Connect with us

សុខភាព

បើ​មាន​រោគសញ្ញា​ទាំងនេះ ​ស្តែងចេញ​​សូម​ចាំបាច់ទៅ​ឆ្លុះ​ទងសួត​

បានផុស

នៅ

​ការឆ្លុះ​ទងសួត​មាន​សារៈសំខាន់ និង​បង្ក​ភាពងាយស្រួល​ដល់​គ្រូពេទ្យ​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​របស់​អ្នកជំងឺ​ឲ្យ​កាន់តែ​បាន​ច្បាស់ និង​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

​លោកអ្នក​គួរ​មក​ធ្វើការ​ឆ្លុះ​ទងសួត ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ដូចខាងក្រោម​

– ក្អក​រ៉ាំរ៉ៃ​

– ក្អក​ឈាម​

– ស្ទះ​ស្លេស​

– រលាក​សួត​

– ដុំ​សាច់​ក្នុង​សួត​

– ជំងឺ​សួត​ផ្សេងៗ ដែល​ពុំ​ដឹង​មូលហេតុ​

២) អត្ថប្រយោជន៍​៖

– ងាយស្រួល​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​តាមរយៈ​ការ​បូម​ស្លេស​យកទៅ​វិភាគ​

– លាង​សំអាត​ផ្លូវដង្ហើម​

– ដើម្បី​ប្រើ​ថ្នាំ​ឃាត់ឈាម​ក្នុងករណី​ក្អក​ឈាម​

– ច្រឹប​សាច់​ទងសួត ឬ​ដុំ​សាច់​សួត​ដើម្បី​វិភាគ​រោគ​

៣) ការអនុវត្ត​៖

– អ្នកជំងឺ​ត្រូវធ្វើ​ការ​តម​អាហារ​យ៉ាងតិច ៤​ម៉ោង​មុនពេល​ធ្វើការ​ឆ្លុះ​ទងសួត​

– បាញ់ថ្នាំ​ស្ពឹក ដើម្បី​កុំ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការឆ្លុះ​

– អាចធ្វើ​ការឆ្លុះ​ដោយ​ប្រើ​ថ្នាំស្ពឹក ឬ​សន្តំ​

– ប្រើ​រយៈពេល​នៃ​ការឆ្លុះ​ចន្លោះ​ពី ៣ ទៅ ១០​នាទី​

– ក្រោយពី​ឆ្លុះ​រួច អ្នកជំងឺ​ត្រូវ​តម​អាហារ​រយៈពេល​២​ម៉ោង​

​បើ​លោក​អ្នកមាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មកជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៧ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម