សុខភាព
ខ្លាចខ្មៅ ស្រីៗឃ្លុំខោអាវ ២-៣ជាន់ ប្រយ័ត្នខ្យល់គរដោយសារក្តៅខ្លាំងពេក
ចង់ស្អាត គ្នាយើងស្រីៗមួយចំនួនព្យាយាមលាបឡេលាយ ខាត់ស្បែក ចាក់ ឬលេបថ្នាំផ្សេងៗ ធ្វើយ៉ាងណាឲ្យបានស្បែកសភ្លឺថ្លា។ មិនត្រឹមតែលាបឡេទេ ស្រីៗខ្លះ មុននឹងចេញក្រៅពេលថ្ងៃ ខំប្រឹងឃ្លុំខោអាវវែងៗ ២-៣ជាន់ ព្រោះខ្លាចត្រូវថ្ងៃទៅស្បែកខ្មៅ ប៉ុន្តែការដែលប្រឹងឃ្លុំខ្លាំងពេកទាំងដែលមេឃក្ដៅ អាចបង្កើនកម្ដៅរាងកាយ ប្រឈមនឹងបញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក។
បើយើងស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេកក្នុងអាកាសធាតុក្ដៅ វាអាចបណ្ដាលឲ្យខ្យល់គរដោយសារកម្ដៅខ្លាំងពេក។ បញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក គឺជាស្ថានភាពមួយធ្វើឲ្យមានការបែកញើសខ្លាំង និងជីពចរដើរលឿន ជាហេតុបណ្ដាលឲ្យរាងកាយយើងឡើងកម្ដៅ។ បើមិនបានព្យាបាល ឬដោះស្រាយទាន់ពេលវេលាទេ បញ្ហាខ្យល់គរដោយសារកម្ដៅអាចបណ្ដាលទៅជាសន្លប់ដោយសារក្ដៅខ្លាំងពេក ជាស្ថានភាពមួយអាចគំរាមកំហែងដល់អាយុជីវិតយើងបាន។
រោគសញ្ញានៃបញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក៖
- ហត់ ល្ហិតល្ហៃ
- ចង្អោរ ឬក្អួត
- ដង្ហក់
- វិលមុខ ឈឺក្បាល
- ស្រវាំងភ្នែក
- ខ្សោយ
- ចង្វាក់បេះដូងលឿន និងសម្ពាធឈាមធ្លាក់។ល។
តាមពិតទៅ បញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក ជាធម្មតាបាត់ទៅវិញដោយឯកឯង បន្ទាប់ពីផឹកទឹក និងសម្រាកនៅកន្លែងត្រជាក់ៗឲ្យបានឆាប់បំផុត។ វាចាំបាច់ណាស់ដែលយើងបំពេញជាតិទឹកក្នុងរាងកាយវិញ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗកើតឡើង។
លើសពីនេះ បើយើងមិនបានដោះស្រាយវាលឿន បញ្ហាខ្យល់គរអាចបណ្ដាលឲ្យយើងសន្លប់ដោយសារក្ដៅខ្លាំងពេក ជាហេតុអាចប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យខូចសរីរាង្គ និងអាចធ្វើឲ្យយើងស្លាប់បានថែមទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សីតុណ្ហភាពឡើងចុះឥតឈប់ឈរ ពណ៌អាវដែលយើងរើសពាក់ ក៏អាចជួយប្រឆាំងនឹងកម្ដៅថ្ងៃបានដែរ
ចុចអាន៖ ខ្យល់ទីក្រុងធ្វើឲ្យយើងឆាប់ចាស់ តែអ្នកជំនាញប្រាប់របៀបទប់ទល់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ