Connect with us

សុខភាព

ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Delta និងគន្លឹះថែរក្សាសុវត្ថិភាពពីការចម្លង

បានផុស

នៅ

វីរុសកូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាវីរុសបំប្លែងថ្មី ដែលគួរឱ្យបារម្ភ ត្បិតវីរុសបំប្លែងថ្មីនេះងាយឆ្លងក្នុងកម្រិតមួយខ្ពស់។ នៅទីកន្លែងដែលមានវត្តមាននៃវីរុសបំប្លែងថ្មីនេះ វាត្រូវបានរកឃើញឆ្លងសាភាយយ៉ាងលឿន និងយ៉ាងមានប្រសិទ្ធភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គិតត្រឹមថ្ងៃទី ១០ ខែសីហា វីរុសបំប្លែងខ្លួន ដែលតា ត្រូវបានរាយការណ៍វត្តមានរបស់វានៅក្នុងប្រទេសចំនួន ១៤២ ហើយគេប៉ាន់ស្មានថា វានឹងបន្តឆ្លងរាលដាលបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សនៅជុំវិញពិភពលោកកំពុងមានការបារម្ភអំពីវីរុសកូវីដ​បំប្លែងថ្មី ដែលតា ដែលអាចឆ្លងក្នុងកម្រិតមួយពិបាកទប់ស្កាត់។

ប្រភពពីអង្គការ UNICEF បានប្រមូលព័ត៌មានពីអ្នកជំនាញ ហើយឆ្លើយតបទៅនឹងសំណួរដែលតែងមានអ្នកសួរញឹកញាប់ជាងគេមួយចំនួនអំពីវីរុសបំប្លែងថ្មីនេះ។

១. តើវីរុសបំប្លែងខ្លួន ដែលតា មានកម្រិតខ្លាំងជាងវីរុសមុនៗឬ?

អង្គការ យូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងថា វីរុសបំប្លែងថ្មី ដែលតា មានកម្រិតឆ្លងខ្ពស់ ពោលគឺអាចឆ្លងលឿនជាងពពួកវីរុសបំប្លែងថ្មីដែលរកឃើញកន្លងមក ដល់ទៅពីរដង។ ក៏ប៉ុន្តែ វិធានការបម្រុងប្រយ័ត្នដូចជា ចៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកុញ រក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃទៀត​ និងពាក់ម៉ាស នៅតែមានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងវីរុសបំប្លែងថ្មី ដែលតា។ 

២. តើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចទប់ទល់ជាមួយនឹងវីរុសបំប្លែងថ្មី ដែលតា បានដែរឬទេ?

វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក បន្តមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។ មួយវិញទៀត មានតែអ្នកចាក់វ៉ាក់សាំងពេញលេញប៉ុណ្ណោះ ទើបអាចទទួលបានការពារដល់កម្រិតអតិបរមា។

៣. តើកុមារងាយនឹងឆ្លងវីរុសបំប្លែងខ្លួន ដែលតា ដែរឬទេ?

វីរុសបំប្លែងខ្លួន ដែលតា មិនឆ្លងតែក្នុងចំណោមកុមារនោះឡើយ។ អត្រាឆ្លងវីរុសនេះមានការកើនឡើង សម្រាប់មនុស្សគ្រប់ក្រុមអាយុ។ ប៉ុន្តែ វីរុសបំប្លែងថ្មីនេះ ងាយឆ្លងជាងពពួកវីរុសបំប្លែងថ្មីដទៃទៀត ហើយអ្នកដែលរស់នៅជុំគ្នាច្រើន និងអ្នកដែលពុំបានចាក់វ៉ាក់សាំងងាយឆ្លងវីរុសនេះខ្លាំងជាងគេ។

៤. តើអាចការពារខ្លួនឯង និងគ្រួសារពីវីរុសបំប្លែងខ្លួន ដែលតា ដោយរបៀបណា?

ជាទូទៅ នៅពេលដែលការឆ្លងមានអត្រារឹតតែខ្ពស់ ហានិភ័យនៃការប្រឈមនឹងការឆ្លងនៅទីសាធារណៈក៏មានរឹតតែខ្ពស់ផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់អ្នក៖

  • ចៀសវាងទៅកន្លែងដែលមានមនុស្សកកកុញ និងត្រូវរក្សាគម្លាតពីអ្នកដទៃ
  • រៀបចំឱ្យមានខ្យល់ចេញចូលក្នុងបរិវេណដែលស្ថិតនៅក្នុងអាគារ (វិធីសាមញ្ញ​ គឺបើកបង្អួច)
  • ពាក់ម៉ាសនៅពេលដែលអ្នកទៅទីកន្លែងសាធារណៈ ដែលមានការឆ្លងនៅក្នុងសហគមន៍ និងកន្លែងដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន
  • លាងសម្អាតដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយនឹងសាប៊ូ និងទឹក ឬទឹកអាកុលសម្រាប់លាងដៃ
  • នៅពេលដល់វេនរបស់អ្នក សូមទៅចាក់វ៉ាក់សាំង។ វ៉ាក់សំាងកូវីដ-១៩ ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក សុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាព៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទម្លាប់ប្រចាំថ្ងៃដែលត្រូវចៀសវាងដាច់ខាត ប្រសិនបើមិនចង់ឆ្លងកូវីដ និងវីរុសបំប្លែងខ្លួនទេនោះ

ចុចអាន៖ វ៉ាក់សាំង​មិន​ត្រឹម​តែ​ការពារ​មិនឲ្យ​ឆ្លង​កូវីដ​ តែ​បើ​ឆ្លង​ ការពារ​មិនឲ្យ​ធ្វើ​ទុក្ខ​យូរ​ទៀត

ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម