Connect with us

សុខភាព

ក្រសួងសុខាភិបាលបញ្ជាក់ហើយ អ្នកជំងឺឆ្លងវីរុស Delta ត្រូវប្រើពេលព្យាបាលឆាប់បំផុតក៏២១ថ្ងៃដែរ

បានផុស

នៅ

អ្នកជំងឺវិជ្ជមានកូវីដបំប្លែងខ្លួន ដែលតា (Delta) មិនអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះនោះទេ ហើយអ្នកជំងឺតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យដាច់ខាត យ៉ាងហោចណាស់ ២១ថ្ងៃ ដើម្បីជាសះស្បើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រោយតេស្តវិជ្ជមានដំបូង អ្នកជំងឺកូវីដ-១៩ប្រភេទ ដែលតា ដែលតម្រូវឱ្យសម្រាកតាមមន្ទីរពេទ្យព្យាបាលកូវីដ-១៩ ឬមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ ត្រូវតេស្ត PCR ម្ដងទៀត ក្រោយព្យាបាលបាន ១៥ថ្ងៃ (តេស្តថ្ងៃទី ១៦)។

បន្ទាប់ពីនោះ ត្រូវធ្វើតេសត្ត PCR ឡើងវិញរៀងរាល់ ៤៨ម៉ោងម្ដង ឬ ៧២ម៉ោងម្ដងរហូតដល់ទទួលបានលទ្ធផលតេស្តអវិជ្ជមាន។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ចាក់បន្ថែមថា ចំពោះអ្នកជំងឺត្រូវសម្រាកក្នុងមន្ទីរពេទ្យព្យាបាលយ៉ាងឆាប់បំផុត២១ថ្ងៃ និងនៅបន្តសម្រាកទៅតាមផលលំបាកនៃជំងឺ ។

ដោយឡែក ក្រោយ ២១ថ្ងៃនៃការព្យាបាល បន្ទាប់ពីតេស្តអវិជ្ជមាន អ្នកជំងឺដែលជាសះស្បើយត្រូវបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ទើបអាចត្រឡប់ទៅផ្ទះវិញបាន។

ខាងក្រោមនេះជាការតាមដានលើការព្យាបាលអ្នកជំងឺឆ្លងវីរុសបំប្លែងខ្លួន ដែលតា!

អត្ថបទ៖ សន្យា

ចុចអាន៖ រឿងសំខាន់ ៤ យ៉ាងដែលគួរធ្វើ ប្រសិនបើដៃគូឬសមាជិកគ្រួសារបានឆ្លងកូវីដ ជាពិសេស​Delta

ចុចអាន៖ ៤យ៉ាង ត្រូវតមដាច់ខាត ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម