បើផ្ដាសាយ ពេទ្យថា កុំទាន់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ​​ ទោះដូសទីប៉ុន្មានក៏ដោយ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

បើផ្ដាសាយ ពេទ្យថា កុំទាន់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ​​ ទោះដូសទីប៉ុន្មានក៏ដោយ

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក មិនណែនាំឱ្យចាក់វ៉ាក់សាំងនោះទេ ប្រសិនបើអ្នកកំពុងមានជំងឺផ្តាសាយ។ ប៉ុន្តែនេះមិនមានមានន័យថា ជំងឺផ្ដាសាយអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ឬបង្កើតលទ្ធផលអវិជ្ជមានចំពោះវ៉ាក់សាំងកូវីដ-១៩នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឯកទេសខាងជំងឺឆ្លងលោក Amesh A. Adalja មកពីមជ្ឈមណ្ឌលសន្តិសុខសុខាភិបាល Johns Hopkins និយាយថា ប្រសិនបើមានរោគសញ្ញាជំងឺផ្លូវដង្ហើមផ្នែកខាងលើ (ច្រមុះ មាត់) អ្នកគួរតែពន្យារពេលចាក់វ៉ាក់សាំងសិន។ ការពន្យាពេលចាក់វ៉ាក់សាំង គឺមានមានន័យថា អ្នកអាចបង្ការការចម្លងវីរុសទៅកាន់អ្នកផ្សេង ប្រសិនបើអ្នកផ្ទុកកូវីដ-១៩ដោយមិនដឹងខ្លូួន។

រីឯលោក William Schaffner, M.D, អ្នកឯកទេសខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ក៏បានយល់ស្របនឹងការលើកឡើងនេះដែរ។ លោកថា នៅក្នុងបរិបទបច្ចុប្បន្ន ការការពារជាមុន ទើបអាចធានាសុវត្ថិភាពបាន។

បន្ថែមពីលើមូលហេតុការពារការរីករាលដាលនៃវីរុសកូវីដ-១៩ ការរង់ចាំចាក់ថ្នាំ ក្រោយជាសះស្បើយពីជំងឺក៏ជាវិធានការការពារសុខភាពរបស់អ្នកផងដែរ។ ដោយសារពេលឈឺ សរីរាង្គនឹងចុះខ្សោយ ចំណែកប្រព័ន្ធភាពស៊ាំក៏មិនមាំទាំដែលវាមិនអាចទប់ទល់ជាមួយជាតិថ្នាំបានល្អនោះទេ។ ហេតុនេះ ពន្យាពេលចាក់វ៉ាក់សាំង គឺទុកឱកាសឱ្យសរីរាង្គវិលមករកភាពរឹងមាំវិញ។

វេជ្ជបណ្ឌិត John Sellick អ្នកជំនាញខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ Buffalo/SUNY រដ្ឋញូយ៉ក ទូន្មានឱ្យរង់ចាំយ៉ាងហោចណាស់ ១០ ថ្ងៃចាប់តាំងពីពេលចាប់ផ្តើមមានរោគសញ្ញាផ្ដាសាយ ឬយ៉ាងហោចណាស់ ២៤ ម៉ោងបន្ទាប់ពីប្រើថ្នាំបន្ថយកម្តៅ ទើបអាចចាក់វ៉ាក់សាំងបាន។ ហើយវាពិតជាល្អបំផុតក្នុងការផ្អាកចាក់វ៉ាក់សាំង ប្រសិនបើមិនទាន់ជាសះស្បើយពីជំងឺផ្ដាសាយនៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ រកឃើញរោគសញ្ញាថ្មីមួយទៀត ដែលអាចបញ្ជាក់ថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta

ចុចអាន៖ អ្នកណាខ្លះត្រូវចាក់វ៉ាក់សាំងដូសជំរុញរបស់ចិន និងអង់គ្លេស? ទាំងនេះជាអ្វីដែលគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services