Connect with us

សុខភាព

សញ្ញាទាំង ១០ បង្ហាញថា អ្នកធ្លាក់ខ្លួនឈឺកូវីដ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយហើយ!

បានផុស

នៅ

រោគសញ្ញាជំងឺកូវីដ-១៩ បានបង្ហាញខុសៗគ្នា អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។

ខណៈអ្នកជំងឺកូវីដភាគច្រើន បានជួបប្រទះអាការស្រាល ឬមិនបញ្ចេញរោគសញ្ញានោះ អ្នកខ្លះមានសភាពធ្ងន់ធ្ងរហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។

មនុស្សមួយចំនួនតែងតែគិតថា ខ្លួនឯងមានជំងឺផ្តាសាយធម្មតា ហើយអ្នកខ្លះទៀតភ័យខ្លាចការធ្វើតេស្ត ខណៈមួយចំនួនព្យាយាមគេចវេះ។

ប៉ុន្តែវាមិនមែនជារឿងលេងសើចទេ ត្រូវចាំថា ប្រសិនបើអ្នកចេញរោគសញ្ញាជំងឺកូវីដ ហើយមិនទៅធ្វើតេស្ត ទុកឲ្យស្ថានភាពដល់កម្រិតធ្ងន់ធ្ងរនោះ អ្នកប្រហែលប្រឈមនឹងការបាត់បង់ជីវិត។ ដូចនេះបើអ្នកសង្ស័យថាខ្លួនកើតកូវីដ ត្រូវប្រញាប់ទៅធ្វើតេស្ត កុំទុកជំងឺដល់ដំណាក់កាល ជួយលែងបាន។

ខាងក្រោមគឺជាសញ្ញាទាំង ១០ ដែលបង្ហាញថា អ្នកកំពុងធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ដល់ដំណាក់កាលធ្ងន់ធ្ងរហើយ៖ 

  1. ដង្ហក់ ហើយអាចធ្វើអ្វីបានតិចតួចបំផុត
  2. ដង្ហក់ សូម្បីតែអង្គុយស្ងៀមក៏ដោយ
  3. និយាយមិនចប់ចុង ចប់ដើម
  4. មានអារម្មណ៍ថា អ្នកត្រូវខំប្រឹងដកដង្ហើម
  5. ទ្រូង ពោះឬខ្នងរបស់អ្នកចុក នៅពេលដកដង្ហើម
  6. កម្តៅខ្លួនឡើងខ្លាំង
  7. តឹងទ្រូង
  8. មិនអាចទប់ដង្ហើមបាន
  9. ញ៉ាំឬផឹក ខុសធម្មតា
  10. មិនអាចអាន ឬមើលទូរទស្សន៍បាន ដោយសារតែអ្នកផ្តោតលើការដកដង្ហើមឬ មានអារម្មណ៍ថាមិនស្រួលខ្លួន

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Express

ចុចអាន៖ ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម