Connect with us

សុខភាព

សូមប្រយ័ត្នឃាតកលាក់មុខ គឺជំងឺលើសឈាម និងជំងឺលើសសម្ពាធឈាម

បានផុស

នៅ

​ជំងឺលើសឈាម ឬ​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា ការកើនឡើង​នៃ​សំពាធ​ឈាម​លើសពី កម្រិត​ធម្មតា (​ដឹងបាន​តាមរយ´​ម៉ាស៊ីន​វាស់​សំពាធ​ឈាម​) ដែល​វា​អាច​ផ្តល់​ផលប៉ះពាល់​ទៅលើ​ជញ្ជាំង​សរសៃ​ឈាម​នៃ​សរីរាង្គ​ផ្សេងៗ ជាពិសេស​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល​។​ជំងឺលើសឈាម ត្រូវ​បានទទួល ស្គាល់​ថា​ជា​ឃាតក​សំងាត់ ដែល​អាច​សម្លាប់​យើង​បាន​គ្រប់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

​ជាទូទៅ មនុស្ស​ភាគច្រើន​ដែល​កើត ជំងឺលើសឈាម​មិនមាន​ស្តែងចេញ​ជា​រោគសញ្ញា​ផ្សេងៗ​ទេ​បើទោះបីជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដល់ កម្រិត​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៏​ដោយ​។​ ការដែល​មិនមែន​រោគសញ្ញា​នេះ ទើប​ធ្វើ​ឲ្យ​គេ ហៅ​ជំងឺលើសឈាម​ថា ឃាតក​សំងាត់​។​ ក៏ប៉ុន្តែ មាន​អ្នកជំងឺ​លើសឈាម​មួយចំនួន​តូច​អាចមាន​រោគសញ្ញា​ដូចជា​:

– ឈឺក្បាល

– រោយ​កញ្ចឹងក​

– វិលមុខ

– ស្រវាំងភ្នែក

– ឈាម​ច្រមុះ ជាដើម​។

​ចំណាត់ថ្នាក់​កម្រិត​សំពាធ​ឈាម​៖

– សំពាធ​ឈាម​ធម្មតា សំពាធ​អតិបរមា​តិចជាង 120 mmHg និង​សំពាធ​អប្បបរមា​តិចជាង 80 mmHg

– សំពាធ​ឈាម​មុន​លើសឈាម សំពាធ​អតិបរមា​120-139 mmHg និង​សំពាធ​អប្បបរមា 80-89mmHg

– លើស​សំពាធ​ឈាម​ដំណាក់​កាល​ទី​1 សំពាធ​អតិបរមា​140-159 mmHg និង​សំពាធ​អប្បបរមា​90-99mmHg

– លើស​សំពាធ​ឈាម​ដំណាក់​កាល​ទី​2 សំពាធ​អតិបរមា​ធំ​ជាង​ឬ​លើស​160 mmHg និង​សំពាធ​អប្បបរមា​ធំ​ជាង​ឬ​លើស​100 mmHg

​ខ​) មូលហេតុ​អ្វីខ្លះ​ដែល​បណ្ដាលឲ្យ​កើត​ជំងឺលើសឈាម​៖

​តាម​ការសិក្សា​បាន​បញ្ជក់ ៩០-៩៥% នៃ​ជំងឺលើសឈាម គឺ​មិនមាន មូលហេតុ​ពិតប្រាកដ​ឡើយ​។​ចំណែក ១០-១៥% នៃ​ជំងឺលើសឈាម​អាចមាន មូលហេតុ​ច្បាស់លាស់​ដែលមាន​ដូចខាងក្រោម​៖

– ជំងឺ​តម្រង​នោម (Kidney problems)

– ជំងឺ​ក្រពេញ​ក (Thyroid problems)

– ជំងឺ​ក្រពេញ​លើ​ក្រពេញ​តម្រង​នោម (Adrenal gland problems)

– ជំងឺ​ពិបាកចិត្ត (stress)

– ពិសា​គ្រឿង​ស្រវឹង​(Alcohol abuse or chronic alcohol use)

– ប្រើប្រាស់​គ្រឿងញៀន (cocaine និង amphetamines)

​គ​) កត្តា​ប្រឈមមុខ ដែល​ជំរុញ​ឲ្យ​កើត​ជំងឺលើសឈាម​៖

– អាយុ​ច្រើន​(​បុរស​លើសពី​៥៥​ឆ្នាំ ស្ត្រី​លើសពី​៦៥​ឆ្នាំ​)

– មិនសូវ ឬ​មិនបាន​ហាត់ប្រាណ​

– ជក់បារី​

– ជំងឺ​ទឹកនោមផ្អែម​

– លើស​ទម្ងន់ ធាត់​

– លើស​ជាតិ​ខ្លាញ់​

– មាន​ប្រវត្តិ ឬ​កំពុង​ប្រើប្រាស់​ថ្នាំ​ដែលនាំឲ្យ​លើសឈាម​

– ប្រវត្តិ​ក្រុមគ្រួសារ​មាន​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម និង ជំងឺលើសឈាម​។

​ឃ​) ជំងឺលើសឈាម​ផ្តល់​ផលវិបាក ដល់​សុខភាព​៖

​ការកើនឡើង​នៃ​សំពាធ​ឈាម​លើសពី​កម្រិត​ធម្មតា អាចធ្វើឲ្យ​ប៉ះពាល់​ដល់​ជញ្ជាំង​សរសៃឈាម និង​សរីរាង្គ​ផ្សេងៗ​។ កាលបើ សំពាធ​ឈាម​កាន់តែ​ខ្ពស់ និង​មិនបាន​ព្យាបាល​ត្រឹមត្រូវ​កាន់តែ​យូរ ផលវិបាក និង​ហានិភ័យ​ដល់​សុខភាព​កាន់ តែមាន​ច្រើនឡើងៗ​។

​អ្នកជំងឺ​លើសឈាម​ដែល​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ អាច​ប្រឈម​នឹង​ផលវិបាក​ដល់​សុខភាព ដូចជា​៖

– ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ស្ទះ​ដាច់​សរសៃឈាម​ខួរក្បាល​

– ជំងឺ​គាំងបេះដូង​

– ជំងឺខ្សោយបេះដូង​

– ជំងឺ​ខ្សោយ​តម្រង​នោម​

– ជំងឺ​ងងឹតភ្នែក​

– ជំងឺ​ក្រឡាភ្លើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ង​) វិធានការ​អ្វីខ្លះ​ដើម្បី​បង្ការ​ជំងឺលើសឈាម​៖

– បញ្ចុះទម្ងន់ និង​រក្សា​ទម្ងន់​ឲ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​

– ហូប​អាហារ​ណា​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មានដូចជា បន្លែ ផ្លែឈើ បាយ​អង្ករ​សំរូប​អាហារ​ដែល​សំបូរ ជាតិ​ប៉ូ​តា​ស្យូ​ម ជាពិសេស​ផ្លែ​ចេកណាំវ៉ា ផ្កា​ខាត់ណា ផ្លែ​ប៊័រ និង​គ្រាប់​ធុញ​ជាតិ​ជាដើម​។​

– តម​ការហូប​ប្រៃ​

– បន្ថយ​ការហូប​ជាតិ​ខ្លាញ់ និង​ប្រេង​

– ឈប់​ពិសា​បារី និង​គ្រឿង​ស្រវឹង​

– បន្ថយ​បញ្ហា​ពិបាកចិត្ត គិត​ច្រើន​

– ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់​ឲ្យ​បាន​៣០​នាទី​រៀងរាល់ថ្ងៃ​។

​ច​) ការព្យាបាល​ជំងឺលើសឈាម​៖

​មកដល់​សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ បាន​នៅឡើយ​ទេ​។​ប៉ុន្តែ ការព្យាបាល​ដោយ​ថ្នាំ អាចធ្វើឲ្យ​សំពាធ​ឈាម ធ្លាក់​មក​ស្ថិតនៅក្នុង​កម្រិត​ធម្មតា​វិញ​ជៀស​ផុតពី ផលវិបាក និង​ហានិភ័យ​ផ្សេងៗ​ដែល បណ្តាលមកពី​ជំងឺលើសឈាម​។ អ្នកជំងឺ ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ តាម​វេជ្ជបញ្ជា ហើយ​មិនត្រូវ​ឈប់​ពាក់កណ្តាល​ទី​ទេ​ព្រោះ​ការកើនឡើង​នៃ​សម្ពាធ​ឈាម អាច​នឹង​រើ​ឡើងវិញ​។ អ្នកជំងឺ​ត្រូវ ក៏​ត្រូវ​អនុវត្តតាម វិធានការ​ដើម្បី បង្ការ​ជំងឺលើសឈាម​ផងដែរ​។ ក្នុងករណី​ដែល​សំពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ឬ​មាន​រោគសញ្ញា​មិនធម្មតា ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ អាយុជីវិត​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការការពារ និង​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម