Connect with us

សុខភាព

មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់

បានផុស

នៅ

១) អ្វី​ទៅជា​ការ​គេង​មិន​លក់​?

ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការ​គេង​មិន​លក់​អាចជា​ការ​គេង​ក្រលក់ ការ​ភ្ញាក់​ច្រើនដង ឬ​ការ​ឆាប់​ភ្ញាក់​ហើយ​គេង​ទៅវិញ​មិន​លក់ ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) អ្វីខ្លះ​ជា​ផលវិបាក​នៃ​ការ​គេង​មិន​លក់​?

​ផលប៉ះពាល់​ខ្លះៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​រួមមាន​៖

– ងងុយគេង​នៅពេល​ថ្ងៃ​

– អស់កម្លាំង​

– អារម្មណ៍​មិន​មូល​

– ការចងចាំ​ចុះ​អន់ថយ​

– ពិបាក​សម្រេចចិត្ត​

– ឆាប់​ខឹង​មួម៉ៅ​

– អន្ទះអន្ទែង ងាយ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាដើម​។

៣) អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូចជា​៖

– មូលហេតុ​ផ្លូវកាយ​: ក្រពះ​មិន​រំលាយ​អាហារ ការឈឺចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺហឺត​រលាក​ឆ្អឹង​ប្រហោង​មុខ ជាដើម​។​

– មូលហេតុ​ផ្លូវចិត្ត​: មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួលច្របល់ ខឹងសម្បារ មាន​អារម្មណ៍​សោកសៅ ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​របៀបរបប​រស់នៅ​: ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹកស្រា​នៅពេល​យប់ ហូប​អាហារ​ច្រើនពេក​មុន​ចូល​គេង ជក់បារី​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិនសូវ​បាន​ហាត់ប្រាណ​គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​បរិស្ថាន​: កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំងពេក រស់នៅ​គ្នាច្រើន ជាដើម​។​

Diagnosed with insomnia? Here's how I get more sleep

៤) ការព្យាបាល​ការ​គេង​មិន​លក់​

​ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាចជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបប្រទះ​ក៏ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឲ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឲ្យ​បាន​ដិតដល់ ដើម្បី​ព្យាបាល​ទៅតាម​មូលហេតុ​ដែល​នាំ​ឲ្យ​គេង​មិន​លក់​។ ការប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​ឯង មិនមែនជា​ជម្រើស​ល្អ​ទេ ព្រោះ​ការប្រើ​វា​យូរៗ​ទៅ​អាច​បណ្ដាល​ឲ្យ​ប្រើ​លែង​ត្រូវ និង​ត្រូវ​ការប្រើ​ថ្នាំ​កាន់តែច្រើន​ទៅៗ​។​

​ប្រសិនបើ​លោកអ្នក​មានការ​រំខាន​ដោយ​បញ្ហា​គេង​មិន​លក់​យូរ សូម​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជា​គុណប្រយោជន៍​ដល់​សុខភាព​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣៦ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម