Connect with us

សុខភាព

មនុស្សវ័យ ៣០ឆ្នាំឡើង អាចប៉ះពាល់តម្រងនោមរយៈពេលវែង ក្រោយជាសះស្បើយពីកូវីដ

បានផុស

នៅ

​ជំងឺ​កូវីដ​-​១៩​ មិនមែនប៉ះពាល់​តែ​នឹង​សួតប៉ុណ្ណោះទេ ​ប៉ុន្តែ​​យោង​តាម​ការ​សិក្សា​ជា​បន្តបន្ទាប់​វីរុសនេះអាច​បង្កផលប៉ះពាល់ដល់ខួរក្បាល បេះដូង និងតម្រងនោមផងដែរ។

របាយការណ៍ពីអ្នកស្រាវជ្រាវអាមេរិក បានឱ្យដឹងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានលទ្ធភាពរងការខូចខាតតម្រងនោមដល់ទៅ ១ភាគ៣ ក្នុងចំណោមអ្នកជាសរុប ជាពិសេសមនុស្សអាយុចាប់ ៣០ ឆ្នាំឡើងទៅ។

Lingering kidney issues could also affect people with not-so-severe Covid-19  infection - The Economic Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវមកពីរដ្ឋបាលសុខាភិបាលអតីតយុទ្ធជនអាមេរិក (VHA) បានវិភាគមនុស្ស ១.៧ លាននាក់ដែលធ្លាប់ឆ្លងកូវីដ-១៩ ចន្លោះខែមីនា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១ ។ លទ្ធផលបង្ហាញថា ក្នុងរយៈពេល ៦ ខែដំបូង បន្ទាប់ពីឆ្លងមេរោគ អ្នកទាំងនោះមានលទ្ធភាព ៣៥ % ងាយនឹងខូចតម្រងនោម ឬបាត់បង់មុខងារធ្វើការរបស់សរីរាង្គតម្រងនោម។

ក្នុងរយៈពេលសិក្សា គេបានរកឃើញថា តម្រងនោមរបស់អ្នកជំងឺកូវីដបានបាត់បង់សមត្ថភាពក្នុងការច្រោះជាតិពុលតិចនិងច្រើនទៅតាមស្ថានភាពអ្នកជំងឺ ពោលគឺបើឈឺស្រាលសមត្ថភាពធ្វើការរបស់តម្រងនោមក៏បាត់បង់តិច តែបើករណីធ្ងន់ នោះវានឹងខូចខាតច្រើន។

6 Causes of Kidney Failure - Preferred Vascular Group

អ្នកវិទ្យាសាស្ត្រ ពន្យល់ថា មេរោគកូរ៉ូណាធ្វើឱ្យប្រព័ន្ធភាពស៊ាំសកម្មខ្លាំងពេកដែលបណ្ដាលឱ្យរលាកដល់សរីរាង្គរបស់រាងកាយផ្សេងៗ ដែលវារួមមានទាំងតម្រងនោមផងដែរ។ មិនតែប៉ុណ្ណោះផលប៉ះពាល់លើតម្រងនោមអាចមានរយៈពេលវែង គួរយកចិត្តទុកដាក់។ តម្រងនោមដែលខូចនឹងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងជាតិទឹក និងកាកសំណល់ ហើយបណ្តាលឱ្យហើមពោះ បាត់បង់ចំណង់អាហារ ចង្អោរ ខ្សោយកម្លាំង និងបញ្ហាដទៃទៀត។

Using AI to determine kidney disease damage

ទាំងនេះជាទិន្នន័យសិក្សាស្តីពីការខូចតម្រងនោម ដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ សមាគមរោគសរសៃប្រសាទអាមេរិក (ASN)៕

ប្រែសម្រួល៖ ​សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម