Connect with us

សុខភាព

សូមធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោថាជំងឺទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យខ្វាក់

បានផុស

នៅ

១) ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​បណ្តាលមកពី​អ្វី​?

– ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក គឺជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ភែ្ន​ក​ដទៃទៀត​ជាច្រើន ដែល​បណ្តាល​ឲ្យ​ខូច​សរសៃ​បាត​ភែ្ន​ក (Optic nerve damage) បាត់បង់​ដែន​គំហើញ និង​វិវត្ត​ទៅរក​ភាព​ពិការ​ភែ្ន​ក​។​

– ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក អាចទាក់ទង​ទៅនឹង​ការកើនឡើង​នៃ​សម្ពាធ​ទឹក​នៅក្នុង​ភែ្ន​ក លើសពី​ធម្មតា​(Elevated IOP) ឬ​សម្ពាធ​ទឹក​នៅក្នុង​ភែ្ន​ក​ធម្មតា (Normal IOP)​។​

​ជំងឺ​នេះ​អាច​កើតឡើង​ជារឿយៗ​ដោយ​គ្មាន​រោគសញ្ញា​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​ដំណាក់កាល​ដំបូង (no symptoms in its early stage)​។ ការ​មិនបាន​ព្យាបាល​ពីដំបូង​ទី វា​នឹង​បណ្តាល​ឲ្យ​ដែន​គំហើញ​ថយចុះ និង​ខូច​សរសៃ​បាត​ភែ្ន​ក​រហូតដល់​ពិការភ្នែក​។​

– ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​កកើត​មាន​ឡើងលើ​មនុស្ស ២ ទៅ ៣% ដែលមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ ៥០% មិន​បានធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានដឹង​ជាមុន​ទេ​។​

Glaucoma Symptoms, treatment and prevention - Royal Spanish Center
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) មូលហេតុ​បណ្តាលឲ្យ​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​

– ការកើនឡើង​នៃ​អាយុ (Increasing age)

– ទឹកនោមផ្អែម (Diabetes mellitus)

– ឡើងបាយ​ភែ្ន​ក (Cataract)

– ឈាម​បាត​ភែ្ន​ក (Disc hemorrhage)

– លើ​ស្ត្រី​ច្រើនជាង​បុរស (Women than men)

– របួស​ភែ្ន​ក (Eye trauma)

៣) រោគសញ្ញា​នៃ​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​

– ឈឺក្បាល​ខ្លាំង (Headache)

– ក្អួតចង្អោរ (Nausea and vomit)

– ឈឺចាប់​ក្នុង​ភែ្ន​ក​ខ្លាំង (Sever eye painful)

– គំហើញ​ថយចុះ (Visual loss)

– ការបាត់បង់​ដែន​គំហើញ (Visual field severity)

– ភែ្ន​ក​ក្រហម (Conjunctiva hyperemia)

– កូនក្រមុំ​រីក (Dilated pupil)

– សម្ពាធ​ទឹក​នៅក្នុង​ភែ្ន​ក​កើនឡើង (Elevated IOP)

Neovascular Glaucoma - Eye Disease

៤) ការព្យាបាល​

​ក្នុងការ​ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក គ្រូពេទ្យ​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ ថា​តើ​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​ប្រភេទ​ណាមួយ ហើយ​យើង​ត្រូវធ្វើ​ការតាមដាន​បន្ត ឬ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ ឬ​ត្រូវធ្វើ​ការវះកាត់​ក្នុង​លក្ខខ័ណ្ឌ​ចាំបាច់​។​

Closed-Angle Glaucoma: Risk Factors, Symptoms, and Treatment

​បញ្ជាក់​៖ ក្នុងករណី​ដែល​យើង​បានធ្វើ​ការព្យាបាល​ទាន់ពេលវេលា គឺអាច​បង្ការ​ភាព​ពិការ​ភែ្ន​កបាន​មួយកម្រិត​ខ្ពស់​។ បើ​យើង​ពុំបាន​ព្យាបាល​ត្រឹមត្រូវ​ទាន់ពេលវេលា​ទេ វា​នាំ​ឲ្យ​ជំងឺ​នេះ​វិ​វត្ត​ទៅរក​ភាព​ពិការ​ភែ្ន​ក​។

Glaucoma | Johns Hopkins Medicine

​បើ​លោក លោកស្រី​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ជូន​ខាងលើនេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ ឯកទេស​ផ្នែក​ជំងឺ​ភែ្ន​ក នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ប្រាកដ​ត្រឹមត្រូវ ទាន់ពេលវេលា និង​ជៀសវាង​ផលវិបាក​ដូច​បាន​រៀបរាប់​មក​ខាងលើ ដែល​បណ្តាលមកពី​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​នេះ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម