សុខភាព
បណ្ដេញជាតិពុលចេញពីរាងកាយ ជាមួយកំពូលបន្លែ-ផ្លែឈើទាំងនេះ
ប្រព័ន្ធភាពស៊ាំរបស់យើងប្រមាណ៨០% បានប្រមូលផ្ដុំនៅក្នុងពោះវៀន។ ប្រសិនបើរាងកាយយើងបន្សាបជាតិពុលបានត្រឹមត្រូវ និងផ្ទុកទៅដោយបាក់តេរីល្អនៅក្នុងពោះវៀន យើងនឹងមានថាមពលគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែង អាហារមួយចំនួនអាចជួយសម្អាតសារធាតិពុលក្នុងឈាម ក៏ដូចជាការពារការកកឈាម ព្រមទាំងកម្ចាត់បញ្ហាខ្យល់ដង្ហើមមិនល្អថែមទៀតផង។
ហេតុនេះហើយ ដើម្បីបណ្ដេញជាតិពុលចេញពីរាងកាយ គ្នាយើងគប្បីបញ្ចូលកំពូលបន្លែ និងផ្លែឈើទាំងនេះទៅក្នុងរបបអាហារ។
១. ផ្លែបឺរកម្ចាត់សារធាតុគីមីចេញពីថ្លើម
ពិតណាស់ ផ្លែបឺរអាចជួយបញ្ចុះកូលេស្តេរ៉ូល និងពង្រីកសរសៃឈាម ព្រមទាំងជួយរារាំងសារជាតិពុលដែលបំផ្លាញសរសៃឈាម។ ផ្លែឈើមួយប្រភេទនេះផ្ទុកសារធាតុចិញ្ចឹមឈ្មោះថា Glutathione ដែលអាចបង្អាក់សារធាតុបង្កជំងឺមហារីកយ៉ាងតិច៣០ប្រភេទ ព្រមទាំងជួយថ្លើមបន្សាបជាតិគីមីសំយោគ។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ គប្បីញ៉ាំផ្លែបឺរជាប្រចាំ ពីព្រោះវាអាចជួយបញ្ចុះសម្ពាធឈាមបែបធម្មជាតិ និងបញ្ចៀសហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
២. ម្នាស់មានប្រសិទ្ធិភាពបំបែកកូលេស្តេរ៉ូល
ជាមួយគ្នានេះដែរ ផ្លែម្នាស់ផ្ទុកសារធាតុBromelain ដែលអាចដុតបំផ្លាញជាតិខ្លាញ់បែបធម្មជាតិ និងជួយឲ្យរាងកាយបំបែក និងរំលាយប្រូតេអ៊ីនយ៉ាងប្រសើរ។ ផ្លែម្នាស់ក៏មានគុណប្រយោជន៍ក្នុងការបំបែកកូលេស្តេរ៉ូល និងកម្ចាត់វាចោលចេញពីរាងកាយបានយ៉ាងស័ក្ដិសិទ្ធិ។ ជាងនេះទៅទៀត ម្នាស់អាចជួយឲ្យឈាមរាវ និងបំបែកកំណកឈាម។
៣. ក្រូចថ្លុងផ្ដល់ថាមពលបន្ថែម
ក្រូចថ្លុងផ្ទុកសារធាតុNootkatones ដែលជាសមាសធាតុគីមី ដែលអាចបង្កើនការធ្វើមេតាប៉ូលីស និងជំរុញការសម្រកទម្ងន់។ ទន្ទឹមនឹងនេះដែរ ក្រូចថ្លុងសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យយើងឆ្អែតបានយូរ និងរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម។
៤. ត្រសក់ជួយកម្ចាត់ក្លិនមាត់មិនល្អ
ទឹកផ្លែត្រសក់ អាចជួយបញ្ចៀសបញ្ហាមាត់ស្ងួត និងលាងសម្អាតកាកសំណល់បន្ទាប់ពីញ៉ាំអាហាររួច។ ស្រដៀងទៅនឹងផ្លែប៉ោមដែរ ផ្លែត្រសក់អាចជួយជំរុញការផលិតទឹកមាត់ ដែលអាចផ្ដល់សំណើមដល់មាត់យ៉ាងល្អ។ មួយវិញទៀត បន្លែមួយប្រភេទនេះក៏អាចជួយកម្ចាត់កំបោរដែលមាននៅលើធ្មេញ និងអញ្ចាញធ្មេញផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង