Connect with us

សុខភាព

អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់

បានផុស

នៅ

អង្ករ​ជា​ប្រភព​​កាបូអ៊ីដ្រាត ដែល​​​ជា​ជីវជាតិ​ចិញ្ចឹម​រាងកាយយើង​ត្រូវ​ការ​ដើម្បី​ផលិត​ថាមពល។ អង្ករ​មាន​ច្រើន​ប្រភេទខុសគ្នាៗ ហើយ​មាន​គុណសម្បត្តិ​ផ្សេងៗ​គ្នា​។ “Hello គ្រូពេទ្យ” នឹងលើកយកអង្ករ ៤ ប្រភេទ មកនិយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អង្ករសម្រិត ឬអង្ករស

អង្ករពណ៌សនេះ យើងញ៉ាំរាល់ថ្ងៃ ហើយប្រភេទ​អង្ករ​កែច្នៃ ​ដើម្បី​សម្អាត​យក​​​សម្បក​គ្រាប់​ស្រូវ (អង្កាម) ស្រទាប់​កន្ទក់ ​និងកំពីង (កន្លែងដុះ) ចេញ ជាហេតុធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម (ខ្លាញ់ វីតាមីន ប្រូតេអ៊ីន) យ៉ាងច្រើន។ ​​អង្ករ​នេះ​មាន​ជាតិ​តិច​បំផុត​ក្នុង​ចំណោម​អង្ករ​ទាំង ៤​ ប្រភេទ។ ១០០ ក្រាម​នៃ​អង្ករ​សម្រិត ​មាន​ផ្ទុក​ប្រូតេអ៊ីន ​៦,៣ ក្រាម។ ប្រភេទ​គ្រាប់​វែង​ ងាយបំបែក​ចូលក្នុងខ្លួនបាន​លឿន។ ​​បើ​​​ញ៉ាំ​អង្ករ​សម្រិត​ច្រើន​ពេក ​​ខ្លួន​យើង​នឹង​មាន​ជាតិ​កាបូអ៊ីដ្រាត (ស្ករ) ​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ។

២- អង្ករសម្រូប

វា​មាន​ពណ៌ត្នោត ហើយគ្រាប់​សល់​ទាំង​មូល​ មាន​តែ​សម្បក​ក្រៅ (អង្កាម) ទេដែល​គេ​​យក​ចេញ។ ស្រទាប់​កន្ទក់​ដែល​នៅ​ជាប់​ល្អ​ ធ្វើ​ឲ្យ​អង្ករ​រឹង​ ពិបាកទំពា ហើយ​រសជាតិ​ឈ្ងុយ​ដូច​សណ្ដែក ​ឯ​ការ​ចម្អិន​ក៏កាន់តែ​យូរ​។ មុខងារ​របស់ស្រទាប់​កន្ទក់​ជាប់​អង្ករ​ អាច​ការពារ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​អង្ករ​បាន​ល្អ។ ​វា​សម្បូរ​ជីវជាតិ​ចិញ្ចឹម​ច្រើន​​​​ជាង​អង្ករ​សម្រិត។

​អង្ករ​សម្រូប ១០០ ក្រាម មាន​ប្រូតេអ៊ីន ​ជិត ៧,២ ក្រាម និង​ជាតិ​កាក​សរសៃ​ប្រហែល ៣,២ ក្រាម។ អង្ករ​ប្រភេទ​នេះ សម្បូរ​រ៉ែ​ម៉ាញេស្យូម ​វីតាមីនថ្យាមីន ​(Thiamine) និងរ៉ែស័ង្កសី ហើយមាន​ជាតិ​ស្ករ​ក្នុង​ឈាម​កម្រិត​មធ្យម ​ដែលអាច​រក្សា​ក្រពះ​ឲ្យ​​​ឆ្អែត​បាន​យូរ​ជាង​អង្ករ​សម្រិត។

៣- អង្ករខ្មៅ

អង្ករខ្មៅ​ខុសគ្នា​ទាំង​ស្រុង​ពី​អង្ករ​សម្រិត ​និង​អង្ករសំរូប។ វា​មាន​រសជាតិ​ឈ្ងុយ​ដូច​សណ្ដែក​ ​ពេល​ចម្អិន​​កាន់​តែ​យូរ។ រាល់ ១០០ ក្រាម​នៃ​អង្ករ​ខ្មៅ ​មាន​ផ្ទុក​ប្រូតេអ៊ីន​ ៩,១ ក្រាម និង​កាក​សរសៃ ៤,៧ ក្រាម។ ​អង្ករ​ខ្មៅ​ មាន​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ទាប ដូច្នេះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម នឹងមានសុខភាពល្អ​​ បើ​ញ៉ាំ​អង្ករ​ខ្មៅ។

៤- អង្ករក្រហម

អង្ករក្រហមផ្តុំ​ទៅ​ដោយ​​អង់ទីអុកស៊ីដង់ មួយ​ប្រភេទ​​ឈ្មោះ​ថា ​អង់តូស្យានីន (anthocyanins) ​ដែល​គេ​ជឿ​ថា​មាន​ប្រសិទ្ធ​ភាព​​កាត់​បន្ថយ​ការ​រលាក (សាច់ដុំ សន្លាក់) ​អាលែកហ្ស៊ី ​ហានិភ័យកើត​មហារីក និង​ការ​ឡើង​ទម្ងន់។

អង្ករ​ក្រហម​​មាន​លក្ខណៈ​ស្រិតយក​សម្បកគ្រាប់​ចេញ ​ឬ​មិនទាន់​យកសម្បកចេញ។ ១០០​ ក្រាម​នៃ​អង្ករ​ក្រហម ​មាន​ផ្ទុក​​ប្រូតេអ៊ីន ៧ ក្រាម កាក​សរសៃ​ ២ ក្រាម និងមាន​ជីវជាតិ​ចិញ្ចឹម​​កាន់​តែ​ខ្ពស់ (ម៉ង់​កាណែស ​ម៉ាញេស្យូម ​និង​សេឡេនីញ៉ូម)។

វាមាន​គុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នកឈឺក្បាល​ប្រកាំង សម្ពាធ​ឈាម​ខ្ពស់ និង​​មាន​បញ្ហាបេះដូង។ បរិមាណ​កាក​សរសៃ​​ខាង​ក្នុង​​ច្រើន និង​ជួយ​​ពន្យឺត​ល្បឿន​​ដំណើរការបំបែកកាបូអ៊ីដ្រាត ឲ្យ​ទៅ​ជា​ជាតិ​ស្ករ​ក្នុង​ឈាម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៤១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម