Connect with us

សុខភាព

ហេតុ​អ្វី​បាន​ជា​ស្ដ្រី មានអត្រា​កើត​ជំងឺរលាកតម្រងនោមខ្ពស់ជាង​បុរស

បានផុស

នៅ

ជំងឺរលាកតម្រងនោម​ស្រួចស្រាវ ភាគច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស (​ក្នុងចំណោម​អ្នកជំងឺ​៥​នាក់​មាន​៤​នាក់​ជា​ស្ត្រី​)​។ ក្នុង​មួយជីវិត​នៃ​ការរស់នៅ ៣០%​នៃ​ស្ត្រី​អាច​ប្រឈមមុខ​នឹង​ជំងឺ​នេះ​ខ្លាំងណាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– នោម​ទាស់ (Dysurie)

– នោម​ញឹក (Pollakiurie)

– នោម​ក្រហាយ (Brûlures mictionnelles)

– ក្តៅខ្លួន​ខ្លាំង (​ជាទូទៅ​កម្តៅ​លើសពី​៣៨​អង្សា​)

– រងា​ញាក់ (Frissons)

– ជា​ញឹកញាប់​មាន​រណ្តំ​ថ្គាម (Claquement des dents)

– ឈឺចង្កេះ (​ភាគច្រើន​ឈឺ​តែ​ម្ខាង​)

២) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ក្រុមគ្រូពេទ្យ​ជំនាញ ត្រូវធ្វើ​ការពិនិត្យ​អម​វេជ្ជសាស្ត្រ​ចាំបាច់​ដូចខាងក្រោម​៖

– ការយក​ទឹកនោម ទៅ​បណ្តុះ​មេរោគ (ECBU)

– ការយក​ឈាម​ទៅ​បណ្តុះ​មេរោគ (Hémoculture)

– ការពិនិត្យ​កម្រិត​នៃ​ការ​រលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin

– ថត​ពោះ (ASP) ដើម្បី​រក​គ្រួសតម្រងនោម​

– ធ្វើ​អេកូ​ពោះ (Echographie abdominale) ដើម្បី​បញ្ជាក់​ថា​មាន​គ្រួស ឬ​មានការ​រីក​តាម​បង្ហូរ​នោម​

– ធ្វើ​ស្គែ​ន​តម្រងនោម​បើ​ចាំបាច់

៣) ការព្យាបាល​៖

​បើ​អ្នកជំងឺ​មាន​បញ្ហា​ជំងឺរលាកតម្រងនោម​ស្រួចស្រាវ គាត់​ចាំបាច់​ត្រូវតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​ងាយស្រួល​ដល់​ការព្យាបាល និង​តាមដាន​ស្ថានភាព​ជំងឺ​។​

​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគច្រើន​ត្រូវ​ពឹង​ផ្អែកលើ​លទ្ធផល​បណ្តុះ​មេរោគ​ខាងលើ ហើយ​រយៈពេល​នៃ​ការព្យាបាល អាច​ប្រែប្រួល​ពី ២ ទៅ ៤​សប្តាហ៍ ឬ​អាច​លើសពីនេះ​។​

៤) អ្នក​ប្រឈម​៖

– អ្នក​ដែលមាន​គ្រួសតម្រងនោម​

– អ្នកជំងឺ​ទឹកនោមផ្អែម​

– ស្ត្រី​មាន​ផ្ទៃពោះ​

– ចាស់ជរា (​អាយុ​លើសពី ៧០​ឆ្នាំ​)

– អ្នក​ប្តូរ​តម្រងនោម​(Transplantation rénale)

​បើ​លោកអ្នក ជាពិសេស​បងប្អូន​ស្ត្រីៗ មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​បងប្អូន​អញ្ជើញ​មក​ពិគ្រោះ​ប្រឹក្សា​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការពន្យល់​លំអិត​អំពី​ស្ថានភាព​នៃ​ជំងឺ និង​វិធីសាស្ត្រ​នៃ​ការព្យាបាល​ទាន់ពេលវេលា ដើម្បី​អាច​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ភ្លាមៗ​ជាយថាហេតុ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៨ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម