Connect with us

សុខភាព

ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

បានផុស

នៅ

ទឹកសុទ្ធ​ដប​ពេញ​និយម​បំផុត​សម្រាប់​ដាក់​តាម​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ ឬ​ដាក់​តាម​ឡាន​ជា​ដើម។ ក្នុង​ករណី​យើង​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​មធ្យម​នោះ​គ្មាន​បញ្ហា​ចោទ​ទេ តែ​សិន​ជា​គ្នា​យើង​ទុក​នៅ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេលយូរ​នោះ​នឹង​បញ្ហា​ច្រើន។

Stop Leaving Your Plastic Water Bottles In Your Car – Final.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដបជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិ​នឹង​មាន​ការ​បំលែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព។ “អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹកសុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​បំលែង​ដែល​បំលែង​ចេញ​ពីជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម”។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា

ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដបជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម