Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម មានដំបៅ​ជើង​ ត្រូវ​កាត់ជើងចោល តើ​ពិតទេ?

បានផុស

នៅ

​ប្រជាជន​ខ្មែរ​យើង​ភាគច្រើន​តែងតែ​មានការ​យល់ឃើញថា ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ឲ្យ​តែ​មាន​ដំបៅ​ជើង​ឬ​កន្លែង​ផ្សេង​ភាគ​ច្រើន​សុទ្ធតែ​មិន​អាច​ព្យាបាល​ជាសះស្បើយ ហើយ​ជួនកាល​ត្រូវការ​កាត់​ជើង​នោះ​ទៀតផង​។

Diabetic Foot Ulcers: Why You Should Never Ignore Them – Cleveland Clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តើ​ការយល់ឃើញ​ខាងលើនេះ​ជាការ​ពិត ឬ​យ៉ាងណាទេ​?

​សូម​តាមដាន​ទាំងអស់គ្នា​

​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នកជំងឺ​កើន​ឡើង​។​ នៅ​ពេល​ដែល​អ្នកជំងឺ កើត​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​យូរ ពួកគាត់​អាច​ប្រឈមមុខ​នឹង​ផល​លំបាក​មួយចំនួន ដែល​ក្នុងនោះ​មាន ដំបៅ​ជើង​ផងដែរ​។ ការដែល​មាន​ដំបៅ​ជើងមាន​កត្តា​ជាច្រើន ដែលជា​មូលហេតុ​បង្ក​៖

​ក​) ដំបៅ​ជើង​ដែល​កើត​ដោយសារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នកជំងឺ​មានការ​ប្រែប្រួល​(Neuropathy)​។ នៅពេលដែល​អ្នកជំងឺ​កើត​ជំងឺ​ទឹកនោមផ្អែម​យូរ ពួកគាត់​មាន​ផលប៉ះពាល់​ទៅលើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំងសងខាង​របស់​ពួកគាត់​។ ជើង​របស់គាត់​ទៅជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ការឈឺចាប់ ជួនកាល​អាចមាន​អារម្មណ៍​ដូចជា​មាន​ស្រមោច​វារ បន្ទាប់មកទៀត​អ្នកជំងឺ​អាច​ប្រឈម​នឹងមាន​ដំបៅ​។ ដំបៅ​ប្រភេទ​នេះ ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​អ្នកជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​មួយ​ក៏​រឹប​ដោយ​ស្បែកជើង​ដែល​ចង្អៀត ហើយ​វា​មាន​គែម​ក្រាស​។ នៅពេល​ចាប់​ផ្តើមដំបូង អ្នកជំងឺ​មិនមាន​ការឈឺចាប់​នោះទេ ជូន​កាល​ទៀត​បើ​គាត់​មិនបាន​ចាប់អារម្មណ៍ ឬ​មិន​បានមក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺអាច​មាន​បង្ក​ជាការ​ក្លាយ​រោគ (Infection)​។​

Diabetic Peripheral Neuropathy Explained

​ខ​) មូលហេតុ​ទី​ពីរ​ដែល​បង្កឲ្យ​មាន​ដំបៅ​ គឺ​បណ្តាលមកពី​ការស្ទះ​សរសៃឈាម នៅពេល​ជំងឺ​ទឹកនោមផ្អែម វិវឌ្ឍនៈ​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​។ សរសៃឈាម​នៅតាម​ចុងជើង​របស់​អ្នកជំងឺ​បាន​ស្ទះ ក្រិន​ដូច្នេះហើយ អុកស៊ីហ្សែន និង​ចំណីអាហារ​ដែល​រត់ ទៅតាម សរសៃឈាម​នោះ មិនអាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុងជើង​របស់​អ្នកជំងឺ​បានទេ ដែលជា​ហេតុ​អាចធ្វើឲ្យ​អ្នកជំងឺ​មាន​ដំបៅ​(Arteriopathy)​។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​ គឺ​មាន​ការឈឺ​ចុកចាប់ ស្បែក​អ្នកជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មានការ​ឈឺចាប់​ខ្លាំង​។ បន្ទាប់មក ជើង​របស់គាត់​ប្រែ​ពណ៌​ទៅជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួចហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ​។ ជួនកាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់​ជួនកាល​ម្រាម​ពីរ ហើយ​បើ​គាត់​មិន​បានមក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​នោះទេ គឺអាច​មាន​មេរោគ​បង្ក​ក្លាយ​រោគ (Infection)​ផងដែរ​។​

​គ​) ប្រភេទ​ដំបៅ​ទី​បី គឺ​កើតឡើង​ដោយសារ​ការរួម​ផ្សំគ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ (Neuropathy) និង​ការស្ទះ​សរសៃឈាម នៅ​ចុង​ម្រាមជើង (Arteriopathy)​។​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​ដំបៅ​នៅ​ជើង មិនមែន​មានន័យថា​សុទ្ធតែ​ព្យាបាល​មិនជា​នោះទេ​។ គ្រូពេទ្យ​អាចធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការពិនិត្យ ការថត​ឆ្លុះ​ដើម្បីឲ្យ​ដឹង​អំពី​មូល​ហេតុដែល​បណ្តាលឲ្យ​មាន​ដំបៅ​ថា ​តើ​វា​បណ្តាលមកពី Neuropathy ឬ​មួយ Arteriopathy ឬ​បណ្តាលមកពី​ការ​លាយ​គ្នា​រវាង​Neuropathy និង Arteriopathy ។​

New predictors for peripheral neuropathy found in study of people living  with HIV | aidsmap

​ហេតុ​ដូច្នេះហើយ​ពេលដែល​បងប្អូន​អ្នកជំងឺ​ទឹកនោមផ្អែម មាន​ដំបៅ​ជើង សូមមេត្តា​រួសរាន់​មក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ដំបៅ​នោះ​។ ការយឺតយ៉ាវ​ណាមួយ ការមិន​ចាប់អារម្មណ៍​ស្វែងរក​ការព្យាបាល ឬមួយ​ក៏​ការព្យាបាល​មិន​ត្រឹមត្រូវ​តាមរយៈ​ការប្រើ​ឱសថ​បុរាណ ឬមួយ​ថ្នាំ​បិទ​បំពោក​ទៅលើ​ដំបៅ​នោះ ដោយ​មិនបាន​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ គឺជា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​ជួនកាល​អាច​វិវឌ្ឍនៈ​ឈានទៅរក​ការមើល​មិនជា ឬ​កាត់​អវយវៈ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម