សុខភាព
ស្ត្រីក្នុងវ័យបន្តពូជសូមប្រយ័ត្ន កើតជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន
ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជា៣កម្រិត៖
– ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ
– ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន
– ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។
១) មូលហេតុ៖
– ជំងឺនេះកើតមានតែលើស្ត្រីក្នុងវ័យបន្តពូជ
– ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្ត្រូហ្សែន
– ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន
– ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់
– កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម
* ជំងឺនេះមិនអាចកើតមានចំពោះស្ត្រីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្ត្រីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។
២) រោគសញ្ញា៖
ស្ត្រីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ
– ធ្លាក់ឈាមរដូវច្រើន
– រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
– ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
– មានការឈឺចុកចាប់ពេលមានរដូវ
– អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
– អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
– បង្កឲ្យមានវិបត្តិអត់កូន
៣) ការព្យាបាល៖
ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។ ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។
សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគស្ត្រីឲ្យបានទាន់ពេលវេលាក្នុងករណីមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សម្រាលកូនដោយវះកាត់ យូរប៉ុនណាអាចហាត់ប្រាណវិញបាន?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ