបាន​ការថែទាំ និង​ព្យាបាល ប្រកបដោយ ប្រសិទ្ធិភាព​ខ្ពស់បំផុត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម