Connect with us

សុខភាព

ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

បានផុស

នៅ

ដូចដែលបានលើកឡើងតាមប្រសាសន៏របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹង​ថា អ្នក​ចាក់​វ៉ាក់សាំង​ទើប​បាន ២ ខែ ហើយ​ចង់​ចាក់​ដូស​ទី ៣ ក៏​មិន​មាន​ប្រយោជន៍ឬប្រសិទ្ធភាព​អ្វី​ដែរ ហើយ​ណាមួយ​វា​ខុស​ទៅ​នឹង​គោលការណ៍​​ដែល​បាន​កំណត់​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បន្ថែម​ថា​ វ៉ាក់សាំង​បើ​ចាក់​ចូល​ក្នុង​ខ្លួន​យើង​ហើយ ​មិន​អាច​យក​ចេញ​មក​វិញ​បាន​ទេ។ ដូចនេះ​មុន​នឹង​សម្រេចចិត្ត​ចាក់ ​ត្រូវ​គិត​គូរ​ឲ្យ​​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​មើល​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។

ការ​បង្ខំ​ឬ​តាម​គេ​អូសទាញ​នៃ​ពាក្យ​ចចាមអារ៉ាម ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​តែ​ខ្លួនឯង​នោះ​ទេ។ ហើយ​បើ​ចាក់​រួច​ក៏​គ្មាន​ប្រយោជន៍​ដែរ ​ព្រោះ​មិន​ទាន់​គ្រប់ខែ​ត្រូវ​ចាក់​ដូស​ទី៣។ ដូច្នេះ​ទើប​ក្រសួងសុខាភិបាល​លោក​បាន​កំណត់​និង​ប្រកាស​ពី​ពេល​វេលា​ច្បាស់ៗ​ សម្រាប់​ឲ្យ​បងប្អូន​ប្រជាជន​យើង​បាន​ដឹង។ ចៀសវាង​ភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ​ នាំ​ឲ្យ​ទៅ​ប្រជ្រៀត​គ្នា​ចាក់​វ៉ាក់សាំង​ជាមួយ​អ្នក​​គ្រប់​ខែ​ត្រូវចាក់ដែរ។

បើទោះ​បី​ជា​វ៉ាក់សាំង​អាច​ការពារ​យើង​មិន​ឲ្យ​ឈឺ​ធ្ងន់​បាន​ពិត​មែន ​តែ​ពលរដ្ឋ​ម្នាក់ៗ​កុំ​អាង​មាន​អាវ​ក្រោះ​ការពារ​មិន​ខ្លបខ្លាច​ជំងឺ​។ ដោយសារ​វីរុស​នា​បច្ចុប្បន្ន​នេះ​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​និង​ល្បី​ឆ្លង​លឿន​មិនធម្មតា​ ហើយ​គ្រប់គ្នា​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ ៣កុំ ៣ការពារ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ជាពិសេស​នោះ​គឺ​គ្រួសារ​និង​សហគមន៍​ទាំងមូល។

វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ​ក្នុង​ការ​កាត់បន្ថយ​ការ​ចម្លង​ពី​ធ្ងន់​ទៅ​ស្រាល​ និង​កាត់បន្ថយ​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ផង​ដែ​រ។ ដូចនេះ​សូម​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​វេន​របស់​ខ្លួន ​ដើម្បី​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​និង​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់

ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

ចុចអាន៖វ៉ាក់សាំង ចិន មានប្រសិទ្ធភាពយ៉ាងខ្លាំងសម្រាប់អ្នកចាក់ពេញ ២ ដូស ពិសេសការពារមិនឲ្យឈឺធ្ងន់ពីវីរុស Delta ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម