សុខភាព
វ័យកាន់តែជ្រេ រឿងផ្លូវភេទប្រុសៗពិតជាធ្លាក់ចុះបន្តិចហើយ តើដោះស្រាយបែបណា?
ដូចគ្នាយើងបានដឹងមកហើយថា វ័យយើងកាន់តែចាស់ រឿងលើគ្រែរបស់យើងក៏មិនដូចកាលនៅវ័យជាង២០ឆ្នាំដែរ តែនេះមិនមែនមានន័យថាយើងមិនអាចបំពេញក្ដីសុខឲ្យខ្លួនឯង និងដៃគូបាននោះទេ។
មនុស្សវ័យចំណាស់ជាច្រើននៅតែអាចបន្តភាពស្រណុកសុខស្រួលរឿងផ្លូវភេទរបស់ពួកគាត់បានដដែល មានខ្លះនៅបន្តរហូតដល់វ័យ៨០ឆ្នាំ ឬលើសនេះក៏មាន។ ក្ដីសុខផ្លូវភេទមិនមែនគ្រាន់តែការបំពេញឲ្យគ្នានោះទេ តែនៅមានចំណុចមួយចំនួនផ្សេងទៀត រួមទាំងសុខភាពផ្លូវកាយ និងភាពជឿជាក់លើខ្លួនឯងក៏រាប់បញ្ចូលដែរ។
១. ប្រុសៗដល់វ័យកាន់តែចាស់ប្រែប្រួលអ្វីខ្លះ?
មនុស្សប្រុសយើងកាលណាវ័យកាន់តែចាស់ អ័រម៉ូនតេស្តូតេរ៉ូនក៏ធ្លាក់ចុះ និងការធ្លាក់ចុះសមត្ថភាពផ្លូវភេទមួយចំនួនក៏កើតមានដែរ។ ការប្រែប្រួលនេះ រួមមាន៖
- ត្រូវការពេលច្រើនជាងមុនដើម្បីឲ្យលិង្គឡើងរឹង ឬដល់ចំណុចកំពូល
- រយៈពេលដល់ចំណុចកំពូលតិចជាងមុន
- មិនសូវបាញ់ទឹកកាមខ្លាំងដូចមុន ឬមានតិចជាងមុន
- ត្រូវការពេលយូរជាងមុន ដើម្បីឲ្យលិង្គឡើងរឹងជាថ្មី
ការជួបប្រទះរឿងទាំងនេះអាចថាធ្វើឲ្យយើងថប់បារម្ភ តែត្រូវចាំថាយើងត្រូវតែសម្របខ្លួនទៅតាមការប្រែប្រួលនេះ។ បើយើងសម្របខ្លួនបាន យើងនឹងនៅតែអាចរក្សាភាពស្រណុកសុខស្រួលខាងផ្លូវភេទរបស់យើងបានដដែល។
២. តិចនិកមួយចំនួនសម្រាប់ប្រុសៗវ័យចំណាស់
ពិតណាស់ថាសម្មភាពលើគ្រែរបស់យើង និងដៃគូពិតជាមិនដូចគ្នាទេដល់វ័យចំណាស់ហើយនៅ ប៉ុន្តែភាពស្រើបស្រាល និងអារម្មណ៍នឹងដល់រឿងលើគ្រែគឺនៅតែមាន។ ខាងក្រោមជាតិចនិកមួយចំនួនជួយឲ្យក្ដីសុខលើគ្រែនៅតែមាន៖
- និយាយជាមួយដៃគូ៖ វាជាការពិបាកមួយពេលត្រូវនិយាយពីរឿងផ្លូវភេទចំៗជាមួយដៃគូ ប៉ុន្តែវាពិតជាចាំបាច់ដែលយើងត្រូវហ៊ាននិយាយពីតម្រូវការ ចំណង់ និងកង្វល់ផ្សេងៗទាក់ទឹងនឹងរឿងលើគ្រែនេះដើម្បីឲ្យអ្នកទាំងពីរនៅតែអាចបន្តក្ដីសុខ និងភាពស្រើបស្រាលបាន។
- ពិភាក្សាជាមួយគ្រូពេទ្យ៖ គ្រូពេទ្យអាចជួយយើងរកវិធីដោះស្រាយពីផលប៉ះពាល់ដោយការប្រើថ្នាំ ឬការព្យាបាលណាមួយមកលើការមិនអាចឡើងរឹងនៃលិង្គរបស់យើងបាន។ បើយើងកំពុងប្រើថ្នាំ ឬព្យាបាលចំងឺណាមួយ ហើយជួបបញ្ហាលិង្គមិនឡើងរឹង សូមនិយាយជាមួយគ្រូពេទ្យដើម្បីបានដំណោះស្រាយល្អមួយ។
- មិនចាំបាច់តែរួមភេទ៖ ភាពស្រណុកសុខស្រួលរបស់យើង ក្នុងវ័យនេះមិនមែនសម្ដៅតែដល់ការរួមភេទនោះទេ ការថើប ការបបោសអង្អែល និងការប៉ះពាល់ផ្សេងៗទៀត សុទ្ធតែអាចធ្វើឲ្យយើង និងដៃគូមានភាពស្រើបស្រាល។ កុំភ្លេចនិយាយជាមួយដៃគូដោយបើកចំហ ដើម្បីក្ដីសុខរបស់យើង និងដៃគូ។
- បត់បែនតាមកាលៈទេសៈ៖ ការបត់បែនបន្តិចបន្តួចក៏អាចជួយយើងរឿងលើគ្រែនេះបានដែរ។ ដូចថាយើងអាចប្ដូរទម្លាប់មានអីៗតែពេលយប់ មកពេលព្រឹកវិញ បន្ទាប់ពីយើងបានគេងស្កប់ស្កល់ និងមានកម្លាំងពេញខ្លួន ជាជាងចាំដល់ពេលយប់ មកពីធ្វើការហត់អស់កម្លាំង។ ពេលណាយើងគិតថាល្អ បង្កើតភាពរ៉ូមែនតិកបាន យើងគួរបង្កើតវាសម្រាប់យើង និងដៃគូ ជាជាងចាំតែតាមម៉ោងពេល។
- កុំភ្លេចថែទាំសុខភាព៖ មកដល់ចំណុចនេះ យើងត្រូវមានរបបអាហារល្អចំពោះសុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ កុំផឹកគ្រឿងស្រវឹងច្រើនពេក ជាពិសេសកុំជក់បារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ
ចុចអាន៖អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺ ស្ទះសរសៃឈាមបេះដូង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម