Connect with us

សុខភាព

ក្រៅពីសួត នេះជាផលប៉ះពាល់​ខួរ​​ក្បាលមួយចំនួនបណ្ដាលមកពីវីរុសកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

​វីរុស​កូវីដ​-​១៩​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សួត​ ឬ​បេះដូង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បំផ្លាញ​ខួរ​ក្បាល​របស់​យើង​​ផង​ដែរ​។ យោង​តាម​អ្នក​ជំនាញ​ខាង​រោគ​សរសៃ​ប្រសាទ​បាន​ឲ្យ​ដឹង​ថា​​ អ្នក​ជំងឺ​កូវីដ​ប្រមាណ​២០​ទៅ​៣០​ភាគ​រយ ​​ដែល​កំពុង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ មាន​ទម្រង់​មួយ​ចំនួន​នៃ​ការ​​ពាក់ព័ន្ធ​របស់​ខួរ​ក្បាល​។

COVID-19 information for epilepsy researchers // International League  Against Epilepsy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​​ផ្នែក​ធំ​ៗ​ចំនួន​៤​របស់​ខួរ​ក្បាល​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ១៩​​ គ្រូពេទ្យក៏​បាន​រក​ឃើញ​ជំងឺ​ទាក់ទង​នឹង​ការ​បំផ្លាញ​ជាលិកា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ ដូចជា​ជំងឺ​Guillain-Barre Syndrome​នៅ​ពេល​ដែល​អ្នក​ជំងឺ​​​​មិន​​អាច​កម្រើក​បាន​។

ជំងឺ​កូវីដ​-​១៩​​​​ ប៉ះពាល់​ដល់​ខួរ​ក្បាល​ដោយ​របៀប​ណា​?

How COVID-19 attacks the brain

ការ​បង្ហាញ​ឲ្យ​ឃើញ​របស់​ខួរ​ក្បាល​ទាក់ទង​នឹង​ជំងឺ​កូវីដ​-​១៩ អាច​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក​ធំ​ៗ​ ដោយ​មាន​ប្រភេទ​សរសៃ​ឈាម​ ដែល​កក​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​សរសៃ​ឈាម​ក្រហម​ ឬ​ប្រព័ន្ធ​ខួរ​ក្បាល​ ដែល​បណ្ដាល​ឲ្យ​ស្លោក​សរសៃ​ឈាម​ក្នុង​​ខួរ​ក្បាល ឬ​ការ​ហូរ​ឈាម​តាម​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​។

ផ្នែក​ទី​២ គឺ​ជា​ការ​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​នៃ​វីរុស​កូវីដ១៩ ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ងងុយ​គេង​ខ្លាំង​។ ចំណែក​ឯ​ផ្នែក​ទី​៣​នៃ​ខួរ​ក្បាល​ គឺ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​រលាក​ខ្លាំង ​អាច​បង្ក​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ខួរ​ក្បាល​។

រោគ​សញ្ញា​នៃ​ការ​ប៉ះពាល់​ចំពោះ​ខួរ​ក្បាល​ពាក់ព័ន្ធ​នឹង​កូវីដ​-​១៩

Coronavirus symptoms: How COVID-19 attacks your brain | The Times of India

នៅ​ពេល​ដែល​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​នោះ​ទេ វា​ក៏​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​។ រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​ទូទៅ​ ដែល​អាច​ជួប​ប្រទះ​ បន្ទាប់​ពី​ខួរ​ក្បាល​ឆ្លង​វីរុស​កូវីដ​ រួម​មាន​៖

  • ឈឺ​ក្បាល​ដោយ​គ្មាន​មូលហេតុ​
  • ការ​ឈឺចាប់​សាច់ដុំ
  • ជំងឺ​រលាកស្រោមខួរក្បាល
  • វិល​មុខ​ខ្លាំង​
  • ការ​ប្រែប្រួល​រសជាតិ​ ឬ​ការ​បាត់បង់​ក្លិន​​​

​​​​​​​​​​​​ក្រៅ​ពី​រោគ​សញ្ញា​ខាង​លើ​ អ្នក​ជំងឺ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ ​ភាព​មិន​ប្រក្រតី​នៃ​ចលនា​ វិបត្តិ​សរសៃ​ប្រសាទ​ និង​អារម្មណ៍នៃការដឹងញៀនប៉ះពាល់ ព្រម​ទាំង​អាការៈ​ប្រកាច់​ថែម​ទៀត​ផង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មានអាការទាំងនេះបញ្ជាក់ថា កូវីដ ចូលវាយលុកដល់ សួតរបស់អ្នកហើយ

ចុចអាន៖ ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម