Connect with us

សុខភាព

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

បានផុស

នៅ

គ្នា​យើង​ធ្លាប់​ឆ្ងល់ទេ​ម៉េច​បានជា​ពេល​ខ្លះ​ចេះ​តែ​ផ្ដាសាយ​ ឬ​រាករូស​ញឹកញាប់? បើ​សិន​ជា​យើង​ឧស្សាហ៍​មាន​អាការទាំង​នេះ យើង​ប្រហែល​ជា​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​ហើយ​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។

១. របួស​មិន​ងាយ​ជា​សះស្បើយ

Monsters and Art by Trevor: My Scar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​យើង​មុត​ដៃ មុត​ជើង ឬ​មាន​របួស​ដោយ​ប្រការ​មួយ​ចំ​នួន​ផ្សេង​ទៀត ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចេញ​ធ្វើ​ការ​ភ្លាមៗ​ដែរ។ ពេល​មុត ឬ​មាន​របួស ដំណើរ​ការ​ប្រ​ឆាំង​ការ​ឆ្លង​មេរោគ​នឹង​ចាប់​ផ្ដើមដោយ​​កោសិកាឈាម​សចេញ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ហើយ​ឈាម​ក្រ​ហម​វិញ​ជួយ​បង្កើត​ជាលិកា​ថ្មី។ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​វិញ ដំណើរ​ការ​ទាំង​នេះ​នឹង​ត្រូវ​ស៊ីពេល​យូរ នាំឲ្យ​របួស​របស់​យើង​មិន​ងាយ​ជា​សះស្បើយ​នោះ​ទេ។

ចំណាំ៖ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ នោះ​នឹង​នាំឲ្យ​ចរន្តឈាម​ដើរ​មិន​បាន​ល្អ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ជាដើម។ ករណី​បែប​នេះ​យើង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

២. ឧស្សាហ៍​ឆ្លង​រោគ​នៅ​ច្រមុះ និង​ត្រចៀក

How to Protect Your Lobe During Stretching – Credihealth Blog

គ្នា​យើង​អាច​ចំណាំ​មើល​ថា​តើ​យើង​មាន​ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ច្រមុះ​ញឹក​ញាប់​ឬទេ បើ​មាន​ច្រើនជាង​៣ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ នោះ​អាច​ថា​យើង​កំពុង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំធ្លាក់ចុះ​ហើយ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ត្រូវ​ប្រើ​ឆ្នាំ​ផ្សះ​លើសពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ក៏​អាច​ថា​យើង​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូច​គ្នា។​

ចំណាំ៖ បើ​យើង​មាន​បញ្ហា​បែប​នេះ​គួរ​ទៅជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាលែកហ្ស៊ី និង​ប្រ​ព័ន្ធ​ភាពស៊ាំ ដោយ​គ្រូពេទ្យ​អាច​ជួយ​យើង​អំពី​បញ្ហា​នេះ​បាន។

៣. ផ្ដាសាយ​ញឹកញាប់

Young Asian woman is sick and sleeping in bed. 2315199 Stock Photo at  Vecteezy

​ទោះ​បីជា​ជំងឺ​ផ្ដាសាយ​អាច​មើល​ទៅ​ដូច​ជាមិន​សូវ​ធ្ងន់​ធ្ងរ ដូច​ការ​ឆ្លងរោគ​ដែលបាន​រៀបរាប់​ក្នុង​​ចំណុច​ខាង​លើ តែ​វា​ក៏​រំខាន​យើង​ខ្លាំង​ណាស់​ដែរ។ បើ​យើង​តែ​ងជួប​បញ្ហា​នេះ​ អាច​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​កំពុង​ចុះ​ខ្សោយ​ដែរ​ហើយ។

ចំណាំ៖ ការ​ជួប​បញ្ហា​ឆ្លង​រោគ​នេះ​ញឹកញាប់​អាច​មកពី​យើង​ខ្វះ​វីតាមីន D ហើយ ដែល​នេះ​យើង​ត្រូវ​បំពេញ​វីតាមីន​ D ដល់​រាង​កាយ ហើយ​យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹងថា​គួរ​ទទួល​បាន​វីតាមីន​D ពី​ប្រភពណា​ល្អ​។

៤. ឧស្សាហ៍រាករូស ឬ​ទល់លាមក

Woman opening up toilet seat with diarrhea symptom; sick woman suffering  from diarrhea, stomachache, menstrual period cramp, abdominal pain, food  poisoning, gastritis, constipation; asian woman model — unhealthy, water  closet - Stock

បើ​គ្នា​យើង​ជួប​បញ្ហា​រាក ឬទល់​លាមក​ញឹកញាប់ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា​យើង​កំពុង​ជួប​បញ្ហា​ប្រ​ព័ន្ធ​ភាពស៊ាំ ចុះ​ខ្សោយ។ បញ្ហា​នេះ អាច​បង្ក​ឡើង​ដោយ​សារតែ​យើង​ស្ត្រេស​ច្រើ​ន​ពេក ព្រោះ​ថា​បញ្ហា​ស្រ្តេស អាច​បង្កឱកាស​កាន់​តែ​ច្រើន​ឲ្យ​រាង​កាយ​យើង​ឆ្លង​រោគ​ផ្សេងៗ។

ចំណាំ៖ ការ​បរិភោគ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន ឬ​អាហារ​កែច្នៃមាន​ Trans fats (ខ្លាញ់​មិន​ឆ្អែត) និង Saturated fats (ខ្លាញ់​ឆ្អែត)ច្រើន​​អាច​នាំឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំយើង​ដំណើរ​ការមិន​បាន​ល្អ និង​រំខាន​ដល់​​បាត់តេរី​ក្នុង​ពោះ​វៀន​យើង​ទៀត​ផង។ ដូច​នេះ​ការ​ទទួល​ទាន​របប​អា​ហារ​ត្រឹម​ត្រូវនឹង​ជួយ​ដល់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង។

ចំណុច​គួរ​ដឹង

របប​អាហារ​មិន​ត្រឹម​ត្រូវ ការ​ជក់​បារី ផឹកគ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ សុទ្ធ​តែ​ដាក់សម្ពាធ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ បើ​យើង​មើល​ឃើញ​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយ យើង​គួរ​ពិនិត្យ​លើ​របៀប​របប​រស់​នៅ​របស់​យើង​ឡើង​វិញ។​ ការ​ហាត់ប្រាណ និង​របប​អាហារ​ល្អ​​ចំពោះ​សុខ​​ភាព គឺ​ជា​អ្វីដែល​​យើង​ត្រូវ​មាន​ដើម្បី​ឲ្យ​រាង​កាយ​មាន​ប្រ​ព័ន្ធ​ភាពស៊ាំ​រឹង​មាំ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់ប្រព័ន្ធភាពស៊ាំ

ចុចអាន៖ អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់​ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម