Connect with us

សុខភាព

តើត្រូវសង្រ្គោះបែបណាពេលមានគ្រោះថ្នាក់រលាកភ្លើង រលាកទឹកក្តៅ ទឹកអាស៊ីត…

បានផុស

នៅ

មូលហេតុផ្សេងៗ ដែលបណ្តាលឱ្យរលាកដូចជាភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំងរលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។

ក. កម្រិតនៃការរលាក៖

ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលឱ្យមាន៖

   – ការឈឺចាប់ រលាកក្រហម ហើម រលួយ

   – ក្តៅខ្លួន រឺត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង

   – បេះដូង និងសរសៃឈាម៖ បណ្តាលឱ្យសម្ពាធឈាមចុះ

   – ផ្លូវដង្ហើម៖ បណ្តាលឱ្យរលាកផ្លូវដង្ហើម រលាកសួត រឺហើមសួតធ្ងន់ធ្ងរ

   – តម្រងនោម៖ បណ្តាលឱ្យខូចតំរងនោមដោយសារ បាត់បង់ជាតិទឹកនៅក្នុងខ្លួន ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង មេរោគនៅក្នុងឈាម និងតម្រងនោមពុលដោយសារថ្នាំផ្សះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ. មូលហេតុនៃការរលាកស្បែក៖

ការរលាកស្បែកគឺជាការបញ្ជូនថាមពលរវាងប្រភពកំដៅនិងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលឱ្យរលាកស្បែកមាន៖

   – ការរលាកដោយកំដៅ (Brûlure thermique):

     + ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។

     + ការឆាបសាំង អាល់កុល ហ្គាស

   – ការឆក់ខ្សែភ្លើង (Brûlure électrique)

   – អាស៊ីត៖ ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។

គ. កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖

   – អាយុ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ

   – ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ

   – ការរលាកមានជម្រៅជ្រៅ

   – ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល

   – មានការរលាកផ្លូវដង្ហើមរួមផ្សំ

   – មានការប៉ះទង្គិចរួមផ្សំ

   – ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជា លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

ឃ. វិធីជួយសង្គ្រោះ៖

ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ៖

   – អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍ ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាកដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។

   – បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។

   – ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។

   – ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយឱ្យជនរងគ្រោះដេកនៅលើដី រួចរមៀល ឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។

   – ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកឱ្យបានយូរ។

   – ប្រសិនបើខ្ទាតចូលភ្នែក គឺត្រូវលាងសំអាតភ្នែកនឹងទឹកឱ្យបានយូរ។

   – ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។

   – អ្វីដែលយើងមិនត្រូវធ្វើមាន៖

     + មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ

     + មិនត្រូវប្រើប្រាស់ទឹកកកទេ

     + មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។

ង. ការព្យាបាល៖

ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។

ក្រុមការងារគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបលោក លោកស្រីមេត្តាប្រយ័ត្នប្រយែងនឹងគ្រោះថ្នាក់ជាយថាហេតុ និងសូមមេត្តាប្រញ៉ាប់ប្រញល់មកទទួលការសង្គ្រោះជាបន្ទាន់ ករណីជួបប្រទះស្ថានការណ៍រៀបរាប់ខាងលើ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម