ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ

បានផុស

នៅ

ខណៈករណីឆ្លងជំងឺកូវីដ-១៩ កំពុងហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ក្រុមអ្នកជំនាញបានចំណាយពេលរាប់ខែ ដោយផ្តោតជាពិសេសទៅលើវីរុសបំប្លែងខ្លួន Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានណែនាំជាថ្មី ឲ្យអ្នករាល់គ្នាពាក់ម៉ាស់វិញនៅក្នុងកន្លែងបិទជិត បើទោះបីជាពួកគេចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

វេជ្ជបណ្ឌិត Todd Bell សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Texas Tech University Health Sciences Center បាននិយាយថា នេះដោយសារតែវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំង។

ការស្រាវជ្រាវខ្លះបង្ហាញថា បើប្រៀបធៀបទៅនឹង កូវីដ-១៩ទម្រង់ដើម, វីរុស Delta មានមេរោគច្រើនជាង ១,០០០ ដង នៅក្នុងច្រមុះនិងផ្លូវដង្ហើមរបស់អ្នកដែលឆ្លង។

លោក Todd Bell បានប្រៀបធៀបវ៉ាក់សាំង ទៅនឹងអាវក្រោះការពារគ្រាប់ប្រឆាំង Delta។ លោកក៏បានគាំទ្រការលើកឡើងរបស់ CDC ផងដែរ ដែលនិយាយថា​​ ម៉ាស់គឺជាវិធីដែលអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងបាន។

វីរុសបំប្លែងខ្លួន Delta មើលទៅអាច និងមានសកម្មភាពប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម ប៉ុន្តែក្រុមគ្រូពេទ្យបានកត់សម្គាល់ឃើញភាពខុសគ្នាខ្លះៗ។

គ្រុនក្តៅនិងក្អក គឺជារោគសញ្ញានៃវីរុសទាំងពីរប្រភេទនេះ ប៉ុន្តែអាការឈឺក្បាល តឹងច្រមុះ ឈឺបំពង់ក និងហៀរសំបោរ គឺជារោគសញ្ញាកើតឡើងច្រើនបំផុតលើអ្នកឆ្លង Delta។ ការកណ្តាស់ញឹកញាប់ក៏ជារោគសញ្ញាដែរ។

ការបាត់បង់រសជាតិនិងក្លិន ដែលត្រូវបានគេចាត់ទុកថាជារោគសញ្ញាសំខាន់នៃមេរោគដើម គឺអាចកើតឡើងប៉ុន្តែមិនសូវញឹកញាប់ទេ ចំពោះអ្នកឆ្លង Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Wear TV

ចុចអាន៖ បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

នយោបាយ៧ ម៉ោង មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

កីឡា៩ ម៉ោង មុន

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services