Connect with us

សុខភាព

កត្តាមួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិរំលាយអាហារ

បានផុស

នៅ

វិបត្តិរំលាយអាហារ​គឺជា​ជំងឺ​មួយ​ដែល​ជួបប្រទះ​ញឹកញាប់​ចំពោះ​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ វា​ជា​ជំងឺ​មួយ​ដែលមាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ និង​គ្រួសារ​។

Domnung.com - Latest Khmer English News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា​៖

– ការប្រព្រឹត្តទៅ​មិន​ប្រក្រតី​នៃ​ចលនា​ការរំលាយ​អាហារ​របស់​ក្រពះ

– ការទទួល​រំញោច​លើសលប់ របស់​ក្រពះ

– មេរោគ​ក្រពះ (Helicobacter Pylori)

– កត្តា​ផ្លូវចិត្ត

​ខ​) រោគសញ្ញា​៖

១- ជំងឺ​នេះ​ស្តែងចេញ​ជា​រោគសញ្ញា ៤​ធំៗ​គឺ​៖

• បរិភោគ​អាហារ​ឆាប់​ឆ្អែត​

• តឹង​ណែន​ពោះ​ក្រោយ​បរិភោគ

• ឈឺ​ចុងដង្ហើម

• ក្រហាយ​ចុងដង្ហើម

២- រោគសញ្ញា​គ្រោះថ្នាក់​រួមមាន​៖

• ការលេចឡើង​ថ្មីៗ​នូវ​រោគសញ្ញា​លើ​អ្នក​ដែលមាន​អាយុ​លើសពី ៤៥​ឆ្នាំ

• ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ

• ពិបាក​លេប ឬ​លេប​ឈឺ

• ក្អួត​មិន​បាត់

• ស្លេកស្លាំង

• ស្ទាប​ប៉ះ​ដុំ​នៅ​ចុងដង្ហើម

• ប្រវត្តិ​គ្រួសារ​មាន​ជំងឺមហារីក ក្រពះ​ពោះវៀន​ផ្នែក​ខាងលើ

• បន្ទោបង់​មាន​ឈាម

• កើត​លឿង

How to Treat IBS Through Diet Changes, Mental Health Care, and More

៣- ព្រមទាំង​មាន​រោគសញ្ញា​បន្ទាប់បន្សំ​ដូចជា ក្អួតចង្អោរ ហើមពោះ ភើ​ជាដើម ។​ល​។

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការធ្វើ​រោគវិនិច្ឆ័យ​ពឹងផ្អែក​ទាំងស្រុង​តាមរយៈ​ការសាកសួរ ពី​រោគសញ្ញា​នៃ​ជំងឺ​ផ្ទាល់ ហើយក៏​អាចឈាន​ទៅដល់​ការមើល​ឈាម​មួយចំនួន អេកូ​ពោះ និង​ព្រមទាំង​ឈានទៅដល់​ការឆ្លុះ​ក្រពះ​ក្នុងករណី​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ឬ​មាន​រោគសញ្ញា​គ្រោះថ្នាក់​ដែល​សង្ស័យថា​មាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​ដំបៅ​ក្រពះ មហារីក​ក្នុង​បំពង់​អាហារ​ផ្នែក​ខាងក្រោម និង​ក្រពះ​។

​ឃ​) ទាក់ទង​ទៅនឹង​ការព្យាបាល ជារួម​មាន​៖

– ក្នុងករណី​មាន​មេរោគ​ក្រពះ ត្រូវ​ព្យាបាល​បំបាត់​មេរោគ​ក្រពះ​ជាមុនសិន

– ប្រើ​ថ្នាំបន្សាប​ជាតិ​អាស៊ីត រយៈពេល​ណាមួយ​ជាក់ច្បាស់ អាស្រ័យ​ទៅតាម​ស្ថានភាព​របស់​អ្នកជំងឺ

– ផ្តល់​ប្រឹក្សា និង​ទំនុកចិត្ត​ដល់​អ្នកជំងឺ​។

​ជំងឺ​វិបត្តិ​រំលាយ​អាហារ គឺជា​ជំងឺ​រ៉ាំរ៉ៃ ប្រសិនបើ​អ្នកជំងឺ​មិន​ទទួលបាន​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ វា​អាច​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ព្រមទាំង​មានការ​ចំណាយ​ច្រើន​។ ដូច្នេះ​បើ​លោកអ្នក​កើតមាន​នូវ​រាល់​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើនេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម